បរិយាកាសសកម្មភាពទីផ្សារចែកចេញជាពីរគឺ ៖
ក- បរិយាកាសមីក្រូសកម្មភាពទីផ្សារដែលមានការត្រួតពិនិត្យ
- ការប្រកួតប្រជែងដែលប្រជែងមិនផ្តាច់មុខ ការផ្តាច់មុខ និងការប្រកួតប្រជែងសុទ្ធសាធ ។
- អតិថិជន អ្នកត្រូវយល់ពីចិត្តសាស្រ្ត បុគ្គលិកលក្ខណៈនិងឥរិយាបថក្នុងការទិញរបស់ ។
- អន្តរការី ក្រុមហ៊ុនយល់ពីភាពឯករាជ្យ នឹងការផ្គត់ផ្គង់វត្ថុធាតុដើម និងផ្នែកទទួលលក់ ។
ខ- បរិយាកាសម៉ាក្រូសកម្មភាពទីផ្សារ
- បរិយាកាសប្រជាសាស្រ្តមានប្រជាជន ទំហំដង់ស៊ីតេ ជាតិសាសន៍ អាជីព នឹងការបំលាស់ទីលំនៅដ្ឋាន ។
- បរិយាកាសសេដ្ឋកិច្ចទៅការផ្លាស់ប្តូរនៃចំណូលអ្នកប្រើប្រាស់ផលិតផល ។ ភាពទ្រឹងនៃសេដ្ឋកិច្ចធ្វើឲ្យមានអតិផរណាអត្រាការប្រាក់កើនអតិថិជនមិនហានខ្ចីយកមកធ្វើទុន ។ កំណើននៃសេដ្ឋកិច្ចអ្នកដែលអនុវត្តទីផ្សារមានការកើនឡើងនៃអតិថិជនប្រើប្រាស់ផលិតផល ។
- គោលនយោបាយនិងច្បាប់របស់រដ្ឋាភិបាលមានដូចជា គោលនយោបាយសារពើពន្ធ (នាំចេញនាំចូល) ការយយកពន្ធខ្ពស់លើការនាំចូលរបស់ក្រុមហ៊ុន ។
- បរិយាកាសនយោបាយ ជាអថេរភាពនយោបាយផលិតករអ្នកទិញបាត់បង់ទំនុកចិត្តក្នុងការធ្វើសកម្មភាពទីផ្សារ ។
- បិរយាកាសសង្គម និងវប្បធម៌ការប្រែប្រួលនៃតម្រូវការ និងសកម្មភាពទីផ្សារដែលមានការផ្លាស់ប្តូរតម្រូវការរបស់អតិថិជន ។