សំណួរ
១ តើរបបសង្គមរាស្រ្ដនិយមគិតចាប់ពីឆ្នាំណាដល់ឆ្នាំណា ?
២. តើសព្វថ្ងៃនេះពិភពលោកបានជួយប្រទះនឹងបញ្ហាធំៗអ្វីខ្លះ ?
៣. តើព្រះបាទ ជ័យវរ្ម័នទី៧ឡើងសោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា? ព្រះអង្គមានស្នាព្រះហស្ថអ្វីខ្លះ ?
៤. តើសង្រ្គាមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា ?
៥. មូលហេតុអ្វីបានជាគេចាត់ទុកថា សម្ដេចនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ជាបិតាសន្ដិភាពនៅកម្ពុជា ?
ចម្លើយ
១. របបសង្គមរាស្រ្ដនិយមគិតឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧០ ។
២. សព្វថ្ងៃនេះពិភពលោកបានជួបប្រទះនឹងបញ្ហាធំៗជាច្រើនមានដូចជា ៖
- បញ្ហាបរិស្ថានដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ ខ្យល់ព្យុះគ្រោះរាំងស្ងួត កំណើតកំដៅផែនដី ។ ល ។
- បញ្ហាសង្រ្គាម និងអស្ថេរភាពសន្ដិសុខសង្គម មានដូចជាការបំផ្ទុះគ្រាប់បែកសាសនា ការគំរាមកំហែង ។ ល ។
- បញ្ហាកំណើនប្រជាជននិងជនអន្ដោប្រវេសន៍មានដូចជា ការធ្វើចំណាកស្រុក សង្រ្គាមក្នុងប្រទេស និងតំបន់កង្វះ ផ្នែកអប់រំ សុខភិបាល ។ ល ។
៣. ព្រះបាទ ជ័យវរ្ម័នទី ៧ បានសោយរាជ្យពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២១៨ ។ ស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គមាន ៖
- រំដោះប្រទេសចេញពីការត្រួតត្រារបស់ចាម្ប៉ា ហើយបានវាយ យកចាម៉្បាដាក់ជាចំណុះវិញ ។
- កសាងក្រុងអង្គរទី ៤
- ពង្រីងកិត្តិស័ព្ធប្រទេស និងទឹកដីខ្មែរឪ្យល្បីរន្ទី
- កសាងសាលាសំណាក់១២១ កន្លែង
- កសាងមន្ទីរពេទ្យ ១០២
- សាងសង់ប្រាសាទបុរាណជាច្រើន ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។
- សាងសង់ផ្លូវថ្នល់ ស្ពាន និងសាកលវិទ្យាល័យ
- ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី មកបណ្ដុះបណ្ដាលកូនខ្មែរ ....។
៤. សង្រ្គាមនៅកម្ពុជាក្នុងឆ្នាំ ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មានផលវិបាកសម្រាប់កម្ពុជាដូចតទៅ ៖
+ ខាងសង្គម
- សម្លាប់ជីវិតមនុស្សជាងបីលាននាក់
- បន្សល់ទុកអ្នករងរបូស ជនពិការ ក្មេងកំព្រា ស្រ្ដីមេម៉ាយ
- បាត់បង់ធនធានមនុស្ស
- ជួបនូវអនាធិបតេយ្យ ចោរកម្ម អំពើពុករលួយ អយុត្តិធម៌
- បំបាត់សិទ្ធិសេរីភាព ជំនឿ សាសនា
+ ខាងសេដ្ឋកិច្ច
- ដីស្រែចម្ការទំនេរចោលក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក
- រោងចក្រ សហគ្រាស ចម្ការកៅស៊ូត្រូវបំផ្លាញ
- បំផ្លាញហេដ្ឋរចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ សំណង់ បរិក្ខាផ្សេងៗ
- បាត់បង់ធនធាន និងអ្នកវិនិយោគទុនមិនហ៊ានចូលមក
- ទំនិញឡើងថ្លៃ អតិផរណាក្រដាសប្រាក់ ។
+ ខាងនយោបាយ
- ប្រទេសកម្ពុជាបាត់បង់កេរិ៍ឈ្មោះ កិត្តិយស លើឆាកអន្តរជាតិ
- ប្រជាជនបាត់បង់ជំនឿចិត្ត និងទំនុកចិត្តលើថ្នាក់ដឹកនាំ និងអស់សង្ឃឹមលើជោគវាសនារបស់ប្រទេសជាតិ
- នាំកម្ពុជាទៅរកការកាប់សម្លាប់រង្គាល់លើជាតិសាសន៍ខ្លួនឯង
- កម្ពុជាជាប្រទេសរស់នៅដោយឯកា ។
៥. បានជាគេចាត់ទុកថា សម្ដេចនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ជាបិតាសន្ដិភាពនៅកម្ពុជា ព្រោះ ៖
+ សម្ដេច នរោត្តម សីហនុ
- ជាអ្នកផ្ដើមឪ្យមានការចរចាររកសន្ដិភាព
- ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC)
- ជាអ្នកចុះហត្ដលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១
- ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកផ្សះផ្សារជាតិដោយធ្វើការផ្សះផ្សារវិបត្តិក្រោយបោះឆ្នោត ១៩៩៣ ដែលកើតចេញពីការដណ្ដើមឥទ្ធិពលគ្នារវាងគណបក្ស ហ៊្វុនស៊ិនប៊ុច និងគណបក្សប្រជាជនកម្ពុជា បង្កើតបានជារដ្ឋភិបាលចម្រុះ
- ជាអ្នកផ្សះផ្សាររាល់វិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដឆ្នាំ ១៩៩៨ និងឆ្នាំ ២០០៣ ។
+ សម្ដេច ហ៊ុន សែន
- ជាអ្នកផ្គួចផ្ដើមឪ្យមានចរចាររកសន្ដិភាព
- ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១
- ជាអ្នកធានាអះអាងរកសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ថ្ងៃទី ២៣-២៨ ឧសភា ១៩៩៣
- ជាអ្នកផ្សះផ្សារវិបត្តិក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ឆ្នាំ ១៩៩៨ ឆ្នាំ ២០០៣ និងឆ្នាំ ២០១៣
- ជាអ្នកបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយអនុវត្តនយោបាយ ឈ្នះ ឈ្នះ (យុទ្ធសាស្រ្ដឈ្នះឈ្នះ ) ដែលបានរំលាយអង្គការចាត់តាំងខ្មែរក្រហមនិងធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឪ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ ១៩៩៨ នាំមកនូវសន្ដិភាវូបនីយកម្មនៅកម្ពុជា ។
វិញ្ញាសាទី២៩