Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សកម្មភាពនេះហៅថា រេផ្លិច ។ មុនពេលយើងដកដៃចេញពីឆ្នាំងអ៊ុតយើងមិនមានអារម្មណ៍ឈឺចាប់ទេ ។ នៅពេលដៃប៉ះឆ្នាំងអ៊ុតក្តៅ ធ្មួលវិញ្ញាណកម្តៅបង្កើតអាំងភ្លុចប្រសាទធ្វើដំណើរតាមសរសៃប្រសាទឆ្អឹងខ្នងរួចតាមខ្នែងវិញ្ញាណនាំចូលទៅផ្នែកខ្នងនៃសារធាតុប្រផេះរបស់ខួរឆ្អឹងខ្នង ។ អាំងភ្លុចនេះឆ្លងកាត់ណឺរ៉ូនភ្ជាប់នៅក្នុងខួរឆ្អឺងខ្នង រួចេញតាមខ្នែងចលករពីផ្នែកពោះរបស់សារធាតុប្រផេះ ។ តាមរយៈណឺរ៉ូនចលករ អាំងភ្លុចប្រសាទនេះបានភ្ញោចទៅសរីរាង្គប្រតិកម្មគឺសាច់ដុំដៃកន្រ្តាក់ចេញពី ឆ្នាំងអ៊ុតក្តៅនោះអាំងភ្លុចប្រសាទមួយទៀតឆ្លងកាត់ណឺរ៉ូនភ្ជាប់ផ្សេងទៀត ហើយធ្វើដំណើរឡើងតាមខួសឆ្អឹងខ្នងទៅខួរក្បាល ។ នៅពេលនោះយើងមានអារម្មណ៍ឈឹចាប់ ។ អាំងភ្លុចប្រសាទមួយផ្សេងទៀតធ្វើដំណើរទៅកាន់តំបន់និយាយនៅខួរក្បាល ។ នៅទីនោះ សញ្ញាត្រូវបានបញ្ចូនទៅកាន់សាច់ដុំបញ្ចេញសំឡេងហើយយើងស្រែក « អួយ » ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login