Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំំណួរ 

១១. តើនៅឆ្នាំ ១៩៧៦ បក្សកុំមុយនីស្ដកម្ពុជាបែងចែកតំបន់រដ្ឋាភិបាលនៃរដ្ឋកម្ពុជាប្រជាធិបតេយ្យជាប៉ុន្មានភូមិភាគ? ចូររៀបរាប់។

១២. តើនៅឆ្នាំ ១៩៧៦ កម្ពុជាប្រជាធិបតេយ្យបានបង្កើតតំបន់ស្វយ័តចំនួនប៉ុន្មាន?​តំបន់ណាខ្លះ?

១៣. តើភូមិភាគថ្មីមួយរបស់កម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៧៧មាន ឈ្មោះអ្វី? មានទីតាំងស្ថិតនៅត្រង់ណា?

១៤. តើអ្វីទៅជានយោបាយមហាចលោតផ្លោះមហាអស្ចារ្យរបស់ ប៉ុល ពត?

១៥. តើគម្រោងផែនការ៤ឆ្នាំ (១៩៧៧-១៩៨០)របស់មេដឹកនាំខ្មែរក្រហមតម្រូវអ្វីធ្វើដូច?

១៦. តើគម្រោងផែនការ៤ឆ្នាំ(១៩៧៧-១៩៨០)របស់កម្ពុជាប្រជាធិបតេយ្យផ្ដោតទៅលើអ្វីខ្លះ?

១៧. តើមេដឹកនាំកម្ពុជាប្រជាធិបតេយ្យសង្ឃឹមយ៉ាងដូចម្ដេចចំពោះគម្រោងផែនការ៤ឆ្នាំ (១៩៧៧-១៩៨០)របស់ខ្លួន?

១៨. តើផលិតផលស្រូវក្នុងផែនការ៤ឆ្នាំត្រូវបានបែងចែកជាប៉ុន្មានចំណែក?ចូររៀបរាប់។

១៩. ចូររៀបរាប់ពីការបង្កើតសហករណ៍របស់កម្ពុជាប្រជាធិបតេយ្យ។

២០. តើមេដឹកនាំកុំមុយនីស្ដបង្កើតសហករណ៍ឡើងក្នុងគោលបំណងដូចម្ដេច?

ចម្លើយ

១១. នៅឆ្នាំ១៩៧៦ បក្សកុំមុយនីសកម្ពុជាបានបែងចែកតំបន់រដ្ឋបាល នៃរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជា៦ភូមិរួមមាន៣២ តំបន់។

  • ភូមិភាគបូព៌ា(ភូមិភាគ២០៣) ដឹកនំាដោយ សោ ភឹម ដែលធ្វើអត្តឃាត នៅខែឧសភា ១៩៧៨។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូលផ្នែកខ្លះនៃខេត្តកំពង់ចាមស្ថិតនៅយត្រើយខាងកើតទន្លេមេគង្គ ស្រុងឆ្លូងនៃ ខេត្តក្រចេះ ស្រុកខ្លះនៃខេត្តកណ្ដាល មានស្រុក ខ្សាច់កណ្ដាល ល្វាឯម និងមុខកំពូល។ ភូមិនេះចែកជា ៥ តំបន់គឺ តំបន់២០ តំបន់២១ តំបន់២៣ និងតំបន់២៤។
  • ភូមិភាគនិរតី(ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅតាម៉ុកៗ ភូមិភាគនេះរួម មានខេត្តកំពត និងតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ និងស្រុក៥ក្នុង ខេត្តកណ្ដាល។ ចែកជា៤តំបន់គឺ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
  • ភូមិភាគឧត្តរ(ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅធុប ពីឆ្នាំ ១៩៧០-១៩៧៦ បន្ទាប់មក កែ ពក និងក្រោយមកទៀតដឹកនាំដោយ កងចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំ ផ្នែកខាងលិចទន្លេមេគង្គនៃខេត្តកំពង់ចាម ស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកប្រសព្វ)។ ចែកចេញជា៣តំបន់គឺ តំបន់៤១ តំបន់៤២ និងតំបន់៤៣។
  • ភូមិភាគពាយ័ព្យ(ភូមិភាគ៥៦០) ដឹកនាំដោយញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិ៍សោត់ និងខេត្តបាត់ដំបងចែកចេញជា៧តំបន់ គឺ តំបន់១ តំបន់២ តំបន់៣ តំបន់៤ តំបន់៥ តំបន់៦ និងតំបន់៧។
  • ភូមិភាបស្ទិម(ភូមិភាគ៤០១) ដឹកនាំដោយញឹម រស់។ ភូមិភាគនេះរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង និងផ្នែកខ្លះនៃខេត្តកំពង់ស្ពី ចែកចេញជា៥តំបន់គឺ តំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។
  • ភូមិភាគឦសាន(ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សាវ៉ាន់(ស្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមាន ខេត្តរតនគីរី មណ្ឌលគីរី ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែង។ ចែកចេញជា៦តំបន់ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។

