សំណួរ
១. អ្នកប្រាជ្ញខ្មែរឈ្មោះអ្វីដែលបានរៀបចំវចនានុក្រមខ្មែរ?
២. តើពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងជួបប្រទះនឹងបញ្ហាធំៗអ្វីខ្លះ ?
៣. តើអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ មានចំណុចវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជា?
៤. ចូរពណ៌នាសមិទ្ធផលសង្គមរាស្រ្ដនិយមពីឆ្នាំ ១៩៩៣ ដល់១៩៧០?
៥. ចូរពិពណ៌នាមូលហេតុដែលធ្វើឪ្យសង្រ្គាមស៊ីវិលផ្ទុះឡើងពីឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥។
ចម្លើយ
១. អ្នកប្រាជ្ញខ្មែរដែលបានរៀបចំវចនានុក្រមខ្មែរគឺសម្ដេចសង្ឈ ជួន ណាត។
២. ពិភពលោកសព្វថ្ងៃកំពុងជួបប្រទះនឹងបញ្ហាធំៗដូចតទៅ ៖
- បញ្ហាបរិស្ថាន រញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ កំណើនកម្ដៅ រាំងស្ងួត
- បញ្ហាកំណើនប្រជាជន កង្វះអនាម័យ បញ្ហាជំងឺ បញ្ហាសុខភាព
- បញ្ហាអន្ដោប្រវេសន៍ មានចំណាកស្រុក កើនចលាចល មានបញ្ហាប្រកាន់ជំនឿ
- បញ្ហាសន្ដិសុខស្បៀង ស្បៀងឡើងថ្លៃ បញ្ជាឥទ្ធិពលបដិវត្តន៍
- បញ្ហាភេរវកម្មអន្តរជាតិសង្រ្គាម បង្កើតចលាចលសង្គម ការកាប់សម្លាប់ និងការជួញដូរមនុស្ស គ្រឿងញៀន...។
៣. ចំណុចវិជ្ជាមាន និងអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងមាន ៖
+ ចំណុចអវិជ្ជមាន
- បារាំងជួយការពារទឹកដី ពូសាសសន៍ខ្មែរឪ្យគង់វង្ស
- បារាំងបានធ្វើឪ្យរួចផុតពីការឈ្លានពានរបស់យួន និងសៀម
- បង្កើតភាសាចុងបូព៌ាប្រទេស សិក្សាស្រាវជ្រាវ និងចងក្រងពីអរិយធម៌ប្រវត្តិសាស្រ្ដខ្មែរទុកជាប្រយោជន៍ដល់កូនខ្មែជំនាន់ក្រោយ
- បារាំងជួយកែទម្រង់ផ្នែករដ្ឋបាល សង្គម សេដ្ឋកិច្ចខ្មែរ
- ជួយកសាងសាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវថ្នល់
- បារាំងជួយថែរក្សា ជួសជុលប្រាសាទបុរាណខ្មែរ និងកសាងមន្ទីរដើម្បីថែរក្សាថែរក្សាវត្ថុបុរាណ
- ឆ្នាំ ១៩០៤ បារាំងបានទាមទារយកខេត្តកោះកុង ម្លូព្រៃ ស្ទឹងត្រែងមកឪ្យខ្មែរវិញ
- ឆ្នាំ១៩០៧ បានទាមទារយកខេត្តសៀមរាប បាត់ដំបង់ សេរីសោភ័ណមកឪ្យខ្មែរវិញ។
+ ចំណុចវិជ្ជមាន
- បារាំងកាន់តែធ្វើឪ្យខ្មែរក្រីក្រ ដោយបារាំងបានធ្វើការជិះជាន់កេងវ័ញ្ចយ៉ាងធ្ងន់ធ្ងរលើដីខ្មែរ
- បារាំងកេណ្ឌខ្មែរឪ្យទៅជួយច្បាំង ស្លាប់ របួសជួសបារាំងក្នុងសមរភូមិសង្រ្គាមលោកលើកទី២
