រដ្ឋាភិបាលមានគោលបំណងនយោបាយថាមពល ដែលមានភាពប្រាកដប្រជាដូចខាងក្រោម៖
- ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យបានគ្រប់គ្រាន់នៅក្នុងទូទាំងប្រទេស តាមតម្លៃសមរម្យដែលអាចទទួលយកបាន
- ធានាឲ្យមានការទុកចិត្ត និងស្ថិរភាពក្នុងការផ្គត់ផ្គងថាមពលអគ្គិសនីដើម្បីសម្រួលដល់ការធ្វើវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
- លើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលដោយប្រសិទ្ធិភាព និងកាត់បន្ថយការប់ះពាល់បរិស្ថានដែលបណ្តាលមកពីការប្រើប្រាស់និងការផ្គត់ផ្គង់ថាមពល
- បន្តជម្រុញឲ្យមានការចូលរួមវិនិយោគក្នុងវិស័យថាមពលពីផ្នែកឯកជន
- បន្តជម្រុញឲ្យមានការអភិវឌ្ឍន៍វិស័យថាមពលកើតឡើងវិញ ។