2019-05-30 09:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ផ្ទះ រឺអគារធំៗគេសង់ឡើង ដោយបន្តវត្ថុចំលងចរន្តអគ្គិសនីចាប់ពីកំពូលអគាររហូតដល់ក្នុងដី។ នៅពេលមានព្យុះខ្យល់ដែលផ្ទុកពេញ ទៅដោយបន្ទុកអគ្គិសនីផ្ទុយគ្នា បានទាញគ្នាចូលបង្កើតបានជាពន្លឺផ្លេកៗឡើង ពន្លឺនេះយើងហៅថា “ផ្លេកបន្ទោរ” ពេលខ្លះមានសំលេងខ្លាំងខ្ទ័រឡើងជាមួយផង។ វត្ថុចំលងចរន្តអគ្គិសនីដែលគេដាក់នៅកំពូលអគារនេះអាចទាក់ទាញបញ្ជូនចរន្តចូលក្នុងដី ដើម្បីធានាសុវត្ថិភាពអគារនិងចៀសផុតពីការបំផ្លាញ ដោយចរន្តអគ្គិសនីក្នុងបរិយាកាស។ វត្ថុចំលងចរន្តនេះបានប្រឌិតឡើងដោយជនជាតិ អាមេរិចម្នាក់ ឈ្មោះ បិនចាមីនហ្រ្វង់គ្លីន នៅឆ្នាំ១៧៥២។