Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦១- តើធ្វើយ៉ាងដូចម្តេចដើម្បីអាចជំនះ​បាននូវបញ្ហាប្រែប្រួលនៃសេវាកម្ម ឬសេវា Marketing ?

៦២- កត្តាជិះឥទ្ធិពលលើការកំណត់ថ្លៃមានប៉ុន្មាន ? អ្វីខ្លះ ?

៦៣- តើការសម្រេចចិត្តនៃការកំណត់ថ្លៃមានប៉ុន្មាន ? អ្វីខ្លះ ?

៦៤- តើ Direct Marketing និង Indirect Marketing ផ្តោតលើកត្តាអ្វីខ្លះ ?

៦៥- តើវិធីសាស្ត្រ Marketing ផ្ទាល់មានប៉ុន្មាន ? អី្វខ្លះ ?

ចម្លើយ

៦១- ដើម្បីអាចជំនះ​បាននូវបញ្ហាប្រែប្រួលនៃសេវាកម្ម ឬសេវា Marketing គឺត្រូវ ៖

  • ត្រូវធ្វើស្វ័យប្រវត្តសេវាកម្ម គឺរួមបញ្ជូលគ្នារវាងម៉ាស៊ីន និងមនុស្ស
  • ក្រុមហ៊ុនត្រូវតែជ្រើសរើសមនុស្សដែលល្អ
  • ក្រុមហ៊ុនត្រូវតែផ្តល់ការបណ្តុះបណ្តាលដល់និយោជិក
  • ក្រុមហ៊ុនត្រូវតែផ្តល់តម្លៃតបស្នងសមស្របដល់និយោជិក
  • ក្រុមហ៊ុនអាចត្រួតពិនិត្យទៅលើកម្រិត នៃការពេញចិត្តរបស់និយោជិកតាមរយៈ

                 - ការស្នើសុំ ឬសំណូមពររបស់អតិថិជន

                 - ព័ត៌មានត្រឡប់

                 - ការវាយតម្លៃរបស់អតិថិជន

៦២- កត្តាជិះឥទ្ធិពលលើការកំណត់ថ្លៃមាន៥គឺ ៖

  • ពាក់ព័ន្ធនិងឥរិយាបទ និងការយល់ឃើញរបស់អតិថិជន ភាពរួញលូតថ្លៃនៃតម្រូវការ ភាពផ្ញួចថ្លៃរបស់អតិថិជន
  • ពាក់ព័ន្ធនិងក្រុមហ៊ុន

                 - សមត្ថភាពផលិតកម្ម

                 - សមត្ថភាពក្នុងប្រើប្រាស់

  • ពាក់ព័ន្ធទៅនឹងគូប្រកួតប្រជែង
  • ផ្សារភ្ជាប់ជាមួយរដ្ឋាភិបាលនិងច្បាប់
  • របស់ Marketing Mix

៦៣- ការសម្រេចចិត្តនៃការកំណត់ថ្លៃមាន២គឺ ៖

  • ការកំណត់ថ្លៃខ្ពស់ ឬថ្លៃចម្រាញ់
  • ការកំណត់ថ្លៃទាប ឬថ្លៃសម្រុក

៦៤- Direct Marketing និង Indirect Marketing ផ្តោតលើកត្តាដូចជា ៖

  • លក្ខណៈផលិតផល
  • លក្ខណៈអតិថិជន
  • ទាក់ទងទៅនឹងធនធានរបស់ក្រុមហ៊ុន
  • ផលិតផលមួយចំនួនឥតមានច្រកបែងចែក ឬច្រកបែងចែកមានតិចតួច
  • អត់មានច្រកបែងចែក
  • ជ្រើសរើសច្រកបែងចែកថ្មី

៦៥- វិធីសាស្ត្រ Marketing ផ្ទាល់មាន៦គឺ ៖

  • អ្នកផលិតប្រើប្រាស់កម្លាំងលក់ដោយផ្ទាល់ទៅអតិថិជន
  • តាមរយៈសំបុត្រផ្ទាល់
  • តាមរយៈធ្វើការទំនាក់ទំនងទៅអតិថិជនតាមរយៈទូរស័ព្ទ
  • តាមរយៈឧបករណ៍សម្រាប់ធ្វើ Marketing មានដូចជា TV Radio….
  • Electronic Shopping
  • Vending machine មានម៉ាស៊ីនលក់ដោយស្វ័យប្រវត្ត

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login