Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើពួកប៉ុលពតបែងចែកសត្រូវរបស់អង្គការជាប៉ុន្មា ? អ្វីខ្លះ ?

២. ប្រទេសអង់គ្លេសមានគណបក្សសំខាន់ៗអ្វីខ្លះ? តើគណបក្សមួយណាដែលដឹកនាំប្រទេសអង់គ្លេសបានល្អជាងគេ ?

៣. ហេតុអ្វីបានជាលោក សាលដឺហ្គោល ធ្លាក់ពីតំណែងប្រធានាធិបតី?

៤. តើភាពវីកវរអ្វីខ្លះដែលគួរកត់សំគាល់នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលក្រោយការទទួលបានឯករាជ្យជាតិ ?

ចម្លើយ

១. ពួកប៉ុល ពត បែងចែកសត្រូវរបស់អង្គការជា២ គឺ ៖

  • សត្រូវខាងក្នុង រដ្ឋនៃរបបលន់ នល់ និងជនជាតិភាគតិច ( អ្នកស្រុកភ្នំ ចិន យួន ចាម បញ្ញវ័ន និងងជនក្បត់ផ្សេងៗ )
  • សត្រូវខាងក្រៅ មានប្រទេសថៃ អាមេរិក សូវៀត វៀតណាម ។

២. ក. ប្រទេសអង់គ្លេសមានគណបក្សសំខាន់ៗដូចជា៖

  • គណបក្សការងារនិយម
  • គណបក្សអភិរក្សនិយម
  • គណបក្សសេរីនិយម ។

ខ. គណបក្សដែលដឹកនាំប្រទេសអង់គ្លេសបានល្អ ជាងគេគឺគណបក្សអភិរក្សនិយម ។

៣. បានជាលោក​សាលដឺហ្គោល ធ្លាប់ពីតំណែងប្រធានាធិបតី ព្រោះ​លោកសាលដឺហ្គោលមិនអាចដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរ ដែលកើតមានក្នុងអាណត្តិរបស់លោក ដូចជាពូកកសិករក្រីក្រលក់ផលិតផលមិនចេញពួកពាណិជ្ជកម្មតូចតិចត្រូវបាត់បង់ការងារដោយសារការរីកចម្រើនផ្នែកបច្ចេក​វិទ្យានិងហាងទំនិញធំៗ ។ កម្មករឥតការងារធ្វើមានចំនួនកើនឡើង សហគ្រាសតូចតាចត្រូវបាត់បង់មុខរបរ ។ មានការធ្វើកូដកម្មនៅកណ្ដាលទីក្រុងប៉ារីស ។ វិស័យដឹកជញ្ជូនឈប់ដំណើរការវិស័យរដ្ឋបាលត្រូវរាំងស្ទះ ។ វិបត្តិនេះបានអូសបន្លាយពីខែ ឧសភា ដល់ខែ មិថុនា ឆ្នាំ ១៩៦៨ រដ្ឋាភិបាលមិនអាចដោះស្រាយបានទើប ដឺហ្គោល លាឈប់នៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៩៦៨ ។

៤. ភាពវឹកកវដែលគួរកត់សំគាល់នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលក្រោយការទទួលឯករាជ្យជាតិ មានដូចជា ៖

  • សង្រ្គាមនៅតំបន់ឥណ្ឌូចិន ( កម្ពុជា វៀតណាម ឡាវ) ដោយទទួលឥទ្ធិពលនៃសង្រ្គាមត្រជាក់
  • ឥណ្ឌូនេស៊ី មានការផ្តួលរំលំស៊ូកាណូពីអំណាចនៅឆ្នាំ ១៩៦៧
  • ប្រទេសភូមា បានដឹកនាំនយោបាយមិនចូលបក្សសសម័្ពន្អក្រោមរដ្ឋអំណាចយោធានិយម ដឹកនាំនយោបាយនិយម ដឹកនាំដោយឧត្តមសេនីយនេវីន ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨ ។ ប្រទេសភូមាបានកាត់ផ្ដាច់ពីពិភពលោក ។
  • ហ្វីលីពីនបានអនុញ្ញាតឪ្យសហរដ្ឋអាមេរិកសង់មូលដ្ឋានទ័ព ដើម្បីការពារតំបន់ភូមិភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ទោះបីបានត្រូវមហាជនធ្វើជំទាស់តវ៉ាក៏ដោយ ។
  • បញ្ហាទំនាស់ជនជាតិ និងជំនឿសាសនាដែលដែលនាំឪ្យមានរហូតដល់ការបង្ហូរឈាមគ្នា ។ នៅប្រទេសភូមាមានជនជាតិភាគតិច មួយចំនួនបានបះបារជាញឹកញាប់ ។ នៅហ្វីលីពីនពួកជីវពលអ៉ីស្លាមនិយមបានបះបោរជាទ្រង់ទ្រាយធំ ។

វិញ្ញាសាទី២៥



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login