សំណួរ
១១- តើជំហានក្នុងផែនការកំណត់ជំហរមានអ្វីខ្លះ ?
១២- តើវិធីសាស្ត្រកំណត់ជំហរទីផ្សារគោលដៅមានអ្វីខ្លះ ?
១៣- តើការប្រកួតប្រជែងមានអ្វីខ្លះ ?
១៤- តើបរិយាកាសសកម្មភាពទីផ្សារចែកចេញជាប៉ុន្មានមានអ្វីខ្លះ ? ចូរពន្យល់ពីចំណុចនីមួយៗ ?
១៥- តើយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីបង្កើននូវសេដ្ឋកិច្ចជាតិនៅក្នុងប្រទេសកម្ពុជាឲ្យមានសន្ទុះកើនឡើង ?
ចម្លើយ
១១- ជំហានក្នុងផែនការកំណត់ជំហរមានដូចជា ៖
- កំណត់ចំណែកទីផ្សារជាក់លាក់
- ការសម្រេចចិត្ត
- អ្នកប្រើមានទំនុកចិត្ត
- ផលិតផលត្រូវនឹងតម្រូវការ
- ការវាយតម្លៃជំហាន
១២- វិធីសាស្ត្រកំណត់ជំហរទីផ្សារគោលដៅមានដូចជា ៖
- បង្ហាញលក្ខណៈនៃផលិតផល
- បង្ហាញនិងគុណភាព
- បង្ហាញវិធីប្រើប្រាស់
- ប្រាប់ប្រភេទអ្នកប្រើប្រាស់
- បង្ហាញភាពមានប្រៀបលើដៃគូរប្រកួតប្រជែង
១៣- ការប្រកួតប្រជែងរួមមានប្រជែងមិនផ្តាច់មុខ នឹងការផ្តាច់មុខ
- អតិថិជនបង្កើតឥរិយាបថក្នុងការទិញយកមកលក់
- អន្តរការី ជាការផ្គត់ផ្គង់វត្ថុធាតុដើមដល់ការផលិតនឹងកែច្នៃ ។
១៤- បរិយាកាសសកម្មភាពទីផ្សារចែកចេញជាពីរគឺ ៖
ក- បរិយាកាសមីក្រូសកម្មភាពទីផ្សារដែលមានការត្រួតពិនិត្យ
- ការប្រកួតប្រជែងដែលប្រជែងមិនផ្តាច់មុខ ការផ្តាច់មុខ និងការប្រកួតប្រជែងសុទ្ធសាធ ។
- អតិថិជន អ្នកត្រូវយល់ពីចិត្តសាស្រ្ត បុគ្គលិកលក្ខណៈនិងឥរិយាបថក្នុងការទិញរបស់ ។
- អន្តរការី ក្រុមហ៊ុនយល់ពីភាពឯករាជ្យ នឹងការផ្គត់ផ្គង់វត្ថុធាតុដើម និងផ្នែកទទួលលក់ ។
ខ- បរិយាកាសម៉ាក្រូសកម្មភាពទីផ្សារ
- បរិយាកាសប្រជាសាស្រ្តមានប្រជាជន ទំហំដង់ស៊ីតេ ជាតិសាសន៍ អាជីព នឹងការបំលាស់ទីលំនៅដ្ឋាន ។
- បរិយាកាសសេដ្ឋកិច្ចទៅការផ្លាស់ប្តូរនៃចំណូលអ្នកប្រើប្រាស់ផលិតផល ។ ភាពទ្រឹងនៃសេដ្ឋកិច្ចធ្វើឲ្យមានអតិផរណាអត្រាការប្រាក់កើនអតិថិជនមិនហានខ្ចីយកមកធ្វើទុន ។ កំណើននៃសេដ្ឋកិច្ចអ្នកដែលអនុវត្តទីផ្សារមានការកើនឡើងនៃអតិថិជនប្រើប្រាស់ផលិតផល ។
- គោលនយោបាយនិងច្បាប់របស់រដ្ឋាភិបាលមានដូចជា គោលនយោបាយសារពើពន្ធ (នាំចេញនាំចូល) ការយយកពន្ធខ្ពស់លើការនាំចូលរបស់ក្រុមហ៊ុន ។
- បរិយាកាសនយោបាយ ជាអថេរភាពនយោបាយផលិតករអ្នកទិញបាត់បង់ទំនុកចិត្តក្នុងការធ្វើសកម្មភាពទីផ្សារ ។
- បិរយាកាសសង្គម និងវប្បធម៌ការប្រែប្រួលនៃតម្រូវការ និងសកម្មភាពទីផ្សារដែលមានការផ្លាស់ប្តូរតម្រូវការរបស់អតិថិជន ។
១៥- ដើម្បីបង្កើននូវសេដ្ឋកិច្ចជាតិនៅក្នុងប្រទេសកម្ពុជាឲ្យមានសន្ទុះកើនឡើង គឺត្រូវការផលិតផលទំនិញ នឹងសេវកម្មដើម្បីផ្គត់ផ្គង់នូវលើទីផ្សារ ទីផ្សារប្រើប្រាស់មានអ្នកលក់ អ្នកទិញ ទីផ្សារឧស្សាកម្ម ហើយចំគោលដៅនៅប្រទេសកម្ពុជារួមទាំងការបង្កើតទីផ្សារមួយសមស្របចំពោះស្ថានភាពប្រជាជននិងការកំណត់តម្លៃទំនិញជាក់លាក់ ។