សមិទ្ធិផលសង្គមរាស្រ្ដនិយមមាន៖
+ វិស័យនយោបាយ
- អនុវត្តន៍នយោបាយអព្យាក្រឹត្យ
- កម្ពុជាចូលជាសមាជិកអង្គាការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥
- កម្ពុជាឈ្នះក្ដីលើប្រាសាទព្រះវិហារ ជាមួយសៀម ១៥ មិថុនា ១៩៦២
+ វិស័យកសិកម្ម
- រដ្ដាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជ នយោបាយ ទឹកនិងការប្រើប្រាស់ដី
- ផលស្រូចនៅឆ្នាំ ១៩៥៥ ទទួលបាន ១.៤៨៤.០០០តោន ហើយនៅឆ្នាំ ១៩៦៨ ទទួលបាន ៣.២៥០.០០០តោន
- ផលកប្បាសមានការកើនឡើងដល់ ៥.០០០តោន ក្នុងឆ្នាំ១៩៦៤
- ផលកប្បាសមានការកើនឡើងយ៉ាងខ្លាំង
- បង្កើតឪ្យមានរុក្ខជាតិនៅគ្រប់ខេត្តក្រុង
- វិស័យនេសាទមានរីកចម្រើនអាចបម្រើប្រជាពលរដ្ឋក្នុងប្រទេស និងបាននាំចេញទៅលក់នៅបរទេសថែមទៀតផង។
+ វិស័យគមនាគមន៍
- នៅឆ្នាំ ១៩៥៤ ពង្រីកកំពង់ផែភ្នំពេញ និងកសាងកំពង់ផែទឹកប្រៃក្រុងព្រះសីហនុ ដើម្បីបម្រើទំនាក់ទំនងអន្តរជាតិ
- នៅឆ្នាំ ១៩៥៦ កសាងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង ២២៦ Km
- នៅឆ្នាំ ១៩៥៨ ពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
- នៅឆ្នាំ ១៩៦០ កសាងផ្លូវរថភ្លើង ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង ២៧០ Km និងកសាងស្ពានជ្រោយចង្វា(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ឆ្លងកាត់ទន្លេសាប។
- នៅឆ្នាំ ១៩៦១ បានភ្ជាប់ខ្សែទូរស័ព្ទជាមួយក្រុងតូក្យូ សាន់ហ្វ្រាន់ស៊ីស្កូ អូសាកា....។
+ វិស័យពាណិជ្ជកម្ម
- នៅឆ្នាំ ១៩៥៦ មានក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់បារាំង និងសាខាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកបានដាក់ទុនវិនិយោគនៅកម្ពុជាធំៗរបស់បារាំង និងសាខាក្រុមហ៊ុនរបស់សហអាមេរិកបានដាក់ទុនវិនិយោគនៅកម្ពុជា
- ចាប់ពីឆ្នាំ ១៩៥៦ មកការប្រើប្រាស់ឥណទានខាងពាណិជ្ជកម្មក្រៅប្រទេស កម្ពុជាបានប្រកួតប្រជែងមូលធនជាមួយបារាំង អាមេរិក អង់គ្លេស និងជប៉ុន។
- នៅឆ្នាំ ១៩៦៣ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មឈ្មោះ “ក្រុមហ៊ុនអាហរ័ណ នីហរ័ណ”
- នៅឆ្នាំ ១៩៦៤ បង្កើតក្រុមហ៊ុនពាណិជ្ជកម្មរដ្ឋនិងឯកជនពីរគឺក្រុមហ៊ុនខ្មែរនៃការទិញផលិតផលេរងកសិកម្ម (សូរ៉ាប៉ា)និងក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល(សូណាព្រឹម)។
+ វិស័យឧស្សាហកម្ម
មានការកសាងរោចក្រច្រើនដូចជា៖
- រោងចក្រវាយចក្រភ័ណ្ឌ(កំពង់ចាម)
- រោងចក្រក្ដារបន្ទះនៅដីឥដ្ឋ និងរោងចក្រកែវនៅចំការដូង(កណ្ដាល)
- រោងចក្រក្រដាសនៅឆ្លូង(ក្រចេះ)
- រោងចក្រក្រដាសស៊ីម៉ង់ចក្រីទីង(កំពត)
- រោងចក្រក្រចៅដូនទាវ (បាត់ដំបង)
- រោងចក្រស្ករសកំពង់ត្រាំ (កំពង់ស្ដឺ)
- រោងចក្រស្រាបៀរ និងរោងចក្រដំឡើងត្រាក់ទ័រ (ក្រុងព្រះសីហនុ)។
+ វិស័យវប្បធម៌
- រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យិក្សាធិការសិក្សា ដោយបណ្ដុះបណ្ដាលគ្រូបង្រៀន កសាងសាលារៀនចាប់ពីបឋមសិក្សារហូតដល់ដល់សកលវិទ្យាល័យ។
- នៅឆ្នាំ ១៩៦០ រដ្ឋាភិបាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)មហាវិទ្យាល័យនីតិសាស្រ្ដ មហាវិទ្យាល័យវេជ្ជសាស្រ្ដ....ថែមទាំងបានបញ្ជូននិស្សិតខ្មែរឪ្យទៅសិក្សានៅបរទេស ពិសេសប្រទេសបារាំង។
- លើកស្ទួយវិស័យកីឡាឪ្យមានសន្ទុះខ្លាំងក្លានិងមានការកសាងពហុកីឡាដ្ឋានជាតិអូឡាំពិកនៅ ឆ្នាំ ១៩៦៤។
- យកចិត្តទុកដាក់លើវិស័យសាសនា ដោយបង្កើតពុទ្ធិបឋមសិក្សា រហូតដល់ពុទ្ធមហាវិទ្យាល័យ។
+ វិស័យសង្គមកិច្ច
- យកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជារាស្រ្ដ ដោយកសាងមន្ទីរពេទ្យគ្រប់ខេត្តក្រុងដូចជា មន្ទីរពេទ្យកុមារ គន្ទបុប្ឆា ឳសថការល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូមិន្ទវិជ្ជាពេទ្យ មន្ទីរពេទ្យសម្ភពផះង៉ាង៉ាមមន្ទីរពេទ្យកុសមៈ(ពេទ្យលោកសង្ឃ) និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យធំ)។
- ការអភិវឌ្ឍជនបទដូចជា ការរក្សាអនាម័យតាមលំនៅស្ថាន ជីកអណ្ដូងទឹក ជីកស្រះ សង់ផ្ទះ...ឪ្យប្រជារាស្រ្ដ។
- ១៩៦១ បង្កើតមជ្ឈមណ្ឌលអប់រំស្រ្ដីពេស្យានៅទួលគោគ ផ្ដល់សិទ្ធិឪ្យស្ដ្រីឈរឈ្មោះបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត។