Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរវិភាគតួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា ។

២. ចូរវិភាគពីព្រះរាជណាចក្រកម្ពុជាទី២ និងការកសាងកម្ពុជាឡើងវិញ ។

៣. តើសមាគមអាស៊ានមានសមាជិកប៉ុន្មានប្រទេស ? ប្រទេសណាខ្លះ ?

៤. ហេតុអ្វីបានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំង ?

៥. ចូរពណ៌នាអំពីនយោបាយអព្យាក្រឹត្យនៅក្នុងរបបសង្គមរាស្រ្ដនិយម (ឆ្នាំ១៩៥៣-១៩៧០) ។

ចម្លើយ

១. វិភាគតួនាទីព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ៖

  • បានអប់រំមនុស្សប្រកាន់នូវចំនុចល្អ (ស្គាល់បុណ្យ បាប ចេះធ្វើ អំពើល្អ ប្រកាន់នូវសច្ចៈធម៌ ...)
  • ផ្ដល់ចំណេះដឹង ស្គាល់បុណ្យបាប អំពើអាក្រក់ គុណទោសប្រកាន់នូវសច្ចៈធម៌ជាទីកន្លែង ស្នាក់អាស្រ័យនិងជម្រកសម្រាប់ការអប់រំផ្លូវចិត្ត ។
  • ផ្ដល់ចំណេះធ្វើ គោរព​ប្រណិបត្តិអំពីល្អឪ្យស្រលាញ់ជាតិ និងប្រកាន់ពួជសាសន៍ មិនប្រព្រឹត្តខុសកន្លងព្រះសាសនា
  • សីលធម៌មានអត្តចរិតថ្លៃថ្នូរ មានការគោរព
  • ចេះរស់នៅក្នុងសង្គម មានទំនាក់ទំនង ចេះអត់អោនអធ្យាស្រ័យសាមគ្គីក្នុងសង្គមប្រជាធិបតេយ្យ កន្លែងផ្សព្វផ្សាយវប្បធម៌ជាតិរស់នៅដោយសុខសន្ដិភាព អហិង្សា រស់នៅក្នុងវប្បធម៌ ចែករំលែក ។

២. វិភាគពីព្រះរាជណាចក្រកម្ពុជាទី២ និងការកសាងកម្ពុជាឡើងវិញ ៖

+ វិភាគពិព្រះរាជណាចក្រទី២

  • កើតឡើងនៅថ្ងៃទី ២៤ កញ្ញា ១៩៩៨ ដែលមានព្រះមហាក្សត្រសោយរាជ្យគឺសម្ដេចព្រះនរោត្ត​ សីហនុ
  • មានរដ្ឋធម្មនុញ្ញថ្មី សេរីពហុបក្ស
  • មានរដ្ឋាភិបាលស្របច្បាប់មួយ
  • ព្រះរាជារណាចក្រទី២ កើនឡើង តាមរយៈបោះឆ្នោតនៅថ្ងៃទី២៣-២៨ ឧសភា ១៩៩៣ រៀបចំដោយអង្គការសហភាពប្រជាជាតិ
  • ព្រះរាជាណាចក្រទី២ ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបោះឆ្នោតជាសកលដោយសេរីជ្រើសតាំងតំណាងរាស្រ្ដបាន៥ អាណត្តិនៃរដ្ឋសភាដែលប្រមុខរដ្ឋាភិបាលគឺសម្ដេចហ៊ុន សែន និងសម្ដេចនរោត្តម រណឬទ្ធិ ជាសហនាយករដ្ឋមន្ដ្រី ។

+ ការស្ដារកម្ពុជាឡើងវិញ

  • ការស្ដារកម្ពុជាវិស័យសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម
  • វប្បធម៌និងអប់រំ បង្កើតសាលារៀនគ្រប់កម្រិតសិក្សា បង្កើតវត្តអារាម ជំនឿ សាសនា

   ​+ វិស័យនយោបាយ

  • ធ្វើកំណែទម្រង់គ្រប់គេហដ្ឋានដរចនាសម្ព័ន្ធជាតិ
  • ធ្វើកំណេទម្រង់លើវិស័យកងទ័ព នគរបាលជាតិ
  • បង្កើតឪ្យមានសេដ្ឋកិច្ចទីផ្សារសេរី ផ្ដល់កម្មសិទ្ធិឯកជន
  • ផ្ដល់សិទ្ធិសេរីភាពដល់ប្រជាជនរដ្ឋ ។

