ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦៦- តើការសម្រេចចិត្តធ្វើ Marketing ដោយប្រយោលមានប៉ុន្មាន ? អ្វីខ្លះ ?
៦៧- តើដំណើរការនៃការទាក់ទង Marketing មានប៉ុន្មាន ? អ្វីខ្លះ ?
៦៨- តើការសម្រេចចិត្តលើការផ្សារពាណិជ្ជកម្មមានប៉ុន្មាន ? អ្វីខ្លះ ?
៦៩- តើការសម្រេចចិត្តលើការផ្សាព្វផ្សាយជាសាធារណៈមានប៉ុន្មាន ?
៧០- តើការសម្រេចចិត្តទូទៅនៃការផ្សាយលក់មានប៉ុន្មាន ? អ្វីខ្លះ ?
៧១- តើអថេរជាអ្វី ?
៧២- តើជំនាញទីផ្សារ(អ្នកលក់) មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
ចម្លើយ
៦៦- ការសម្រេចចិត្តធ្វើ Marketing ដោយប្រយោលមាន៥គឺ ៖
៦៧- ដំណើរការនៃការទាក់ទង Marketing មាន៨គឺ ៖
- ផ្សាយពាណិជ្ជកម្ម
- ការផ្សព្វផ្សាយលក់
- គ្រប់គ្រងកម្លាំងលក់
- ទំនាក់ទំនងសាធារណៈ
៦៨- ការសម្រេចចិត្តលើការផ្សារពាណិជ្ជកម្មមាន៥គឺ ៖
- ភាពចូលដល់ មានដូចជា ៖ ចូលទៅដល់អតិថិជន ចូលដល់ញឹកញាប់
- ប្រភេទនៃប្រព័ន្ធចាក់ផ្សាយពាណិជ្ជកម្ម មានដូចជា ៖ ទូរទស្សន៍ វិទ្យុ ការសែត...
៦៩- ការសម្រេចចិត្តលើការផ្សាព្វផ្សាយជាសាធារណៈមានដូចជា ៖
៧០- ការសម្រេចចិត្តទូទៅនៃការផ្សាយលក់មាន៦គឺ ៖
៧១- អថេរគឺនិយាយដល់អ្នកប្រើប្រាស់មាន៤គឺ ៖
ក- កត្តាទីតាំងភូមិសាស្រ្ត
ខ- កត្តាប្រជាសាស្រ្ត
គ- កត្តាចិត្តសាស្រ្ត
ឃ- កត្តាឥរិយាបទ
៧២- ការធ្វើអាជីវកម្មតាំងពីមុន គឺជាការធ្វើដើម្បីគ្រាន់តែអ្នកណាចង់មកទិញ ឬអ្នកណាមិនទិញក៏មិនខ្វល់ ឬខ្វះមធ្យោបាយដើម្បីលក់ផលិតផលរបស់ពួកគេទៅកាន់អតិថិជន ។ ប៉ុន្តែបច្ចុប្បន្ននេះ ជំនាញផ្នែកលក់ ឬទីផ្សារគឺជាជំនាញមួយយ៉ាងសំខាន់ក្នុងការដែលធ្វើឱ្យជំនួញមានភាពជោគជ័យ ។ តើជំនាញនោះមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ? សូមអានូវកិច្ចសម្ភាសន៍ជាមួយ កញ្ញា អ៊ូ មិថុនា ដែលមានជំនាញជាអ្នកលក់នៅរាជធានីភ្នំពេញដូចតទៅ ៖
ក- តាំងពីកុមារភាពតើកញ្ញាចង់ធ្វើអ្វីជាងគេ ? (សា្ថភាពគ្រួសារផង)
តាំងពីកុមារភាព នាងខ្ញុំចង់ក្លាយជាមនុស្សជោគជ័យម្នាក់ពិសេសផ្នែកជំនួញ ថ្វីបើនាងខ្ញុំមិនមែនជាកូនអ្នកជំនួញធំក៏ដោយ។ នាងខ្ញុំជាកូនពៅនៅក្នុងគ្រួសារដែលមានបងប្រុសបួននាក់ និងបងស្រីម្នាក់ ។ លោកប៉ានាងខ្ញុំធ្លាប់ធ្វើជាអ្នកបើកបរគ្រឿងចក្រ ឯអ្នកម៉ាក់ជាអ្នកលក់ដូរតិចតួចនៅផ្ទះ ។
ខ- ពេលចូលរៀនតើកញ្ញារៀននៅសាលាណាហើយចាប់យកជំនាញអ្វី ?
នៅសាកលវិទ្យាល័យ នាងខ្ញុំបានចាប់យកជំនាញពីរ ៖ ១. សាកលវិទ្យាល័យបញ្ញាសាស្រ្តគឺនាងខ្ញុំចាប់យកជំនាញ អក្សរសាស្រ្តអង់គ្លេស ។ ២.នៅវិទ្យាស្ថានអប់រំកម្ពុជា នាងខ្ញុំចាប់យកជំនាញគ្រប់គ្រងពាណិជ្ជកម្ម ។
គ- ហេតុអ្វីបានជាចាប់យកជំនាញនោះ ?
