2019-07-06 09:03
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣០. តើមូលហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំ?
៣១. តើចំណុចណាខ្លះដែលបញ្ជាក់ថារបបខ្មែរក្រហមបានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌និងប្រពៃណីជាតិ?
៣២. តើជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាអ្វីខ្លះ?
៣៣. ចូរនិយាយពីទិដ្ឋភាព ដែលពួកខ្មែរក្រហមចូលកាន់កាប់ភ្នំពេញថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។
៣៤. ហេតុអ្វីបានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជននានា?
៣៥. តើនៅ ១៩៧៧ ពួកមេដឹកនាំខ្មែរក្រហមបានបែងចែកតំបន់រដ្ឋបាលប្រទេសកម្ពុជាជាប៉ុន្មានភូមិភាគ?
ចម្លើយ
៣០. បានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំដោយសារ ៖
+ កត្តាប្រជាជន ប្រជាជនកម្ពុជាស្អប់របបនេះព្រោះរបបនេះធ្វើបាបបង្អត់អាហារ បង្ខំឪ្យធ្វើការជាទម្លន់ គ្មានជម្រក គ្មានសម្លៀមបំពាក់ គ្រប់គ្រាន់ជាពិសេសការកាប់សម្លាប់ប្រជាជនគ្មានត្រាប្រណើ ហើយប្រជាជនបានបង្កជាចលនាបះបោរប្រឆាំងខ្មែរក្រហម។
+ កត្តាបន្សុទ្ធកម្ម ពួក ប៉ុល ពត លែងទុកចិត្តគ្នាឯងតាំងពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន ប៉ុល ពត បានសម្លាប់ កុយ ធួន, វន វ៉េត , ញឹម រស់, សោ ភឹម....។
៣១. ខ្មែរក្រហមបានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌ និងប្រពៃណីជាតិមានដូចជា៖
៣២. ជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាដូចជា៖
៣៣. ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ពួកខ្មែរក្រហមប្រកបដោយសម្លៀកបំពាក់ ពណ៌ ខ្មៅនិងពណ៌អាចម៍សេះ បានវាយលុកចូលក្រុងភ្នំពេញតាមគ្រប់ មុខព្រួញ ហើយកាន់កាប់ភ្នំពេញនៅម៉ោង ៩និង៣០នាទីព្រឹក។ ប្រជាជននាំគ្នាអបអរសាទរកងទ័ពក្រហម តែផ្ទុយទៅវិញពួកខ្មែរក្រហមបានគំរាមកំហែងបណ្ដេញប្រជាជនឪ្យចេញពីក្រុងភ្នំពេញឪ្យអស់ក្នុងរយៈពេលបីថ្ងៃ។ បើនរណាហ៊ានរឹងទទឹងនិងបញ្ជាអង្គការអ្នកនោះនឹងត្រូវអង្គការចាប់ចងឬក៏ចាញ់ភ្លាមនៅនឹងកន្លែង។
៣៤. បានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជននានាដោយសារមូលហេតុ៖
៣៥. នៅ ១៩៧៧ ពួកមេដឹកនាំខ្មែរក្រហមបានបែងចែកតំបន់រដ្ឋបាលប្រទេសកម្ពុជា ចែកជា៧ ភូមិភាគគឺ៖