Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើលិខិតឯកជនគឺជាអ្វី ?

២- តើលិខិតឯកជនមានអ្វីខ្លះ ?

៣- តើលិខិតអបអរគុណមានគំរូដូចម្តេច ?

៤- តើលិខិតថ្លែងអំណរគុណមានគំរូដូចម្តេច ?

៥- តើលិខិតជូនពរមានគំរូដូចម្តេច ?

ចម្លើយ

១- លិខិតឯកជន គឺជាលិខិតស្នាមដែលគេប្រើប្រាស់សម្រាប់ទំនាក់ទំនងជាមួយបុគ្គល ឬទំនាក់ទំនងជាមួយស្ថាប័នណាមួយ ។

២- លិខិតឯកជនមានដូចជា ៖

  • លិខិតអញ្ជើញ
  • លិខិតសួរសុខទុក្ខ
  • លិខិតចូលរួមមរណៈទុក្ខ
  • លិខិតថ្លែងអំណរគុណ
  • លិខិតជូនពរ
  • លិខិតអបអរសាទរ
  • លិខិតសុំបម្រើការងារ
  • លិខិតសុំច្បាប់
  • ប្រវត្តិរូបសង្ខេប ។

៣- គំរូលិខិតអបអរគុណ

                                                             ព្រះរាជាណាច​ក្រកម្ពុជា

                                                          ជាតិ សាសនា ព្រះមហាក្សត្រ

                                               សារលិខិតជូនពរ និងអបអរសាទរ ជូនចំពោះ

                                       សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា

            សម្តេច ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !

            ក្នុងឱកាសដ៏បវរមហាថ្លៃថ្លា និងដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេច ដើម្បីបានសម្តែងនូវការអបអរសាទរ និងការគាំទ្រប្រកបដោយឆន្ទៈស្មោះសរ ក្នុងមនោសសញ្ចោតនារំភើបរីករាយឥតឧបមា ជូនចំពោះ សម្តេចក្នុងឱកាសដែលសម្តេច ទទួលបាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមថ្មីមួយកំរិតថែមទៀត ពីសមាគមអ្នកមានសញ្ញាបត្រ ជាអ្នកការទូតអាជីព ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដែលសម្រេចទទួលស្គាល់ សម្តេច ជា “អ្នកការទូតដ៏ចំណាន” បន្ទាប់ពីបានពិនិត្យឃើញនូវស្នាដៃដ៏មហាថ្លៃថ្លា របស់ សម្តេច នៅក្នុងវិស័យការទូត និងការកសាងសន្តិភាព ។

            ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ គឺជាមហាកិត្តិយសដ៏អស្ចារ្យបំផុតសម្រាប់កិត្យានុភាពជាតិ និងជាមោទភាពជាតិដែលពុំអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិកម្ពុជា ហើយលើសពីនេះទៀត លទ្ធផលដ៏មហាថ្លៃថ្លានេះ គឺពិតជាសក្តិសមឥតខ្ចោះ ចំពោះ សម្តេច ដែលជាកុលបុត្រខ្មែរដ៏ធ្នើម ព្រោះក្នុងមួយជីវិតរបស់ សម្តេច បានបញ្ចេញនូវកម្លាំងចិត្ត និងកម្លាំងកាយ បម្រើប្រជាជនគ្រប់ពេលវេលា រហូតឈានដល់ដណ្តើមបាននូវសន្តិភាពដ៏ពេញលេញបរិបូរណ៌ជូនប្រទេសជាតិ និងបានប្រែក្លាយភាពតានតឹងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យក្លាយទៅជាទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការពាណិជ្ជកម្មដ៏សុខដុមរមនា ។

            ការវាយតម្លៃឆ្លើយតបដ៏ល្អប្រពៃ របស់សមាគមអ្នកមានសញ្ញាបត្រជាអ្នកការទូតអាជីព គឺពិតជាសមប្រកបឥតខ្ចោះ ចំពោះមហាបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិមាតុភូមិ ប្រជាជនជាទីស្រលាញ់ ជាទីស្នេហា របស់ សម្តេច ។

            ជាទីបញ្ចាប់ ខ្ញុំបាទសូមលំអោនកាយគោរពប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ និងសូមបួងដល់វត្ថុសក្តិសិទ្ធ គុណកែវទាំងបីក្នុងលោក សូមជួយយតាមបីបាច់ថែរក្សា សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ សូមមានសុខមាលភាពល្អបរិបូណ៍ ជន្មាយុយឺនយូរកុំបីឃ្លៀងឃ្លាតឡើយ ។

            សូម សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំបាទ ។

                                                                                                                               ភ្នំពេញ ថ្ងៃទី.....ខែ......ឆ្នាំ........