- បារាំងបានកាត់ដីខ្មែរឪ្យសៀម និងយួនស្រេចតែចិត្តដូចជានៅឆ្នាំ ១៩៤៧ កាត់ខេត្តត្រួតត្រាឪ្យសៀម។ ថ្ងៃទី០៤ មិថុនា ១៩៤៩ កាត់ទឹកដីកម្ពុជាក្រោមឪ្យយួន។
៤. ពណ៌នាពីសមិទ្ធផលសម័យសង្រ្គាមរាស្រ្ដនិយម ៖
+ វិស័យនយោបាយ
- អនុវត្តនយោបាយអព្យាក្រឹត្យ ធ្វើឪ្យកម្ពុជាក្លាយជាប្រទេសមានសន្ដិភាពរយៈពេល១៥ឆ្នាំ (១៩៥៥-១៩៧០) ស្របពេលដែលប្រទេសជិតខាងកំពុងជួយប្រទះសង្រ្គាម។
- កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥
- ឈ្នះក្នុងរឿងក្ដី ប្រាសាទព្រះវិហារ ១៥ មិថុនា ឆ្នាំ ១៩៦២។
+ វិស័យកសិកម្ម
- ផលិតស្រូវ កប្បាស ការចិញ្ចឹមសត្វ ការនេសាទកើនឡើង(ពង្រីកផ្ទៃដីដាំដុះ នយោបាយទឹក ការជ្រើសរើសពូជ)
+ វិស័យឧស្សាហកម្ម
- កំណើនរោងចក្រ សហគ្រាសដូចជា រោងចក្រក្រដាស វាយនភ័ណ្ឌ កែវស៊ីម៉ងត៍ ក្តារបន្ទះ ត្រាក់ទ័រ ស្រាបៀរ រោងចក្រកៅស៊ូ។
+ វិស័យគមនាគមន៍
- កសាងផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន កំពង់ផែ អាកាសយានដ្ឋាន
+ វិស័យពាណិជ្ជកម្ម
- មានរីកចម្រើនផ្នែកពាណិជ្ជកម្មក្នុងប្រទេសនិងក្រៅប្រទេស។
+ វិស័យធនាគារ
- ប្រាក់រៀលក្លាយជារូបិយប័ណ្ណជាតិ និងមានការកើនឡើងនូវធនាគារជាតិ និងឯកជន
+ វិស័យវប្បធម៌
- បង្កើតសាលារៀននៅទីក្រុងដល់ជនបទដូចជា សាលាមតេយ្យ ឧត្តមសិក្សា
- គ្រូបង្រៀនមានការកើនឡើង និងបង្កើតអន្ដេវាសិកដ្ឋាន
- កីឡាមានកសាងពហុកីឡាដ្ឋានពីទីក្រុងជនបទ
+ វិស័យសង្គមកិច្ច
- សាសនា វត្តអារាមកើនឡើង បង្កើតសាលាពុទ្ធិកបឋមសិក្សាដល់ពុទ្ធកបឋមសិក្សាដល់ពុទ្ធិកមហាវិទ្យាល័យ
+ វិស័យសេដ្ឋកិច្ច
- សុខាភិបាលមានការកសាងមន្ទីរពេទ្យជាច្រើន
- បង្កើតច្បាប់ជាច្រើន ផ្ដល់សិទ្ធិឪ្យស្ដ្រីបោះឆ្នោត(៦ មករា ១៩៥៨)។
៥. មូលហេតុធ្វើឪ្យបានមានសង្រ្គាមស៊ីវិលផ្ទុះឡើងនៅកម្ពុជា(១៩៧០-១៩៧៥)៖
- ដោយសារឥទ្ធិពលនៃសង្រ្គាមត្រជាក់
- អនុវត្តនយោបាយអព្យាក្រឹត្យរបស់សម្ដេចសីហនុមិនចំទិសដៅឬលម្លៀង
- ពុករលួយបក្សពួកនិយម កុបកម្មពេញផ្ទៃប្រទេស
- មន្ដ្រីរបស់សេ្ដចសីហនុក្បត់នឹងព្រះអង្គ
- ការជ្រៀតជ្រែករបស់វៀតណាម ចិន សហរដ្ឋអាមេរិកក្នុងនយោបាយខ្មែរ
- ការបង្កើតរណសិក្យរួបរួមជាតិកម្ពុជារបស់ព្រះបាទនរោត្តមសីហនុ។
វិញ្ញាសាទី៣៦