សំណួរ
១. ប្រទេសអ៉ីតាលីសំបូរខាងស្ថាបត្យកម្មបុរាណ តើបច្ចុប្បន្នវិស័យនេះរីកចម្រើនដែរឬទេ ? ព្រោះអ្វី ?
២. តើនយោបាយក្រៅប្រទេសរបស់បារាំងក្នុងសាធារណរដ្ឋទី៥មានគោលដៅអ្វីខ្លះ?
៣. តើសមាជជាតិមានសារៈសំខាន់អ្វីខ្លះ?
៤. ចូររៀបរាប់ពីរចនាសម្ព័ន្ធគ្រប់គ្រង់រដ្ឋនិងមជ្ឈឹមបក្សកុម្មុយនីស្ដឆ្នាំ១៩៧៦?
៥. ហេតុដូចម្ដេចបានជាកងទ័ពវៀតណាមខាងជើងទទួលបានជ័យជំនះលើកងទ័ពវៀតណាមខាងត្បូង និងអាមេរិ?
ចម្លើយ
១. ប្រទេសអ៉ីតាលីសម្បូរខាងស្ថាបត្យកម្មបុរាណ។ បច្ចុប្បន្នវិស័យនេះមានការរីកចំរើន ព្រោះគេឃើញមានការកសាងស្នាដៃផ្នែកស្ថាបត្យកម្មជាបន្តបន្ទាប់នៅប្រទេសអ៉ីតាលីដូចជា វិហារសាំងម៉ាក់ និងបណ្ដាល័យ សារមន្ទីរជាច្រើននៅក្នុងទីក្រុងនានា។
២. នយោបាយក្រៅប្រទេសរបស់បារាំងក្នុងសាធារណរដ្ឋទី ៥មានគោលដៅដូចជា ៖
- ពង្រឹងតួនាទីខ្លួនក្នុងមហាអំណាចពិភពលោក
- គាំទ្រចលនារើបបម្រះពិនឹមអាណានិគម
- ប្រឆាំងសមាជិកភាពរបស់អង់គ្លេសនៅក្នុងទីផ្សាររួមអឺរ៉ុប
- រក្សាសន្ដិភាពពិភពលោក ...។
៣. សមាជជាតិមានសារៈសំខាន់ដូចជា ៖
- ស្វែងយល់ពីការលំបាក និងតម្រូវការរបស់រាស្ដ្រីដើម្បីដោះស្រាយ
- ដឹងពីមន្ដ្រីពុករលួយ បក្សពួកនិយម តាមរយៈបណ្ដឹងរបស់រាស្ដ្រ
- ស្វែងរកយល់ពីមន្ដ្រីចង់ក្បត់ និងមន្ដ្រីស្មោះត្រង់ហើយអប់រំកែប្រែ
- បើវេទិកាតម្លាភាពអាចបើកចំហបញ្ហារួមដើម្បីដោះស្រាយទាំងអស់គ្នា
- អាចអភិវឌ្ឍជាតិឪ្យឆាប់រីកចម្រើន ព្រោះតំណាងរាស្រ្ដី មន្ដ្រី និងរាស្រ្ដយល់ចិត្ត ទុកចិត្តរួមសាមគ្គីកសាងជាតិ។
៤. រចនាសម្ព័ន្ធគ្រប់គ្រង់រដ្ឋ និងមជ្ឈឹមបក្សកុម្មុយនីស្ដឆ្នាំ ១៩៧៦មាន ដូចជា ៖
ក. រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ
- ខៀវ សំផន ជាប្រធានគណៈប្រធាន ឬ ប្រមុខរដ្ឋ
- នួន ជា ជាប្រធានសសភាតំណាងប្រជាជនកម្ពុជា
- ប៉ុល ពត ជានាយករដ្ឋមន្ដ្រី
- អៀង សារី ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស
- វ៉ន វ៉េត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច
- សុន សេន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ។
ខ. រចនាសម័្ពន្ធមជ្ឈឹមបក្សកុម្មុយនីស្ដ
- ប៉ុល ពត ជាលេខបក្ស
- នួន ជា ជាអនុលេខាបក្ស
- សមាជិកបក្សមាន សោភឹម អៀមសារី សុនសេន ឈិតជឿ វ៉នវ៉េត កែពក ខៀវសំផន ញឹមរស់។
៥. បានជាដកងទ័ពវៀតណាមខាងជើងទទួលបានជ័យជំនះលើកងទ័ពវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិក ព្រោះ ៖
- ប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក
- មានបាតុកម្មនៅសហរដ្ឋអាមេរិកមិនឪ្យធ្វើសង្រ្គាមនៅវៀតណាម
- សហរដ្ឋអាមេរិកបានចំណាយអស់ធនធានយ៉ាងច្រើន ជាពិសេសបាត់បង់ជីវិតកងទ័ព និងបន្សល់ទុកជនពិការដោយសារសង្ត្រាម
- ពួកកុំមុយនីសមានកម្លាំងច្រើននិងប្រកបដោយបទពិសោធខ្ពស់ក្នុងការធ្វើសឹកសង្រ្គាម។
- សហភាពសូវៀតនិងចិន ប្រជាមានិតបានជួយឧបត្ថម្ភគ្រឿងសព្វាវុធដល់វៀតណាតកុំមុយនីស ហើយគេប្រើប្រឹងប្រែងបញ្ចៀសការចូសប្រយុទ្ធនៅលើសមរភូមិដោយផ្ទាល់ ។
វិញ្ញាសាទី២៦