Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. តើពួកគេខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា? ប្រកបដោយសម្លៀកបំពាក់ដូចម្ដេច?

២. ក្រោយពេលចូលកាន់កាប់ទីក្រុងភ្នំពេញ តើខ្មែរក្រហមបានចេញគោលការណ៍ប៉ុន្មានចំណុច? អ្វីខ្លះ?

៣. តើពាក្យ”អង្គការ” មួយម៉ាត់របស់ពួកខ្មែរក្រហមគ្របដណ្ដប់លើអ្វីខ្លះ?

៤. ចូរបង្ហាញពីររចនាសម្ព័ន្ធមជ្ឈិមបក្សិ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់កម្ពុជាប្រជាធិតេយ្យ។

៥. តើមហាសន្និបាតអនុម័តរដ្ឋធនុញ្ញាតកម្ពុជាប្រជាធិបតេយ្យ ប្រព្រឹត្តិពីថ្ងៃខែឆ្នាំណា ដល់ថ្ងៃខែឆ្នាំណា?ដោយសមាជិកប៉ុន្មានរូប? ហើយរដ្ឋធម្មនុញ្ញនោះប្រកាសឪ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា?

៦. តើរដ្ឋធម្មនុញ្ញរបស់ពួកខ្មែរក្រហម បានប្ដូរឈ្មោះប្រទេសជាផ្លូវការ ថាដូចម្ដេច?

៧. តើរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ បានតំបន់ដូចម្ដេចអំពីសភា?​

៨. តើចម្រៀងជាតិរបស់កម្ពុជាប្រជាធិបតេយ្យមានចំណងជើងដូចម្ដេច? និពន្ធដោយនរណា?

៩. ចូរបង្ហាញពីអត្ថន័យទង់ជាតិរបស់កម្ពុជាប្រជាធិបតេយ្យ។

១០. ចូរបង្ហាញពីសញ្ញាជាតិរបស់កម្ពុជាប្រជាធិបតេយ្យ។

ចម្លើយ 

១. ពួកខ្មែរក្រហមកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រកបដោយសម្លៀកបំពាក់ពណ៌ខ្មែរ និងពណ៌អាចន៍សេះ។

២. ក្រោយពេលចូលកាន់កាប់ទីក្រុងភ្នំពេញខ្មែរក្រហម បានចេញគោលការណ៍របស់ខ្លួន ៨ចំណុចគឺ៖

  • ជម្លៀសប្រជាជនឪ្យចេញពីក្រុងភ្នំពេញទាំងអស់
  • លុបបំបាត់ទីផ្សារ
  • លុបបំបាត់ការប្រើប្រាស់និងចរាចរណ៍រូបិយប័ណ្ណ
  • ផ្សឹកលោកសង្ឈក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ ហើយឪ្យទៅធ្វើស្រែចំការដ នោតំបន់មូលដ្ឋានជនបទ
  • ប្រហារជីវិតមេដឹកនាំរបស់របបលន់ នល់
  • បង្កើតសហករណ៍កំរិតខ្ពស់ទូទាំងប្រទេស
  • បណ្ដោយជនជាតិភាគតិចវៀតណាមឪ្យចេញទាំងអស់
  • បញ្ជូនទ័ពទៅតាមព្រំប្រទល់ជាពិសេសព្រំប្រទល់វៀតណាម។

៣. ពាក្យ”អង្គការ” មួយម៉ាត់គ្រប់ដណ្ដប់ទាំងបក្សកុំមុយនីស្ដទាំងអង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ 

៤. រចនាសម្ព័ន្ធមជ្ឈិមបក្សិ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់កម្ពុជាប្រជាធិតេយ្យ៖

+ រចនាសម្ព័ន្ធមជ្ឈមបក្ស

  • ប៉ុល ពត ជាលេខាបក្ស
  • នួន ជា អនុលេខាបក្ស
  • សមាជិកមាន សោភឹម ,ញឹម រស់, អៀង សារី, សុន សេន, ខៀវ សំផន, វន រ៉េត, ឈិន ជឿន,កែ ពក។

+ រចនាសម្ព័ន្ធរដ្ឋបាល

  • ខៀវ សំផន ប្រមុខរដ្ឋ
  • ប៉ុល ពត នាយករដ្ឋមន្ដ្រី
  • នួន ជា ប្រធានសភាប្រជាជន
  • សុន សេន ឧបនាយករដ្ឋមន្ដ្រីនិងជាមន្ដ្រីក្រសួងការពារជាតិ
  • អៀង សារី ឧបនាយរដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួង ការបរទេស។
  • វតវេត ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច។

៥. មហាសន្និបាតអនុម័តរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យប្រព្រឹត្តពីថ្ងៃ ១៥ ដល់១៩ ធ្នូ ១៩៧៥ ដោយសមាជិក ១០០រូប។ បានប្រកាសឪ្យប្រើប្រាស់នៅថ្ងៃ ៥ មករា ១៩៧៦។

៦. រដ្ឋធម្មនុញ្ញរបស់ពួកខ្មែរក្រហម បានប្ដូរឈ្មោះប្រទេសជាផផ្លូវការថា “ កម្ពុជាប្រជាធិបតេយ្យ” ។

៧. រដ្ឋធម្មនុញ្ញបានបង្កើតសភាតំណាងប្រជាជនចំនួន២៥០ អាសនៈក្នុងនោះ១៥០ អាសនៈតំណាងវណ្ណៈកសិករ ៥០អាសនៈតំណាងវណ្ណៈពលករ និងកម្មករ និង៥០អាសនៈទៀតតំណាងកងទ័ពបដិវត្តន៍កម្ពុជា។

៨. ចម្រៀងជាតិរបស់កម្ពុជាប្រជាធិបតេយ្យមានចំណងជើង “ ១៧ មេសាមហាជោគជ័យ “ ដែលនិពន្ធដោយ ប៉ុល ពត។

៩. ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ ផ្ទៃពណ៌ក្រហម មានរូបប្រាសាទអង្គរវត្ត កំពូលបីពណ៌លឿង ជានិមិត្តនៃប្រពៃណីនិងប្រជាជនកម្ពុជា ដែលជាអ្នកការពារនិងស្ថាបនាប្រទេសកម្ពុជាឪ្យថ្ដុំថ្កើងរុងរឿង។

១០. សញ្ញាជាតិតាមមាត្រទី១៧ នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែងថាសញ្ញាជាតិ មានប្រព័ន្ធស្រែនិងប្រឡាយទឹកជានិមិត្តរូបនៃកសិកម្មជឿន លឿនរោងចក្រនិមិត្តរូបនៃឧស្សាហកម្ម មានកម្រកួរស្រែរាងស្នែង ក្របីព័ទ្ធពីក្រៅហើយមានអក្សរ “កម្ពុជាប្រជាធិបតេយ្យ” នៅពីក្រោម។

ភាគ២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login