សំណួរ
៥៦- តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលដល់ការសម្រេចចិត្តទិញ ?
៥៧- តើដំណើរការនៃការទិញផលិតផលមានប៉ុន្មានដំណាក់កាល ? អ្វីខ្លះ ?
៥៨- តើធ្វើដូចម្តេច ដើម្បីឲ្យរបាយផលិតផល ឬផលិតផលចំរុះមានគុណភាព ?
៥៩- តើយុទ្ធសាស្ត្រក្នុងការកំណត់ជំហានផលិតផលមានប៉ុន្មានជំហាន ? អ្វីខ្លះ ?
៦០- ហេតុអ្វីបានជាសេវាកម្ម ឬសេវា Marketing មានការប្រែប្រួល ?
ចម្លើយ
៥៦- កត្តាដែលជះឥទ្ធិពលដល់ការសម្រេចចិត្តទិញមាន៤គឺ ៖
ក- កត្តាជះឥទ្ធិពលពីបរិយាកាសជុំវិញ
- កម្រិតនៃតម្រូវការ
- ចក្ខុវិស័យខាងសេដ្ឋកិច្ច
- អត្រាការប្រាក់
- អត្រានៃការផ្លាស់ប្តូរបច្ចេកវិទ្យា
- ការអភិវឌ្ឍនយោបាយ និងច្បាប់
- ការចូលរួមទទួលខុសត្រូវក្នុងសង្គម
ខ- កត្តាជះឥទិ្ធពលពីអង្គភាពអាជីវកម្ម
- គោលបំណង គោលដៅ
- គោលនយោបាយ
- នីតិវិធីរចនាសម្ព័ន្ធអង្គភាព
គ- កត្តាជះឥទ្ធិពលពីអន្តរបុគ្គល
- ការចាប់អារម្មណ៍
- ការយល់ចិត្ត
- អំណាច
- ឋានៈ
- ការបញ្ចុះបញ្ចូល
ឃ- កត្តាជះឥទិ្ធពលពីបុគ្គល
- អាយុ
- បុគ្គលិកលក្ខណៈ
- ចំណូល
- មុខងារការងារ
- បទពិសោធន៍
- ភាពងាយរងគ្រោះថ្នាក់
- វប្បធម៌
៥៧- ដំណើរការនៃការទិញផលិតផលមាន៧ដំណាក់កាលគឺ ៖
- ការទទួលស្គាល់ផលិតផល
- ការកំណត់ពីតម្រូវការទូទៅ និងលក្ខណៈពិសេស
- ស្វែងរកអ្នកផ្គត់ផ្គង់
- ការដាក់ថ្លៃ
- ជ្រើសរើសការទិញ
- តាមដានមើលលក្ខណៈពិសេសរបស់អ្នកទិញ
- ធ្វើការវាយតម្លៃប្រតិបត្តិការ
៥៨- ដើម្បីឲ្យរបាយផលិតផល ឬផលិតផលចំរុះមានគុណភាពមាន៤គឺ ៖
- ក្រុមហ៊ុនត្រូវត្រួតពិនិត្យមើលលើប្រាក់ចំណេញ និងការវិយោគ
- ពង្រាយផលិតផលទៅក្នុងវដ្តជីវិតរបស់វា
- ត្រួតពិនិត្យមើលទៅលើរបាយផលិតផលចំរុះដើម្បីប៉ានប្រមាណ ថាផលិតផលមានគុណភាពឬអត់ ?
- ធ្វើរបាយការណ៍សម្រាប់ផលិតផលចំរុះនៅពេលអនាគត
៥៩- យុទ្ធសាស្ត្រក្នុងការកំណត់ជំហានផលិតផលមាន៥គឺ ៖
- ស្វែងរកឲ្យឃើញ ថាតើលក្ខណៈនិងអត្ថប្រយោជន៍អ្វីខ្លះ ដែលសម្រាប់អតិថិជន
- ដំណើរការលើការវិភាគ នៃការប្រកួតប្រជែងហើយស្វែងរកលក្ខណៈ និងអត្ថប្រយោជន៍ដែលសំខាន់ៗសម្រាប់អតិថិជន
- កំណត់អត្ថប្រយោជន៍ដែលក្រុមហ៊ុនចង់ធ្វើការផ្សព្វផ្សាយ
- ផ្សព្វផ្សាយពីជំហរផលិតផលទៅអតិថិជនគោលដៅ
៦០- បានជាសេវាកម្ម ឬសេវា Marketing មានការប្រែប្រួលព្រោះវាដំណើរការដោយមនុស្សពាក់ព័ន្ធ ៖
- អកប្បកិរិយា
- ថាមពល
- ការលើកទឹកចិត្ត
- ស្ថានភាពគ្រួសារ
- សម្បទា
តភាគ