ដើម្បីអភិវឌ្ឍខ្លួនស្របទៅតាមតម្រូវការសង្គម និងឆ្ពោះទៅកាន់គោលដៅជីវិតដែលនាងខ្ញុំបានកំណត់ទុក ។
ឃ- មុននឹងធ្វើការជាអ្នកលក់ តើកញ្ញាមានបទពិសោធន៍ការងារអ្វីទៀតដែរឬទេ ?
នាងខ្ញុំធ្លាប់ធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូន Famous Global Logistic Co., Ltd. ប្រមាណជាមួយឆ្នាំកន្លះ ខាងផ្នែក Trade Lane Executive បន្ទាប់មកប្តូរមកធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណាភូមិឡាយប្រមាណជាជិតពីរឆ្នាំ ។ បច្ចុប្បន្ននាងខ្ញុំធ្វើការនៅក្រុមហ៊ុន EBM Co., Ltd. ខាងផ្នែក Senior Sales & Marketing Executive ។
ង- តើហេតុអ្វីបានជាកញ្ញាប្តូរការងារមកជាអ្នកលក់ ? ដោយសារប្រាក់ខែច្រើន ?
ការងារជាអ្នកលក់ នាងខ្ញុំអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែប្រាក់ខែ តែឱកាសក្នុងការចាប់យកចំនេះដឹងថ្មីៗ និងការចូលរួមក្នុងសង្គម ។
ច- តើការងារជាអ្នកលក់មានផលវិបាកអ្វី ? និងគុណសម្បត្តិអ្វីខ្លះ ?
អាជីពជាអ្នកលក់ត្រូវបានមនុស្សភាគច្រើនរើសអើងជាងផ្នែកផ្សេងៗក្នុងក្រុមហ៊ុន ។ ការមិនឲ្យតម្លៃនេះបានធ្វើឲ្យអ្នកកាន់ផ្នែកលក់មានសម្ពាធ និងបាក់ទឹកចិត្ត ។
បញ្ហាប្រឈមមុខធំបំផុតចំពោះអ្នកកាន់ផ្នែកលក់គឺបញ្ហាសម្ពាធការងារ និងស្រ្តេស ។ ប្រសិនបើអ្នកលក់ប្រឹងខ្លាំងដើម្បីជំនះនូវ target ឬ គោលដៅដែលមេក្រុម ឬក្រុមហ៊ុនដាក់ឲ្យពួកគាត់នឹងមានសម្ពាធជាច្រើនពីគ្រប់ភាគីទាំងអស់ ។ ប្រសិនបើអ្នកចង់បានភាពឯករាជខ្ពស់ អ្នកប្រាកដជាអាចធ្វើបាននៅក្នុងអាជីពផ្នែកលក់នេះ ព្រោះអាជីពជាអ្នកលក់ប្រៀបដូចអ្នកកំពុងដំណើរការអាជីវកម្មខ្នាតតូចរបស់អ្នក ហើយមានទំនួលខុសត្រូវដូចសហគ្រិន ប៉ុន្តែវាក៏បានផ្តល់ជាផលវិបាកផងដែរសម្រាប់អ្នក ព្រោះអ្នកក៏ត្រូវទទួលខុសត្រូវយ៉ាងធំផងដែរចំពោះទំនាក់ទំនងរបស់អ្នក, ប្រាក់ចំណូលរបស់អ្នក, និងទិដ្ឋភាពផ្សេងទៀត រួមមានការប្រកួតប្រជែងពីសំណាក់មិត្តរួមអាជីព ។
ម៉ោងពេលធ្វើការរបស់អ្នកលក់មិនជាជាក់លាក់ដូចអ្នកដ៏ទៃឡើយ ។ គាត់ត្រូវធ្វើការហាលខ្យល់ ហាលភ្លៀង ចេញក្រៅ ចូលក្នុងដើម្បីសម្រេចគោលដៅរបស់គាត់ ។ ដូចនេះពួកគាត់គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងគ្រួសារផងទេ ។ វាជាភាពជាក់ស្តែងដែលមនុស្សភាគច្រើនគិតថាការលក់ ឬអ្នកដែលមានអាជីពជាអ្នកលក់ទទួលបានចំណូលខ្ពស់ ។ ជឿ ឬមិនជឿនេះអាចជាគុណវិបត្តិចម្បងនៃការលក់ខណៈពេលដែលគ្រប់គ្នាមិនបានដឹងទេថា អ្នកលក់ត្រូវបានក្រុមហ៊ុនផ្តល់ប្រាក់ខែថេរ ប៉ុន្តែបើគាត់អាចសម្រេចដល់ Target ដែលក្រុមហ៊ុនបានដាក់ឲ្យនោះគាត់អាចទទួលបានប្រាក់លើកទឹកចិត្តច្រើនជាងប្រាក់ខែជាច្រើនដង ។ នេះមានន័យថាគាត់នឹងបានប្រាក់កម្រៃដូចជាអ្នកធ្វើការ និងប្រាក់លើកទឹកចិត្តជាច្រើនប្រសិនបើការលក់របស់គាត់ល្អ ប៉ុន្តែប្រសិនបើការលក់របស់គាត់មិនសូវល្អឬអាក្រក់បំផុត គាត់អាចនឹងប្រឈមមុខនឹងការចាយវាយមិនគ្រប់គ្រាន់ ។
