ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដែលហៅថា បាតុភូត សូរ្យគ្រាស គឺជាបាតុភូតដែលកើតឡើងនៅពេលដែលព្រះច័ន្ធ ស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងផែនដី នៅពេលនោះគឺស្រមោលរបស់ព្រះចន្ទបានគ្របដណ្តប់ត្រង់ផ្នែកណាមួយនៃ ផ្ទៃផែនដីក្នុងរយៈពេលខ្លីដោយសារតែព្រះចន្ទមានទំហំតូចជាងភពផែនដី ។ ហើយចំពោះបាតុភូតចន្ទគ្រាសគឺជាបាតុភូតដែលភពផែនដីស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងព្រះចន្ទ ពេលនោះស្រមោលរបស់ផែនដីបានគ្របសណ្តប់យ៉ាងសន្សឹមៗលើផ្ទៃព្រះចន្ទទាំងមូល ដោយសារផែនដីមានទំហំធំជាងព្រះចន្ទ ។