Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គ្រប់កន្លែងនៅលើពិភពលោក យើងឃើញតំបន់ធម្មជាតិល្អស្រស់ត្រកាលជាច្រើនកន្លែង។ រដ្ឋបានថែរក្សា ព្រៃធម្មជាតិមានតំលៃទាំងនេះយ៉ាងពិសេស និងចំនាយប្រាក់លើការថែទាំងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាអោយបានច្រើន។ សួនទាំងនោះគេហៅថា “សួនឧទ្យានជាតិ”។ សត្វព្រៃគ្រប់ប្រភេទក្នុងសួនឧទ្យានជាតិត្រូវបានគេពិនិត្យ និងយាមល្បាតយ៉ាងហ្មតចត់។ នៅប្រទេសកម្ពុជាយើងមានសួនឧទ្យានជាតិ និងរមណីដ្ឋានទេសចរជាច្រើនកន្លែង សួនឧទ្យានគីរីរម្យនិងភ្នំតាម៉ៅមានសត្វព្រៃជាច្រើនប្រភេទ។ ចំពោះសួនឧទ្យានជាតិធំៗ មាននៅទ្វីបអាមេរិច អាស៊ី និងអាព្រិច។ ឧទ្យានជាតិធំជាងគេបំផុតមានឈ្មោះថា សួនប៊ីហ្វួឡូវូត មានផ្ទៃធំជាង ៤៥០០០គីឡូម៉ែត្រការេ នៅណាមីប៊ីសួនអេតូស្សា មានផ្ទៃ ២៣០០០គីឡូម៉ែត្រការេ បន្ទាប់មកមាននៅប្រេស៊ីស សួននេព្លីណា និងបាហ្វីនអាយឡិន កិនីយានស្តាវូ កាណាឌានកូអាន សុទ្ធតែមានផ្ទៃធំជាង ២០ ០០០គីឡូម៉ែត្រការេ។ ក្រៅពីនេះមានសួនឧទ្យានជាតិតូចៗជាច្រើនកន្លែងទៀត ដែលមានផ្ទៃចន្លោះពី ១០០០០គីឡូម៉ែត្រការេ ដល់ ១២០០០គីឡូម៉ែត្រការេ ដូចជានៅស៊ីលី អង់គ្លេស និងកាណាដាជាដើម។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login