៣. សមាគមអាស៊ានមាន ១០ ប្រទេសគឺ ៖

  • ព្រះរាជាណាចក្រថៃឡង់ដ៏
  • សាធារណរដ្ឋហ្វីលីពីន
  • សហព័ន្ធម៉ាឡេស៊ី
  • សាធារណរដ្ឋសឹង្ហបុរី
  • ប្រុយណេដារុយសាឡឹម
  • សាធារណរដ្ឋសង្គមនិយមវៀតណាម
  • សហព័ន្ធមីយ៉ាន់ម៉ា
  • សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
  • ព្រះរាជាណាចក្រកម្ពុជា ។

៤. បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ ៖

  • ប្រទេសកម្ពុជាកាន់តែចុះខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង
  • សៀម និងយួន ប៉ុងប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គ ធ្វើជាព្រុំប្រទល់នៃប្រទេសទាំងពីរ
  • កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ ។

៥. ពណ៌នានយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមរាស្រ្ដនិយម (ឆ្នាំ១៩៥៣-១៩៧០) ៖

មូលហេតុបណ្ដាលឪ្យកម្ពុជាអនុវត្តន៍នយោបាយអព្យាក្រឹត ៖

  • អនុវត្តតាមសេចក្ដីសម្រេចរបស់សន្និសីទក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ដែលស្នើរដោយសូវៀត និងចិន
  • កម្ពុជាចង់រួមរស់ដោយសន្ដិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោក ពិសេសប្រទេសជិតខាង

ដើម្បីពង្រីងនយោបាយអព្យាក្រឹតរបបសង្គមរាស្រ្ដនិយមបាន ៖

  • ១៨ មីនា ១៩៥៥ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្ដេចនរោត្តម សីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្ដីប្រកាសរួមមួយ គឺការរួមរស់នៅជាមួយគ្នាដោយសុខសន្ដិភាព
  • ១៨-២៤ មេសា ១៩៥៥ ក្នុងសន្និសីទកំពូលនៃប្រជាជាតិអាស៊ី-អាហ្រិ្វក នាទីក្រុងបានឌុងព្រះអង្គបានប្រកាសពីគោលនយោបាយអព្យាក្រឹត និងបា​នរួមរស់ជាមួយគ្នាដោយសុខសន្ដិភាព
  • ១៤ ធ្នូ ១៩៥៥ ក្នុងពេលដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹត
  • ១៩៥៦ នៅទីក្រុង ប្រ៊ីយូនី ព្រះអង្គបានចុះហត្ថលេខា លើរដ្ឋធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ

លទ្ធិផលនៃនយោបាយអព្យាក្រឹត្យ

+ ជំហានដំបូង

  • កម្ពុជាល្បីសុសសាយក្នុងតំបន់
  • បក្សប្រឆាំងពុំងហ៊ានជំនាស់ ហើយសរសើរនយោបាយនេះ
  • កម្ពុជាបានសុខសន្ដិភាពរយៈពេល១៥ឆ្នាំ (១៩៥៥-១៨៧០) ស្របពេលដែលប្រទេសជិតខានជួបសង្រ្គាម។

+ ដំណាក់កាលសង្រ្គាមត្រជាក់ នយោបាយអព្យក្រឹត្យកាន់តែចុះខ្សោយទៅដោយសារ ៖

  • មហាអំណាចមនោគមនវិជ្ជាទាំងពីរ សេរី និងកុំម្មុយនីស ពុំទុកកម្ពុជាក្នុងមាគ៌ាសន្ដិភាព និងបំពានលើនយោបាយអព្យាក្រឹត
  • ជំនួយពីសហរដ្ឋអាមេរិកមានចរិតចិញ្ចឹមពួកស្ដាំនិយម
  • ប្រទេសថៃឧបត្ថមគាំទ្រចលនាខ្មែរសេរីឪ្យវាយតម្លៃសង្គមរាស្រ្ដនិយម
  • វៀតណាមខាងត្យូងឈ្លានពានព្រំដែនរបស់កម្ពុជា
  • វៀតណាមខាងជើងប្រើប្រាស់ផ្លូវលំជីមិញឆ្លងកាត់ទឹកដីខ្មែរ និងបោះមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។

សង្គមរាស្រ្ដនិយមអនុវត្តន៍នយោបាយ អព្យាក្រឹតមិនចំទិសដៅដោយលំអៀងទៅទេកុម្មុយនីស ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login