Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសេ្ដចខ្មែរអង្គណាដែលទាមទារបានសម្រេចឯករាជ្យពីបារាំង?

២. តើសង្រ្គាមត្រជាក់ក្នុងទសវត្សឆ្នាំ១៩៥០និង១៩៦០ នាំមកអ្វីខ្លះ?ដល់ឧបទ្វីបឥណ្ឌូចិន?

៣. ចូរពណ៌នាពីកត្តាសំខាន់ៗដែលធ្វើឪ្យរបបសាធារណរដ្ឋខ្មែរ(ឆ្នាំ ១៩៧០-១៩៧៥)ដួលរលំ។

៤. ចូរពណ៌នាពីចលនាតស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីររបបប្រល័យពូជសាសន៍”កម្ពុជាប្រជាធិបតេយ្យ” (ឆ្នាំ១៩៧៥-១៩៧៩)។

៥. ចូរពណ៌នាពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលពីឆ្នាំ១៩៩៣ដល់បច្ចុប្បន្ន។

ចម្លើយ

១. សេ្ដចខ្មែរដែលទាមទារឯករាជ្យពីបារាំងគឺ សម្ដេចព្រះនរោត្ត សីហនុ (សម្ដេចតា សម្ដេចឪ ព្រះបរមតនកោដ្ឋ)។

២. សង្រ្គាមត្រជាក់ក្នុងទស្សវត្សន៍ឆ្នាំ ១៩៥០-១៩៦០បាននាំមកដល់ឧបទ្វីបឥណ្ឌូចិនរួមមាន ៖

  • ប្រទេសនៅតំបន់ឥណ្ឌូចិនទទួលបានឯករាជ្យ
  • មានស្វ័យភាពក្នុងការដឹកប្រទេស
  • ប្រទេសកម្ពុជាទទួលបានអព្យាក្រឹត្យ
  • មានអភិវឌ្ឍលើគ្រប់អព្យាក្រឹត្យ
  • មានការអភិវឌ្ឍលើគ្រប់វិស័យ
  • កម្ពុជាមានស្ថិរភាព និងចូលជាសមាជិកអង្គការសហប្រជាជាតិ
  • ការគាបសង្កត់ពីមហាអំណាចមនោគមវិជ្ជាសេរី និងកុំម្មុយនីស្ដ
  • សង្រ្គាមនៅវៀតណាមកើតឡើង
  • វៀតណាមបែងចែកជាពីរ(កុំម្មុនីស្ដ និងសេរី)
  • កម្ពុជាមានទំនាក់ទំនងជាមួយប្រទេសជិតខាង។

៣. កត្តាសំខាន់ៗដែលនាំឪ្យរបបសាធារណ

+ រដ្ឋខ្មែរ(១៩៧០-១៩៧៥) ដួលរលំគឺ ៖

  • ប្រជាជនតំបន់រំដោះ និងក្រុងភ្នំពេញនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលួយ និងពោពេញដោយភាពអាប់អួរ
  • ប្រជាជនភៀសសឹកមកកាន់ទីក្រុងភ្នំពេញដែលកើនប្រមាណពីរលាននាក់រស់នៅដោយបាត់បង់ការងារ ខ្វះស្បៀងអាហារ
  • អតិផរណា (ទំនិញឡើងថ្លៃ តម្លៃប្រាក់រៀលចុះថោក)
  • ការដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកមានឧបត្ថម្ភ
  • ប្រជាជនក្រុងភ្នំពេញ និងរបបលន់ នល់ត្រូវខ្មែរក្រហមកាត់ផ្ដាច់ទាំងស្រុង
  • នៅថ្ងៃទី១ ខែមេសា ឆ្នាំ ១៩៧៥ លោក លន់ នល់ បានភៀសខ្លួនតាមយន្ដហោះចេញពីកម្ពុជា និងទៅរស់ដោយព័ទ្ធទីក្រុងភ្នំពេញពិសេសការនាំស្បៀងចូល
  • ការចរចាររវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរនិងរណសិរ្យរួបរួមជាតិខ្មែរ ដឹកនាំដោយសម្ដេចនរោត្តម សីហនុពុំទទួលបានលទ្ធផលអ្វីសោះ
  • អាមេរិកបញ្ឈប់ការផ្ដល់ជំនួយ។

៤. ពណ៌នាពីចលនាតស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីររបបប្រល័យពូជសាសន៍ “កម្ពុជាប្រជាធិបតេយ្យ” (ឆ្នាំ ១៩៧៥-១៩៧៩) ៖

  • ខែមករាឆ្នាំ១៩៧៦ ហ៊ូ នីម បានចេញមុខប្រឆាំងនឹង ប៉ុល ពត
  • ដើមខែមីនា ឆ្នាំ១៩៧៦ ប្រជាជននៅចំការហ្លូង សៀមរាបទាមទារដំឡើងកម្រិតជីវភាព
  • ដើមខែមករា ឆ្នាំ ១៩៧៧ ប្រជាជននៅភូមិភាគខាងជើង(ឧត្តរ) និងបាត់ដំបងនឹងប៉ុល ពត
  • នៅដើមខែមីនា និងមេសា ឆ្នាំ ១៩៧៧ ប្រជាជននៅកំពង់ធំ កំពង់ឆ្នាំង មណ្ឌលគីរី និងចំការហ្លូងងើបឡើងប្រឆាំង
  • នៅឆ្នាំ ១៩៧៧ លោក ហ៊ុន សែន បានរត់ទៅប្រទេសវៀតណាមដើម្បីបង្កើតទ័ពតស៊ួប្រឆាំងខ្មែរក្រហម
  • ថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ មហាសន្និបាតបានសម្រេចបង្កើតរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាជាតិ ដែលនាំដោយលោក ហេង សំរិន
  • ក្នុងរយៈពេល៣សប្តាហ៍ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិនិងកងទ័ពរំដោះប្រជាជនបានស្មើតែទាំងស្រុង
  • ថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ប្រជាជនខ្មែរបានផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

