សម្ដេច នរោត្តម សីហនុ បានចូលកាន់អំណាចជាព្រះប្រមុខរដ្ឋនៅថ្ងៃទី ២០ មិថុនា ១៩៦០។ បានជាមានការតែងព្រះអង្គជាព្រះប្រមុខរដ្ឋពីព្រោះ៖
- ពុំមានសេ្ដចសោយរាជ្យបន្ដ ក្រោយពីព្រះបាទនរោត្តម សុរាម្រឹត ចូលទិវង្គតនៅថ្ងៃទី ០៣ មេសា ១៩៦០
- ប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើបានព្យុហយាត្រាតាំទ្រព្រះអង្គឪ្យជាព្រះប្រមុខរដ្ឋ
- នៅថ្ងៃទី ១១ មិថុនា ១៩៦០ សភាជាតិនិងក្រុមប្រឹក្សារាជានុសិទ្ធិ បានអនុម័តសេចក្ដីសម្រេចស្មើសុំឪ្យសម្ដេច នរោត្តម សីហនុ ចូលកាន់តំណែងជាប្រមុខរដ្ឋ។