១២. នៅឆ្នាំ ១៩៧៦ កម្ពុជាប្រជាធិបតេយ្យបានបង្កើតតំបន់ស្វយ័តចំនួន២ មានគឺ ៖

  • តំបន់សៀមរាប​ ឧត្តរមានជ័យ(តំបន់១០៦)
  • តំបន់ព្រះវិហារ(តំបន់១០៣)។

១៣. ភូមិភាគថ្មីមួយរបស់កម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៧៧មាន ឈ្មោះ ភូមិភាគកណ្ដាល ដែលមានទីតាំងស្ថិតនៅត្រង់អតីតភូមិភាគឧត្តរ ចំណែកភូមិភាគឧត្តរថ្មីត្រូវបានប្ដូរទីតាំង ទៅតំបន់សៀមរាប ឧត្តរមានជ័យ និងតំបន់ព្រះវិហារ។

១៤. នយោបាយមហាចលោតផ្លោះមហាអស្ចារ្យរបស់ ប៉ុល ពតគឺជានយោបាយដឹកនាំប្រទេសកុំមុយនីសភ្លាមដោយមិន បាច់ឆ្លងកាត់ដំណាក់កាលសង្គមនិយមទេ។

១៥. គម្រោងផែនការ៤ឆ្នាំ (១៩៧៧-១៩៨០)របស់មេដឹកនាំខ្មែរក្រហមតម្រូវឪ្យប្រមូលផ្ដុំសម្បត្តិឯកជនទាំងអស់និងផែនការដំាដុះស្រូវ ជាអាទិភាពរបស់ជាតិ។ បញ្ហាសន្ដិសុខជាតិសមូហភាវូបនីយគឺជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ។

១៦. ផ្ដោតទៅលើ៖

  • បញ្ហាសន្ដិសុខជាតិ
  • សមូហភាវូបនីយកម្ម
  • ពង្រីងផលិតផលស្រូវធ្វើយ៉ាងណាឪ្យលទ្ធផលជាមធ្យមទទួលបានបីតោន ក្នុងដំាដើមឈើ។

១៧. សង្ឃឹមថានឹងធ្វើឪ្យកម្ពុជាមានឯករាជ្យពេញបរិបូរណ៍ទាំងវិស័យ សេដ្ឋកិច្ច និងវិស័យនយោបាយដោយប្រែក្លាយកម្ពុជាពីប្រទេសកសិកម្ម និងថយទៅជា កសិកម្មទំនើមួយ។

១៨.​ ត្រូវបានគេបែងចែកជាបួនចំណែកគឺ ៖

  • ចំណែកទី១ សម្រាប់ជាស្បៀងរបស់ប្រជាជនដែលម្នាក់ទទួលបាន៣១២គឺឡូក្រាមស្រូវក្នុងមួយឆ្នាំឬ ០.៤៥គីឡូក្រាមក្នុងមួយថ្ងៃ។
  • ចំណែកទី២ ស្រូវសម្រាប់ធ្វើពូជ
  • ចំណែកទី៣ ស្រូវសម្រាប់ទុកបម្រុង
  • ចំណែកទី៤ ស្រូវសម្រាប់នាំចេញទៅបរទេស ហើយនាំចូលមកវិញនូវម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការ គ្រឿងសព្វាវុធ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

១៩. រៀបរាប់ពីការបង្កើតសហករណ៍របស់កម្ពុជាប្រជាធិបតេយ្យមានដូចជា៖

  • ក្នុងកំឡុងសង្រ្គាមស៊ីវិលពីឆ្នាំ១៩៧០-១៩៧៥ ប្រជាជនភាគច្រើននៅតាមតំបន់ដោះខ្មែរក្រហមបានរៀបចំជា “ក្រុមប្រវាស់ដៃ” ដែលមានសមាជិកពី១០ទៅ៣០ គ្រួសារក្នុងមួយក្រុម។
  • បន្ទាប់ពីជ័យជនះ​១៩៧៥ ក្រុមប្រវាស់ដៃត្រូវរៀបចំជា “សហករណ៍កម្រិតទាប” ដែលមានសមាជិកច្រើនគ្រួសារឬភូមិមួយទាំងមូល។
  • រហូតដល់ឆ្នាំ ១៩៧៧ សហករណ៍កម្រិតទាបត្រូវបានរៀបចំឪ្យទៅជា “សហករណ៍កម្រិតខ្ពស់” ដែលរួមមានគ្រួសារច្រើនចាប់ពី៣-៤ភូមិឬឃុំមួយទាំងមូល។

២០. មេដឹកនាំកុំមុយនីស្ដបង្កើតសហករណ៍ឡើងក្នុងគោលបំណងឆ្ពោះទៅរកការលុបបំបាត់កម្មសិទ្ធិឯកជន និងរបបមូលធននិយមដើម្បីពង្រីងវណ្ណៈកម្មករនិងកសិករ។

ភាគ៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login