សំណួរ
១. តើប្រាសាទសំបូរព្រៃគុកចុះព្រៃក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៅថ្ង ខែឆ្នាំណា ?
២. មានប្រធានបទមួយ ”ជឿថា ខ្មែរអាចធ្វើបាន”។ ចូរពន្យល់។
៣. ចូររៀបរាប់អំពីប្រភទនៃបញ្ហារួមនៅលើសកលលោក។
៤. តើកំណែទម្រង់របស់បារាំងមកលើប្រទេសកម្ពុជាមានផលវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះ? ចូររៀបរាប់។
៥. ក្នុងការគ្រប់គ្រងប្រទេស តើព្រះហិររក្សរាមាធិតីអង្គឌួងបានធ្វើកំណែទម្រង់សង្គមកម្ពុជាយ៉ាងដូចកម្ដេចខ្លះ?
ចម្លើយ
១. ប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧។
២. “ជឿថា ខ្មែរអាចធ្វើបាន” ព្រោះ ៖
- ជាចំណងសាមគ្គី ការព្រួតដៃគ្នាជាកម្លាំងឬជាធ្លុងមួយដើម្បីកសាងសមិទ្ធិផលនានាដែលមានប្រយោជន៍ដល់សង្គមជាតិទាំងមូល ដោយសេចក្ដីជឿជាក់ បេជ្ញាចិត្តថានឹងសម្រេចបំណងទាល់តែបានសម្រេចជោគជ័យ។
- ខ្មែរជួយខ្មែរការព្រមព្រៀងគ្នា ដំណើរស្រុនគ្នា ឯកឆន្ទៈក្នុងការធ្វើអ្វីមួយឪ្យសម្រេច
- ការយោគយល់គ្នាទៅវិញទៅមក ស្មោះត្រង់ សេចក្ដីជឿជាក់មនុស្សធម៌ ភាពធានាសមភាព
- សណ្ដោលប្រណី អធ្យាស្រ័យ សុទ្ធដ្ឋិនិយម គិតប្រយោជន៍រួមជាតិ
- មាគ៌ាឈានទៅរការអភិវឌ្ឍសង្គម និងប្រទេសជាតិ
- កាលណាខ្មែរចេះសាមគ្គីគ្នា នោះការងារអ្វីក៏សម្រេចបានជោគជ័យបានដែរ
- ការរួមរួមគ្នា ជាកត្តាឆ្ពោះទៅរកភាពខ្ពង់ខ្ពស់ ប្រសើរថ្លៃថ្លា និងជ័យជំនះ
- ការពង្រីងកិច្ចសហការពង្រីងតែមួយដោយមិនប្រកាន់ពូជសាសន៍ វណ្ណៈ ឋានៈ តួនាទី សាសនា ជាតិសាសន៍ ពណ៍សម្បុរ ភេទ
- ស្នេហាជាតិ និងហ៊ានពលីកម្ម គ្រប់បែបយ៉ាងដើម្បីមាតុភូមិ
- សាមគ្គីជាកម្លាំង សីលធម៌ សុឆន្ទៈ ឧត្តមគិត
- គេមានជំនឿថា ខ្មែរខ្លាំង ខ្មែរអាចធ្វើបាន ដើម្បីស្ថេរភាព សន្ដិភាព
- ពូជខ្មែរជាអ្នកកសាងអង្គរ វប្បធម៌ អរិយធម៌ ខ្ពង់ខ្ពស់ល្អលើគេ មានទាំងប្រាសាទ ចម្លាក់ គ្រប់ប្រភេទ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ...។
៣. ប្រភេទនៃបញ្ហារួមនៅសកលលោកមាន ៖
- ប្រភេទទី១ កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធផលពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី
- ប្រភេទទី២ កើនចេញពីការរីកចម្រើននៃបដិវត្តន៍វិទ្យាសាស្រ្ដបច្ចេកទេស។ ជោគជ័យនៃប្រវត្តិវិទ្យាសាស្ត្រ បច្ចេកទេសនាំមកនូវផលវិជ្ជមាន និងអវិជ្ជមានព្រមគ្នាក្នុងពេលតែមួយ។
- ប្រភេទទី៣ កំណើនប្រជាជនទាមទារឪ្យមានការផ្គត់ផ្គត់គ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិដែលចេះតែវិចវិលទៅៗ។
- ប្រភេទទី៤ ការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលោកសព្វាវុធ និងកងទ័ព។
- ប្រភេទទី៥ ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតប និងរកវិធីដោះស្រាយបញ្ហាឪ្យបានទាន់ពេលវេលា។
៤. កំណែទម្រង់របស់បារាំងមកលើប្រទេសកម្ពុជាមាន ផលវិជ្ជមាន និង អវិជ្ជមានដូចជា ៖
+ ផលវិជ្ជមាន
- បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្ដខ្មែរ
- បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ
- បារាំងបានជួយទាមទារ ខេត្តមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ១៩០៤ និង១៩០៧ ដូចជាម្លូរព្រៃ ស្ទឹងត្រែង បាត់ដំបង សៀមរាប
- ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំវចនានុក្រមខ្មែរ
- ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម
- កសាងហេដ្ឋារចនាសម្ព័ន្ធដូចជាកសាងផ្លូវថ្នល់ ស្ពាន រថភ្លើង។
+ ផលអវិជ្ជមាន
- បារាំងបានធ្វើឪ្យសង្គមខ្មែរកាន់តែក្រឡើងៗតាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ សត្វពាហនៈ
- បារាំងបានកេណ្ឌប្រជាពលរដ្ឋខ្មែរឪ្យបម្រើយោធាបារាំងក្នុងសង្គមលើកទី១ ទី២ (ស្លាប់ក្នុងសមរភូមិ)
- បារាំងបានកាត់ទឹកដីខ្មែរក្រោម និងជាឡាក់ឪ្យទៅស្ដេចយួនបាវ ដាយ (១៩៤៧) និងខេត្តត្រាចឪ្យសៀម។
- ព្រមទាំងប្រមូលយកវត្ថុកេតនភ័ណ្ឌរបស់ខ្មែរទៅស្រុកបារាំង....។
៥. ក្នុងការគ្រប់គ្រងប្រទេស ព្រះហរិរក្សារាមាធិបតីព្រះអង្គឌួងបានធ្វើកំណែទម្រង់សង្គមដូចជា ៖
+ វិស័យរដ្ឋបាល
- កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ...
+ សេដ្ឋកិច្ច
- ជម្រុញការស្ដារហេដ្ឋារចនាសម្ព័ន្ធ
- កសាងផ្លូវគមនាគមន៍ តំបន់ កំពង់ផែសមុទ្រនៅកំពត
- បោះពុម្ពប្រាក់ សម្រាប់សម្រួលជីវភាពប្រជាជន
- បន្ថយពន្ធដារ....។
+ នយោបាយ
- ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន
- លើកតម្កើងវប្បធម៌អក្សរសាស្រ្ដជាតិ....។
វិញ្ញាសាទី៣៤