Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១​ តើរបបសង្គមរាស្រ្ដនិយមគិតចាប់ពីឆ្នាំណា ដល់ឆ្នាំណា ?

២. តើសព្វថ្ងៃនេះពិភពលោកបានជួយប្រទះនឹងបញ្ហាធំៗអ្វីខ្លះ ?

៣. តើព្រះបាទ ជ័យវរ្ម័នទី ៧ ឡើងសោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា ? ព្រះអង្គមានស្នាព្រះហស្ថអ្វីខ្លះ ?

៤. តើសង្រ្គាមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ (១៩៧៥­-១៩៧៩) មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា ?

៥. មូលហេតុអ្វីបានជាគេចាត់ទុកថា សម្ដេចនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ជាបិតាសន្ដិភាពនៅកម្ពុជា ?

ចម្លើយ

១. របបសង្គមរាស្រ្ដនិយមគិតឆ្នាំ ១៩៥៥ ដល់ឆ្នាំ  ១៩៧០

២. សព្វថ្ងៃនេះពិភពលោកបានជួបប្រទះនឹងបញ្ហាធំៗជាច្រើនមានដូចជា ៖

  • បញ្ហាបរិស្ថានដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ ខ្យល់ព្យុះគ្រោះរាំងស្ងួត កំណើតកំដៅផែនដី ។ ល ។
  • បញ្ហាសង្រ្គាម និងអស្ថេរភាពសន្ដិសុខសង្គម មានដូចជា​ការបំផ្ទុះគ្រាប់បែកសាសនា ការគំរាមកំហែង ។​ ល ។
  • បញ្ហាកំណើនប្រជាជននិងជនអន្ដោប្រវេសន៍មានដូចជា ការធ្វើចំណាកស្រុក សង្រ្គាមក្នុងប្រទេស និងតំបន់កង្វះ ផ្នែកអប់រំ សុខភិបាល ។ ល ។

៣. ព្រះបាទ ជ័យវរ្ម័នទី ៧ បានសោយរាជ្យពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២១៨ ។ ស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គមាន ៖

  • រំដោះប្រទេសចេញពីការត្រួតត្រារបស់ចាម្ប៉ា ហើយបានវាយ យកចាម៉្បាដាក់ជាចំណុះវិញ ។
  • កសាងក្រុងអង្គរទី ៤
  • ពង្រីងកិត្តិស័ព្ធប្រទេស និងទឹកដីខ្មែរឪ្យល្បីរន្ទី
  • កសាងសាលាសំណាក់១២១ កន្លែង
  • កសាងមន្ទីរពេទ្យ ១០២
  • សាងសង់ប្រាសាទបុរាណជាច្រើន ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។
  • សាងសង់ផ្លូវថ្នល់ ស្ពាន និងសាកលវិទ្យាល័យ
  • ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី មកបណ្ដុះបណ្ដាលកូនខ្មែរ ....។

៤. សង្រ្គាមនៅកម្ពុជាក្នុងឆ្នាំ ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ (១៩៧៥­-១៩៧៩) មានផលវិបាកសម្រាប់កម្ពុជាដូចតទៅ ៖

+ ខាងសង្គម

  • សម្លាប់ជីវិតមនុស្សជាងបីលាននាក់
  • បន្សល់ទុកអ្នករងរបូស ជនពិការ ក្មេងកំព្រា ស្រ្ដីមេម៉ាយ
  • បាត់បង់ធនធានមនុស្ស
  • ជួបនូវអនាធិបតេយ្យ ចោរកម្ម អំពើពុករលួយ អយុត្តិធម៌
  • បំបាត់សិទ្ធិសេរីភាព ជំនឿ សាសនា

+ ខាងសេដ្ឋកិច្ច

  • ដីស្រែចម្ការទំនេរចោលក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក
  • រោងចក្រ សហគ្រាស ចម្ការកៅស៊ូត្រូវបំផ្លាញ
  • បំផ្លាញហេដ្ឋរចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ សំណង់ បរិក្ខាផ្សេងៗ
  • បាត់បង់ធនធាន និងអ្នកវិនិយោគទុនមិនហ៊ានចូលមក
  • ទំនិញឡើងថ្លៃ អតិផរណាក្រដាសប្រាក់ ។

+ ខាងនយោបាយ

  • ប្រទេសកម្ពុជាបាត់បង់កេរិ៍ឈ្មោះ កិត្តិយស លើឆាកអន្តរជាតិ​
  • ប្រជាជនបាត់បង់ជំនឿចិត្ត និងទំនុកចិត្តលើថ្នាក់ដឹកនាំ និងអស់សង្ឃឹមលើជោគវាសនារបស់ប្រទេសជាតិ
  • នាំកម្ពុជាទៅរកការកាប់សម្លាប់រង្គាល់លើជាតិសាសន៍ខ្លួនឯង
  • កម្ពុជាជាប្រទេសរស់នៅដោយឯកា ។

៥. បានជាគេចាត់ទុកថា សម្ដេចនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ជាបិតាសន្ដិភាពនៅកម្ពុជា ព្រោះ ៖

+ សម្ដេច នរោត្តម សីហនុ

  • ជាអ្នកផ្ដើមឪ្យមានការចរចាររកសន្ដិភាព
  • ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC)
  • ជាអ្នកចុះហត្ដលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១
  • ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកផ្សះផ្សារជាតិដោយធ្វើការផ្សះផ្សារវិបត្តិក្រោយបោះឆ្នោត ១៩៩៣ ដែលកើតចេញពីការដណ្ដើមឥទ្ធិពលគ្នារវាងគណបក្ស ហ៊្វុនស៊ិនប៊ុច និងគណបក្សប្រជាជនកម្ពុជា បង្កើតបានជារដ្ឋភិបាលចម្រុះ
  • ជាអ្នកផ្សះផ្សាររាល់វិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដឆ្នាំ ១៩៩៨ និងឆ្នាំ ២០០៣ ។

+ សម្ដេច ហ៊ុន សែន

  • ជាអ្នកផ្គួចផ្ដើមឪ្យមានចរចាររកសន្ដិភាព
  • ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១
  • ជាអ្នកធានាអះអាងរកសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ថ្ងៃទី ២៣-២៨ ឧសភា ១៩៩៣
  • ជាអ្នកផ្សះផ្សារវិបត្តិក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ឆ្នាំ ១៩៩៨ ឆ្នាំ ២០០៣ និងឆ្នាំ ២០១៣
  • ជាអ្នកបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយអនុវត្តនយោបាយ ឈ្នះ ឈ្នះ (យុទ្ធសាស្រ្ដឈ្នះឈ្នះ ) ដែលបានរំលាយអង្គការចាត់តាំងខ្មែរក្រហមនិងធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឪ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ ១៩៩៨ នាំមកនូវសន្ដិភាវូបនីយកម្មនៅកម្ពុជា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login