                                                                                                                                            ហត្ថលេខា

 

៤- គំរូលិខិតថ្លែងអំណរគុណ

                                                                          ព្រះរាជាណាច​ក្រកម្ពុជា

                                                                    ជាតិ សាសនា ព្រះមហាក្សត្រ

                                                                          លិខិតថ្លែងអំណរគុណ

                                                                               សូមគោរពជូន

                                                        ឯកឧត្តម........................ជាទីគោរពដ៏ខ្ពង់ខ្ពស់

                 ខ្ញុំបាទ ចាប់ សុក សូមគោរពថ្លែងអំណរគុណ ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម......................ដែលបានផ្តល់មហាកិត្តិយសដ៏ឧត្តុង្គឧត្តម ក្នុងឱកាសអញ្ជើញជាអធិតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ.................ដល់និស្សិត...............នៃវិទ្យាស្ថាន..................កាលពីថ្ងៃទី......ខែ.........ឆ្នាំ..............។

                 ជាមួយនិងកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមបាន.......................បន្ថែមទៅលើជំនួយពីមុនៗមក តាំងពីកកើត..............។ នេះជាកាយវិការដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តម ដែលជានិច្ចកាលយកចិត្តទុកដាក់​និងគិតគូរដល់វិទ្យាស្ថាន..........ជាពិសេសគឺគិតដល់និស្សិតក្រីក្រមកពីខេត្ត-ក្រុងនានា ដែលស្នាក់នៅរៀនសូត្រក្នុងវិទ្យាស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

                 ក្នុងឱកាសអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រនោះ ឯកឧត្តមបានផ្តល់អនុសាសន៍ និងមតិណែនាំផ្តាំផ្ញើដ៏ល្អៗ សម្រាប់ខ្ញុំបាទយកទៅធ្វើជាមេរៀន និងជាបទពិសោធន៍ ក្នុងការគ្រប់គ្រង និងដឹកនាំវិទ្យាស្ថានឲ្យបានកាន់តែជោគជ័យថែមទៀត ពោលគឺធ្វើយ៉ាងឲ្យនិស្សិតពេលបញ្ចប់ការសិក្សាទៅមានសមត្ថភាពចំណេះ ដឹង​ចំណេះធ្វើ និងសីលធម៌ល្អ ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អ ដែលមានតម្លៃក្នុងសង្គមជាតិ ។

                 ជាទីបញ្ចប់ និងជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម និងសូមគោរពជូនពរឯកឧត្តម សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា ។

                 សូមឯកឧត្តម មេត្តាទទួលអំពីខ្ញុំបាទ នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ។

                                                                                                                 រាជធានីភ្នំពេញ ថ្ងៃទី......ខែ.......ឆ្នាំ........

                                                                                                                                        ហត្ថលេខា

 

៥- គំរូលិខិតជូនពរ

                                                                      ព្រះរាជាណាច​ក្រកម្ពុជា

                                                                 ជាតិ សាសនា ព្រះមហាក្សត្រ

                                                                      សារលិខិតជូនពរ ឆ្នាំថ្មី

                          ខ្ញុំបាទ.................ជា..........................................................................................

                                                                             សូមគោរពជូន

                                                                   ឯកឧត្តម..........................

                 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់,

                 ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពែណីជាតិ ឆ្នាំរកា សប្តស័ក ព.ស ២៥៥១ គ.ស ២០០៧នេះ ខ្ញុំបាទ សូមគោរពជូនពរជ័យ សិរីមង្គល មហាប្រសើរ ជូនចំពោះឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពកាន់តែល្អបរិបូរណ៌ កម្លាំងកាន់តែខ្លាំងក្លា ប្រាជ្ញាកាន់តែឈ្លាសវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំ ការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានកាន់តែរីកចម្រើនរុងរឿងដ៏ត្រចេះត្រចង់ថែមទៀត ។

                 ជាថ្មីម្តងទៀត ខ្ញុំបាទ សូមលើកហត្ថបួងសួងដល់ទេវតាឆ្នាំថ្មី ព្រមទាំងវត្ថុសក្តិសិទ្ធទាំងអស់នៅលើលោក តាមជួយថែរក្សា នឹងប្រោះព្រំពរសព្វសាធុការ​ ជូនចំពោះ ឯកឧត្តម លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ បានសមប្រកបតែនឹងពុទ្ធពរ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ  និងបដិភាណៈជារៀងរហូតកុំបីខានឡើយ ។

                 សូមឯកឧត្តម មេត្តាទទួលអំពីខ្ញុំបាទ នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ។

                                                                                                                ធ្វើនៅភ្នំពេញ ថ្ងៃទី.....ខែ........ឆ្នាំ..........

តភាគ

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login