Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកមានទម្រង់តាមបែបប្រជាធិបតេយ្យសេរីពហុបក្សផ្អែកលើអធិតេយ្យភាព និងសេរីភាពបុគ្គល ដែលចែកជាអំណាចបីខុសគ្នាគឺ អំណាចប្រធានាធិបតី អំណាចសភា និងតុលាការជាន់ខ្ពស់។​

+ អំណាចប្រធានាធិបតី មានអំណាចខាងនីតិប្រតិបត្តិមានសិទ្ធិទូលំទូលាយ ដែលជ្រើសតាំងដោយការបោះឆ្នោតមានអាណត្តិ៤ឆ្នាំ និងអាចឈរបាន២ អាណត្តិបើមានស្នាដៃល្អក្នុងការដឹកនាំ ជាមេបញ្ជាការកងទ័ពជាតិ មានសិទ្ធផ្ដួចផ្ដើមធ្វើការជំនួសប្រធានាធិបតី នៅពេលប្រធានាធិបតីមានជំងឺ ទទួលមរណភាពទត្រូវដកហូបពីតំណែង។

+ អំណាចសភា សភាមាន២គឺសភាតំណាងរាស្រ្ដ និងព្រឹទ្ធសភា។ សភាតំណាងរាស្រ្ដមានចំនួន៤៣៥នាក់ មានអាណត្តិ២ឆ្នាំ។ ព្រឹទ្ធសភាមាន ១០០នាក់ជ្រើសចេញពីរដ្ឋនីមួយៗក្នុង១៧រដ្ឋមាន២នាក់ មានអាណត្តិ៦ឆ្នាំតែត្រូវបោះឆ្នោតប្ដូរនៅចំនួន១ភាគ៣ រៀលរាល់២ឆ្នាំម្ដង។ ព្រឹទ្ធសភាមានសិទ្ធពិនិត្យលើការតាំងមន្ដ្រីជាន់ខ្ពស់ និងជាអ្នកឪ្យសច្ចាប័នលើសន្ធិសញ្ញាផ្សេងៗដោយសម្លេង២ភាគ៣។ សភាមិនអាចទម្លាក់ប្រធានធិបតីបានទេ ប៉ុន្ដែមានសិទ្ធគាបសង្កត់អំណាចប្រធានាធិបតីទាំងក្នុង និងក្រៅប្រទេស(ជំនួយ)។

+ តុលាការជាន់ខ្ពស់ ជាអំណាចទី២ មានប្រធានមួយរូបមានសមាជិករូប មានតំណែងអស់មួយជីវិត។ មានសិទ្ធមោឃភាពនូវច្បាប់ណាដែលមិនស្រប នឹងរដ្ឋធម្មនុញ្ញ។ សមាជិកតុលាការជ្រើសចេញពីចំណាមអ្នកច្បាប់មានឈ្មោះល្បីនៅតាមរដ្ឋ ឬក្នុងចំណោមអ្នកចេះដឹងខ្ពស់ដែលគេទទួលស្គាល់ទូទាំងសហរដ្ឋអាមេរិក។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login