បើនិយាយពីគុណសម្បត្តិវិញ ក្នុងនាមជាអ្នកលក់គឺភាពសប្បាយរីករាយ ជាមូលហេតុចម្បងនៃអាជីពជាអ្នកលក់ ព្រោះការងារជាអ្នកលក់មានភាពរស់វើកជាងផ្នែកផ្សេងៗ បើទោះជាបរិយាកាសពេលខ្លះមានភាពតានតឹង ប៉ុន្តែមានភាពរស់រវើកនិងសម្បូរបែប ។
អ្នកលក់ត្រូវបានគេទទួលស្គាល់ និងឲ្យតម្លៃខ្លាំងនៅពេលដែលពួកគាត់អាចសម្រេចគោលដៅក្រុមហ៊ុនបានជោគជ័យ ហើយគាត់ក៏ត្រូវបានទទួលស្គាល់ពីមជ្ឈដ្ឋានខាងក្រៅផងដែរ ដោយសារភាពទទួលខុសត្រូរខ្ពស់របស់ពួកគាត់ ។ នេះគឺជាអារម្មណ៍ដ៏អស្ចារ្យមួយរបស់អ្នកលក់ ដែលស្តែងចេញពីការខិតខំរបស់គាត់ការលក់មិនផ្តោតសំខាន់ខ្លាំងលើកម្រិតនៃការសិក្សាជំនាញ និងគុណសម្បត្តិនោះទេ ប៉ុន្តែវាក៏បានផ្តោតលើវិធីសាស្រ្តរបស់អ្នកលក់ផងដែរ ។ អ្នកលក់មានសេរីភាពក្នុងការធ្វើអ្វីៗ ដែលពួកគាត់ចង់ដើម្បីសម្រេចបាននូវគោលដៅរបស់គាត់ ។ វាមិនមែនជារឿងចម្លែកទេដែលអ្នកលក់ខ្លះត្រូវចំណាយពេលមួយ ឬពីរម៉ោងប៉ុណ្ណោះដើម្បីធ្វើការងារ ឬចេញចូលក្នុងកន្លែងធ្វើការ ដរាបណាពួកគាត់ធ្វើការបានល្អ ។
អ្នកលក់ភាគច្រើន មិនគិតរឿងប្រាក់បៀវត្សន៍ជាធំទេ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងអស្ចារ្យសម្រាប់ពួកគាត់គឺ ការទទួលបាននូវរង្វាន់ជាការលើកទឹកចិត្តពីការខិតខំរបស់ពួកគាត់ក្នុងការបំពេញការងារ ។ ប្រសិនបើពួកគាត់ប្រឹងប្រែងធ្វើការ ឬ “work smart and work hard” គាត់នឹងទទួលបានរង្វាន់ច្រើនជាងប្រាក់ខែទៅទៀត ការងារផ្នែកលក់គឺជាការងារមួយដែលមានសុវត្ថិភាពជាងនៅក្នុងក្រុមហ៊ុន ដ៏រាបណាបុគ្គលម្នាក់នោះ មានជំនាញផ្នែកលក់គ្រប់គ្រាន់ និងច្បាស់លាស់ ។ ពួកគាត់អាចធ្វើការផ្លាស់ប្តូរទីតាំងការងារ ឬក្រុមហ៊ុន ដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួន និងដើម្បីបង្កើនចំនូលបានប្រសើរជាងមុន ប្រសិនបើពួកគាត់មានជំនាញលក់ និងបច្ចេកទេសលក់ល្អ ទោះគាត់ផ្លាស់ប្តូរទៅលក់ផលិតផល ឬសេវាកម្មផ្សេងៗយ៉ាងណាក៏ដោយ ។
ឆ- តើកញ្ញាគិតថាធ្វើការនេះរហូត ឬចង់ផ្តាស់ប្តូរវា ?
ការងារផ្នែកលក់មានគ្រប់រូបភាព មិនថាអ្នកឈរក្នុងឋានៈជាអ្វីគ្រាន់តែការផ្តោតតិច ឬ ច្រើនទៅតាមស្ថានភាពជាក់ស្តែង ។ ត្រលប់មកវិញ ការងារផ្នែកលក់សម្រាប់នាងខ្ញុំ នឹងមានដំណើរការរហូត បើទោះជានាងខ្ញុំនៅថ្ងៃមុខជាម្ចាស់ក្រុមហ៊ុនក៏ដោយ ។