2019-05-29 09:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើលិខិតចូលរួមរំលែកទុក្ខមានគំរូដូចម្តេច ?
៧- តើប្រវត្តិរូបសង្ខេបមានគំរូដូចម្តេច ?
៨- តើលិខិតអញ្ជើញមានគំរូដូចម្តេច ?
៩- តើលិខិតសុំបម្រើការងារមានគំរូដូចម្តេច ?
១០- តើលិខិតសុំច្បាប់មានគំរូដូចម្តេច ?
១១- តើលិខិតសួរសុខទុក្ខមានគំរូដូចម្តេច ?
ចម្លើយ
៦- គំរូលិខិតចូលរួមរំលែកទុក្ខ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតចូលរួមរំលែកទុក្ខ
គោរពជូន
ឯកឧត្តម…..................និង លោកជំទាវ
ឯកឧត្តម និងលោកជំទាវ ជាទីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ !
ខ្ញុំ និង ភរិយា មានទុក្ខក្រៀមក្រំ និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងថា លោកយាយមហាឧបាសិកា..............ដែលត្រូវជាមាតារបស់ ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព កាល..............ក្នុងជន្មាយុ.........ឆ្នាំ ដោយជរាពាធ ។
មរណភាពរបស់ លោកយាយមហាឧបាសិកា.......................គឺជាការបាត់បង់នូវមាតាដ៏ល្អប្រពៃ ប្រកបដោយព្រហ្មវិហារធម៌ ដែលជាទីគោរព និងជាទីស្រឡាញ់រាប់អានពីគ្រប់មជ្ឈដ្ឋាន ពិសេសពីក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយនៃសព ។
ខ្ញុំ និង ភរិយា សូមចូលរួមមរណទុក្ខនេះ ក្នុងសមានចិត្តដ៏ក្រៀមក្រំបំផុត និងសូមរំលែកទុក្ខព្រួយដ៏ធ្ងន់ធ្ងរនេះជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់សព លោកយាយមហាឧបាសិកា..........................សូមបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ឯកឧត្តម និងលោកទំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព ឲ្យខ្ញុំ និងភរិយាខ្ញុំ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ក្នុងមនោសញ្ចេតនាជាគ្រួសារ និងសូម ឯកឧត្តម និងលោកជំទាវ ទទួលនូវសេចក្តីស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្របំផុតអំពីខ្ញុំ និងភរិយាខ្ញុំ ។
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ........ឆ្នាំ..........
៧- គំរូប្រវត្តិរូបសង្ខេប
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ជីវប្រវត្តិសង្ខេប
១- នាមត្រកូល និងនាមខ្លួន ៖ ....................... “..........................................................”
ភេទ ប្រុស សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ
២- ថ្ងៃខែឆ្នាំកំណើត ៖................................................................................................
៣- ទីកន្លែងកំណើត.................................................................................................
៤- ទីលំនៅសព្វថ្ងៃ ៖.....................................................................................................
៥- កម្រិតវប្បធម៌ ៖........................................................................................................
៦- ភាសាបរទេស ៖ ភាសាអង់គ្លេស
៧- កម្រិតជំនាញបន្ថែម ៖...................................................................................................
៨- បទពិសោធន៍ និងការងារបច្ចុប្បន្ន ៖
-..............................................................................
-..............................................................................
-..............................................................................
ស្ថានភាពគ្រួសារ
ក- អំពីឪពុក-ម្តាយ និងបងប្អូនបង្កើត
១- ឪពុកឈ្មោះ ៖........................................ “ស្លាប់”
២- ម្តាយឈ្មោះ ៖........................................... “........................................” “នៅរស់”
មុខរបរ និងទីលំនៅបច្ចុប្បន្ន ៖........................................................................
៣- បងប្អូន ៖ ៤នាក់ ប្រុស ២នាក់ ស្រី ២នាក់ ។
ខ- អំពីប្រពន្ធកូន
១- ប្រពន្ធឈ្មោះ ៖ . ...................“....................” មុខរបរ..............................................
- កូន ឈ្មោះ ៖.................“....................” ភេទ...............អាយុ...................
- កូន ឈ្មោះ ៖.................“....................” ភេទ...............អាយុ...................
ភ្នំពេញ ថ្ងៃទី......ខែ..........ឆ្នាំ.........
ហត្ថលេខា
៨- គំរូលិខិតអញ្ជើញ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ខ្ញុំ ចាន់ ថុល និងភរិយា
គោរពជូន
លោកឧកញ៉ា...............................................
ខ្ញុំ និង ភរិយា មានកិត្តិយស សូមគោរពអញ្ជើញ លោកឧកញ៉ា ចូលរួមក្នុងពិធីខួបកំណើត កូនប្រុស របស់ខ្ញុំ គម្រប់អាយុ ១៤ឆ្នាំ ។
ពិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី.......ខែ..........ឆ្នាំ.........វេលាម៉ោង....................................។
ទីកន្លែង នៅ...........................................................................។
ភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ.........
៩- គំរូលិខិតសុំបម្រើការងារ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ ថ្ងៃទី.....ខែ.......ឆ្នាំ......
ខ្ញុំឈ្មោះ..................អាយុ...........មុខរបរ...............ទីលំនៅ................................
សូមគោរពជូន
លោកអគ្គនាយក ក្រុមហ៊ុន.......................................
