2019-05-30 09:43
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សព្វថ្ងៃយើងប្រើភ្លើងអគ្គិសនី នេះជាក្តីសង្ឃឹម និងជាជ័យជំនះយ៉ាងធំធេងលើភាពងងឹតក្នុងសតវត្សកន្លងមក។ នៅរវាង ១០០០ឆ្នាំ កន្លងមកមនុស្សបានប្រើគប់ភ្លើងសម្រាប់បំភ្លឺ។ នៅយុគថ្ម គេប្រើចន្លុះ ក្រោយមកគេប្រើចង្កៀងប្រេង រឺខ្លាញ់។ នៅសតវត្សទី១ នៃគ្រិស្តរាជគេប្រើទៀនធ្វើពីក្រមួនឃ្មុំ។ ដោយឆ្លងកាត់រយៈពេលជាច្រើនរយឆ្នាំមកទៀតគេចេះច្នៃប្រឌិតដោយយកកញ្ចក់មកដាក់ពីក្រោយពន្លឺទៀន ដើម្បីជួយពង្រីកពន្លឺអោយកាន់តែធំទូលាយ។ បច្ចុប្បន្នគេប្រើភ្លើងអគ្គិសនីយ៉ាងសំបូរបែបដោយគ្រាន់តែបើក និងបិទកុងតាក់ទទួលពន្លឺបានយ៉ាងងាយបំផុត។