Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាលេចឡើងនូវរបបសាធារណរដ្ឋខ្មែរ?

២. តើមូលហេតុអ្វីដែលធ្វើឪ្យរបបសាធារណខ្មែរដួលរលំ?

៣. តើសម្ដេច នរោត្តម សីហនុបានប្រកាសផ្ដាច់ជំនួយយោធាពីសហរដ្ឋអាមេរិកនៅឆ្នាំណា? ដោយ មានបំណងដូចម្ដេច?

៤. តើការអនុវត្តនយោបាយជាតូបនីយកម្មរបស់សម្ដេច សីហនុ បានផ្ដល់លទ្ធផលដូចម្ដេច?

៥. តើនៅចន្លោះឆ្នាំ ១៩៦៧-១៩៦៨ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានដំណើរការរាំងស្ទុះដោយសារអ្វី?​

៦. តើនៅចុងឆ្នាំ ១៩៦៩ មន្ដ្រីអភិរក្សនិយមមួយចំនួនបានធ្វើសកម្មដូចម្ដេច? នរណាជាអ្នកសំខាន់ក្នុងសកម្មភាពនោះ?

៧. តើនៅឆ្នាំ ១៩៦៩ កងខេមរៈភូមិន្ទបានទទួលការវាយប្រហារពីសំណាក់ពួកណា?

៨. តើមុនរដ្ឋប្រហារលោក លន់ នល់ បានរងសម្ពាធពីមន្ដ្រីរបស់លោក មួយចំនួនដូចម្ដេច?

៩. តើមុនពេលរដ្ឋប្រហារអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសិរីមតៈនិងសហសេវិករបស់ទ្រង់បានធ្វើសកម្មភាពអ្វីខ្លះ?

១០. តើនៅដើមខែមីនាឆ្នាំ ១៩៧០នៅកណ្ដាលទីក្រុងភ្នំពេញបានផ្ទុះកុប្បកម្មប្រឆាំងនឹងពួកណាខ្លះ?

ចម្លើយ 

១​. បានជាលេចឡើងនូវរបបសាធារណរដ្ឋខ្មែរព្រោះ៖

  • វិបត្តិនយោបាយ (សង្គមរាស្រ្ដនិយម)
  • វិបត្តិសេដ្ឋកិច្ច (សង្គមរាស្រ្ដនិយម)
  • វិបត្តិសង្គម (សង្គមរាស្រ្ដនិយម)
  • សហរដ្ឋអាមេរិកគាំទ្រលន់ នល់
  • ចិន សូវៀតនគាំទ្រពួកខ្មែរក្រហម
  • លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុនៅថ្ងៃទី១៥ មិថុនាឆ្នាំ ១៩៧០។

២. បានរបបសាធារណរដ្ឋខ្មែរដួលរលំព្រោះ ៖

  • របបនេះពុករលួយ បក្សពួកនិយម​
  • របបនេះជាអាយ៉ងរបស់សហរដ្ឋអាមេរិក(អាមេរិកដកខ្លួនចេញពីសង្រ្គាមនៅឥណ្ឌូចិន)
  • ប្រជាជនមិនពេញចិត្ត​
  • ខ្មែរក្រហមវាយរលំ។

៣. សម្ដេច សីហនុបានប្រកាសផ្ដាច់ជំនួយយោធាពី សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ១៩៦៣។ ការសម្រេចព្រះទ័យទាត់ចោលជំនួយ អាមេរិកនេះគឺក្នុងគោលបំណងចង់នៅក្រៅសង្រ្គាមវៀតណាម ហើយនិងចង់រក្សាទំនាក់ទំនងល្អជាមួយសមាជិកប្លុកកុំមុយនីស។

៤. ការអនុវត្តនយោបាយជាំតូបនីយកម្មរបស់សម្ដេច សីហនុទៅលើពាណិជ្ជកម្មក្រៅប្រទេសបានផ្ដល់លទ្ធផលដូចជា៖

  • បានជំរុញឪ្យមានពាណិជ្ជកម្មលួចលាក់ ជាមួយពួកបះបោរកុំមុយនីស្ដនៅប្រទេសវៀតណាម
  • រដ្ឋាភិបាលបានបង់បាត់ប្រាក់ចំណូលពន្ធលើការនាំចេញ
  • ពាណិជ្ជកម្មក្រៅប្រទេសជួបការរអាប់រអូល ដោយសារការបាត់បង់ជំនាញគ្រប់គ្រងរបស់សហគ្រាស និងកង្វះបច្ចេកទេសជំនាញ។

៥. នៅចន្លោះឆ្នាំ ១៩៦៧-១៩៦៨ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានដំណើរការ រាំងស្ទុះដោយសារ៖

  • បាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃរត់ពន្ធ
  • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ
  • ការចំណាយខ្វះតុល្យភាព
  • កសិកម្មជួមវិបត្តិប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាពនាំឪ្យទិន្នផលកសិកម្មទាប។

៦. នៅចុងឆ្នាំ ១៩៦៩ មន្រ្ដីអភិរក្សនិយមមួយចំនួន បានចាប់ផ្ដើមធ្វើការឃុប ឃិតធ្វើផែនការក្បត់នឹងសម្ដេច នរោត្តម សីហនុ។ អ្នកស៊ុំគ្រដ៏សំខាន់ក្នុងផែនការក្បត់គឺបងប្អូនជីដូនមួយរបស់សម្ដេច សីហនុព្រះនាមស៊ីវត្ថិ សិរីមតៈ។

៧. ​នៅឆ្នាំ ១៩៦៩ កងខេមរៈភូមិន្ទបានការវាយប្រហារពីសំណាក់ក្រុមបះបោរកុំមុយនីសក្នុងតំបន់ដែលទ័ពយួនបានឈរជើងនិងកាន់កាប់។

៨. មុនរដ្ឋប្រហារ លោក លន់ នល់ បានរងសម្ពាធពីមន្ដ្រីរបស់លោក មួយចំនួនដោយពួកគេចោទថាការផ្ដាច់ជំនួយយោធាអាមេរិក និងបញ្ហាខ្មែរមិនបានលូកដៃចូលក្នុងសង្រ្គាមវៀតណាម ទើបបណ្ដាលឪ្យមានជនឆ្លៀតឪកាសប្រមូល លាភសក្ការៈតាមរយៈជំនួញទាំងនេះ។

៩. មុនពេលរដ្ឋប្រហារអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសិរីមតៈ និងសហសេវិករបស់ទ្រង់បានធ្វើសកម្មភាព ៖

  • បានចាប់ផ្តើមធ្វើការឃុបឃិតធ្វើផែនការក្បត់នឹងសម្ដេច នរោត្តម សីហនុ
  • ខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសដូចជាបិទកាស៊ីណូបង្កើតសេវាសាធារណៈនិងឯកជនវូបនីយកម្មធនាគារជាដើម។

១០. នៅដើមខែមីនាឆ្នាំ ១៩៧០នៅកណ្ដាលទីក្រុងភ្នំពេញបានផ្ទុះកុប្បកម្មប្រឆាំងស្ថានទូតវៀតណាមខាងជើងនិងការិយាល័យរបស់ក្រុមតំណាងអ្នកតស៊ូវៀតណាខាងត្យូងដែលហៅថារណរិស្សសេរីវៀតណាម។

ភាគ២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login