កម្មវត្ថុ ៖ សំណើសុំបម្រើការងារ.........................................................។
តាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តយស សូមជម្រាបជូនលោកអគ្គនាយកថា យោងតាមការសែតរស្មីកម្ពុជាចុះផ្សាយ កាលពីថ្ងៃទី.......ខែ............ឆ្នាំ...........ស្តីពីការជ្រើសរើសបុគ្គលិក ផ្នែកគ្រប់គ្រងទីផ្សារ បម្រើការនៅ....................................។ ខ្ញុំបាទមានការចាប់អារម្មណ៍ទៅនឹងមុខតំណែងនេះ ពីព្រោះខ្ញុំបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មនៅប្រទេសអង់គ្លេស និងមានបទពិសោធន៍បម្រើការងារលើមុខជំនាញនេះ រយៈពេល២ឆ្នាំ ។
អាស្រ័យហេតុនេះ សូមលោកអគ្គនាយក មេត្តាពិនិត្យលទ្ធភាព ដល់ខ្ញុំបាទ បានបម្រើការងារនៅ.....................................................ដោយក្តីអនុគ្រោះ ។
សូមលោកអគ្គនាយក ទទួលអំពីខ្ញុំបាទ នូសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។
ហត្ថលេខា
១០- គំរូលិខិតសុំច្បាប់
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ ថ្ងៃទី...ខែ......ឆ្នាំ......
ខ្ញុំឈ្មោះ..................អាយុ...........មុខរបរ...............ទីលំនៅ................................
គោរពជូន
លោកអគ្គនាយក ក្រុមហ៊ុន.......................
ជាទីគោរព ។
តាមរយៈ ៖........................................................................................................................។
កម្មវត្ថុ ៖ សំណើសុំច្បាប់ឈប់សម្រាក ចំនួន៦ថ្ងៃ ។
មូលហេតុ ៖.............................................................................................................................................។
លិខិតភ្ជាប់ ៖....................................................................................................................................។
តាមកម្មវត្ថុខាងលើ សូមលោកអគ្គនាយក មេត្តាពិនិត្យលទ្ធភាព អនុញ្ញាតច្បាប់ដល់ខ្ញុំបាទបានឈប់សម្រាកចាប់ពីថ្ងៃទី.....ខែ.........ដល់ថ្ងៃទី.......ខែ.......ឆ្នាំ......... ដោយក្តីអនុគ្រោះបំផុត ។
សូមលោកអគ្គនាយក ទទួលអំពីខ្ញុំបាទ នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។
ហត្ថលេខា
១១- គំរូលិខិតសួរសុខទុក្ខ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ ថ្ងៃទី...ខែ.........ឆ្នាំ........
សូមប្រណិប័ត្តជម្រាបជូន
លោក ឪពុក និង អ្នកម្តាយ ជាទីគោរពស្រឡាញ់ និងជាទីនឹករលឹកដ៏ជ្រាលជ្រៅអំពីកូន
ជាបឋម កូនសូមគោរពជម្រាបជូន លោក ឪពុក និង អ្នកម្តាយ ថាកូននៅឯនាយមានសេចក្តីសុខជាធម្មតាទេ ដូចនេះ លោកឪពុក និង អ្នកម្តាយ តើមានសេចក្តីសុខទុក្ខយ៉ាងណា ? តើដីស្រែចម្ការយើងទទួលផលយ៉ាងណាដែរ ? សូមលោកឪពុក និង អ្នកម្តាយ ផ្តល់ដំណឹងឲ្យកូនបានដឹងផង ព្រោះកូនព្រួយបារម្មណាស់ ។ សព្វថ្ងៃនេះ កូនខិតខំតស៊ូព្យាយាមរៀបសូត្រ ដើម្បីអនាគត់ភ្លឺស្វាងនៃគ្រួសាររបស់យើង មិនឲ្យលោកឪពុក និង អ្នកម្តាយអស់សង្ឃឹមទេ ។ នៅពេលខាងមុខកូនសង្ឃឹមថា គ្រួសាររបស់យើងនឹងមានជីវភាពធូរធារ រុងរឿងជាពុំខានឡើយ ។
សូមអ្នកមានគុណទាំងពីរ កុំខំធ្វើការឲ្យហួសកម្លាំងឲ្យសោះ ត្រូវព្យាយាមថែរក្ស សុខភាពឲ្យល្អ និងខំសំរានឲ្យបានគ្រប់គ្រាន់ ។ នៅក្នុងរយៈពេលវិសមកាលខាងមុខនេះ កូននឹងឆ្លៀតពេល ទៅសួរសុខអ្នកមានគុណទាំងពីរជាមិនខាន ។ ជាមួយនេះ.....................។
ជាទីបញ្ចប់ កូនសូមជូនពរឲ្យលោកអ្នកមានគុណទាំងពីរ មានសុខភាពល្អ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ។ កូនសូមផ្ញើក្តីនឹករលឹក ដល់បងប្អូន មីង មា យាយ តា ទាំងអស់គ្នាផង ។
កូនសូមជម្រាបលោកអ្នកមានគុណទាំងពីរ ដោយក្តីអាលោះអាល័យជាទីបំផុត ។
ដោយក្តីគោរពស្រឡាញ់ជាទីបំផុត !
ហត្ថលេខា
ឈ្មោះ