ទីផ្សារមូលបត្របង្កើតឡើងដើម្បី ៖
- ផ្តល់នូវជម្រើសថ្មីមួយទៀតក្នុងការធ្វើហិរញ្ញប្បទានដោយផ្ទាល់ បន្ថែមលើជម្រើសហិរញ្ញប្បទានដោយប្រយោលតាមរយៈធនាគារ ដល់គម្រោងវិនិយោគនានាដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចជាតិ ។
- ផ្តល់នូវជម្រើសថ្មីមួយទៀតក្នុងការវិនិយោគដល់អ្នកវិនិយោគសាធារណៈ ដែលមានបំណងស្វែងរកប្រាក់ចំណូលបន្ថែមផ្សេងៗទៀតក្រៅពីកាលានុវត្តភាពវិនិយោគដែលកំពុងមានស្រាប់ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ដូចជាក្នុងវិស័យផ្សេងៗទៀតនាពេលបច្ចុប្បន្ននេះរបស់ពួកគេផងដែរ ។