៥. ពណ៌នាពីសមិទ្ធផលរបបរាជរដ្ឋាភិបាលពីឆ្នាំ ១៩៩៣ ដល់ពេលបច្ចុប្បន្ន ៖

+ នយោបាយក្នុងប្រទេស

  • អនុវត្តនយោបាយឈ្នះ-ឈ្នះ(ដោយរំលាយអង្គការចាត់តាំងខ្មែរក្រហម និងធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឪ្យមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ ១៩៩៨ នាំមកនូវសន្ដិភាវូបនីយនៅកម្ពុជា
  • រៀបចំបោះឆ្នោតដោយខ្លួនឯងប្រកបដោយជោគជ័យទៅតាមលទ្ធិប្រជាធិបតេយ្យ
  • កំណែទម្រង់គ្រប់វិស័យ (អប់រំ រដ្ឋបាល តុលាការ និងកងកម្លាំងប្រដាប់អាវុធ)
  • កម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
  • រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយយុទ្ធសាស្រ្ដ (ត្រីកោណ និងយុទ្ធសាស្រ្ដចតុកោណ)

+ នយោបាយក្រៅប្រទេស

  • កម្ពុជាក្លាយជាសមាជិកអាស៊ាន (ស្មើមុខស្មើមាត់ជាមួយប្រទេសនានា)
  • កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គនានា
  • ចូលរួមថែរក្សាសន្ដិភាពពិភពលោក(កងទ័ពមួកខៀវ)
  • ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាគមអាស៊ាន។

+ សេដ្ឋកិច្ច

  • កសិកម្មមានការរីកចម្រើនដោយរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតប្រព័ន្ធធារាសាស្រ្ដ ការបង្កាត់ពូជ
  • អនុវត្តសេដ្ឋកិច្ចទីផ្សារសេរី កម្ពុជាបានក្លាយជាកន្លែងវិនយោគទុនដ៏ទាក់ទាញ
  • វិស័យឧស្សាហកម្មមានការរីកចម្រើនផ្នែករោងចក្រ សហគ្រាស​
  • ការធ្វើពាណិជ្ជកម្មក៏មានភាពងាយស្រួលជាងមុន
  • ប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយទាំងក្នុងប្រទេស និងក្នុងតំបន់
  • សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែង និងចំណូលថវិកាក៏ឡើងជាប្រចាំ
  • មានកំណើនទេសចរណ៍ដែលនាំឪ្យមានកំណើនការងារ និងប្រាក់ចំណូលដល់ប្រជាជន ទេសចរណ៍ធម្មជាតិ (ឆ្នេរសមុទ្រ ស្អាត ទឹកជ្រោះ...) ទេសចរណ៍វប្បធម៌ (ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ...)
  • ការចូលជាសមាជិកអាស៊ានក៏ជាផ្នែកមួយដែលជុំវិញឪ្យសេដ្ឋកិច្ចកម្ពុជាមានកំណើ​នជារៀងរាល់ឆ្នាំផងដែរ
  • មានការកសាងហេដ្ឋារចនាសម័្ពន្ធ ស្ពានផ្លូវអាកាស ផ្លូវដែក និងផ្លូវថ្នល់ និងពង្រីកអាកាសយានដ្ឋាន ព្រមទាំងការលើកលែងទិដ្ឋាការ ។

+ ផ្នែកអប់រំ វប្បធម៌

  • កសាងសាលារៀនពីទីក្រុងដល់ជនបទដាច់ស្រយាល(ចំណេះដឹង អាហារូបករណ៍សម្រាប់និស្សិត បានធ្វើឪ្យមន្ដ្រីរាជការប្រជាជន និងយុវជនកម្ពុជាបានរៀនសូត្រ និងទទួលបាននូវឳកាសល្អៗជាច្រើន។
  • បង្កើត និងជួសជុលកីឡាដ្ឋាន បណ្ដុះបណ្ដាលជំនាញ កីឡាករទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ លើឆាកអន្តរជាតិ
  • អភិរក្សសម្បត្ដិវប្បធម៌ទាំងរូបិយ និងអរូបិយព្រមទាំងបានដាក់បញ្ចូលសម្បត្តិកម្ពុជាជាបេតិកភ័ណ្ឌពិភពលោក(រមណីយអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ចាប៉ីដងវែង...)
  • កម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្ដិភាព និងសន្ដិសុខសង្គម ទប់ស្តាប់ការជួញដូរ មនុស្ស ថ្នាំញៀន និងអំពើភេវកម្ម
  • មានការកសាងមណ្ឌលសុខភាព មន្ទីរពេទ្យនៅតាមឃុំ-សង្កាត់ ស្រុក-ខណ្ឌ
  • មានសេរីភាពសារព័ត៌មាន និងអនុញ្ញាតឪ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការសង្គមស៊ីវិល
  • សមភាពយេនឌ័រ (ការផ្ដល់សិទ្ធដល់ស្រី្ដក្នុងការធ្វើសេចក្ដីសម្រេចចិត្ត)
  • មានការជួយគ្នាទៅវិញទៅមករវាងប្រទេសសមាជិកតាមរយៈការផ្ទេរបទពិសោធន៍។

វិញ្ញាសាទី៣៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login