កត្តាដែលមានឥទ្ធិពលលើឥរិយាបថម៉ាឃីធីងប្រកបដោយក្រមសីលធម៌គឺមានដូចជា ៖
- វប្បធម៌ និងបែបបទសង្គម (Societal Culture and Norms) វប្បធម៌គឺសំដៅចំពោះបណ្តុំតម្លៃ គំនិត និងអាកប្បកិរិយានៃមនុស្សមួយក្រុមធំដែលត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀត ។ វប្បធម៌បម្រើឲ្យកម្លាំងសង្គមផងដែរ ដែលចង្អុលពីសិទ្ធិប្រកបដោយសិលធម៌ និងសេចក្តីយុត្តិធម៌ត្រឹមត្រូវ ។ អត្ថន័យនេះមានន័យថា បទដ្ឋានសិលធម៌វាទាក់ទងនឹងសង្គមណាមួយជាក់លាក់ ។ ស្តង់ដារទាំងនេះតែងតែឆ្លុះបញ្ចាំងពីច្បាប់ និងបទបញ្ញត្តិទាំងឡាយដែលមានឥទិ្ធពលមកលើឥរិយាបថសង្គម និងសេដ្ឋកិច្ចដែលអាចបង្កើតនូវស្ថានភាពដ៏លំបាកដោយសំពាយសិលធម៌ ។ តម្លៃសង្គមទាំងនេះ វាប៉ះពាល់ដល់ទំនាក់ទំនងនៃអភិសមាចារ និងច្បាប់ក្នុងចំណោមបុគ្គល ក្រុម និងស្ថាប័ន អង្គភាពទាំងឡាយ ដែលពួកគេបង្កើតឡើង រួមទាំងកិច្ចការពាណិជ្ជកម្ម ឧទាហរណ៍ ទស្សនជំនួញ ការរក្សាសិទ្ធិ ឈ្មោះផលិតផលឬផ្លាកសញ្ញា និងប៉ាត់ជាដើម ។ ទាំងនេះបង្ហាញឲ្យឃើញពីកម្មសិទ្ធិបញ្ញា និងឈានដល់ការលុបបំបាត់សិទ្ធិអំណាចរបស់បុគ្គលដែលប៉ងគិតពីសកម្មភាពអសិលធម៌ និងអំពើផ្ទុយពីផ្លូវច្បាប់ ។
- វប្បធម៌ជំនួញ និងភារៈកិច្ចឧស្សាហកម្ម (Business Culture and Industry Practices) វប្បធម៌សង្គម (Societal Culture) តែងតែផ្តល់នូវមូលដ្ឋានគ្រឹះនៃចំណេះដឹងខាងឥរិយាបថសិលធម៌ នៅក្នុងសកម្មភាពអាជីវកម្ម ។ វប្បធម៌ជំនួញ (Business Culture) ត្រូវបានគេបញ្ចូលនូវវិធានប្រសិទ្ធភាពក្នុងការប្រកួតប្រជែង កំណត់ព្រំដែនរវាងឥរិយាបថប្រកួតប្រជែង និងអអភិសមាចារ (គ្មានក្រមសិលធម៌) និងក្រមប្រតិបត្តិក្នុងការងារមុខជំនួញ ។ អ្នកប្រើប្រាស់ដែលមានភាពល្ងង់ខៅ្លមានចំនួនមិនតិចឡើយ ដោយសារក្រុមហ៊ុនមួយចំនួនបានបញ្ចូលនូវវប្បធម៌ជំនួញទៅក្នុងកំរៃជើងសារឈ្មួញកណ្តាល ការធានារ៉ាប់រង និងការការពារឧស្សាកម្មមិនឲ្យដើរផ្លូវខុស ។
- អភិសមាចារក្នុងការលក់ដូរ (Ethics of Exchange) ដំណើរការនៃការដោះដូរគឺមានសារៈសំខាន់ណាស់ចំពោះទស្សនៈម៉ាឃីធីង ។ ការដោះដូរប្រកបដោយអភិសមាចាររវាងអ្នកលក់និងអ្នកទិញ គឺជាលទ្ធផលដែលភាគីទាំងពីរទទួលបាននូវភាពប្រសើរដូចគ្នាបន្ទាប់ពីប្រតិបត្តិការមួយកើតឡើង ។
- អភិសមាចារក្នុងការប្រកួតប្រជែង (Ethics of Competition) វប្បធម៌ជំនួញក៏មានផលប៉ះពាល់ផងដែរទៅលើឥរិយាបថក្នុងការប្រកួតប្រជែង ។ ឥរិយាបថដែលគ្មានអភិសមាចារជាទូទៅបំផុតមានពីរប្រភេទគឺ ទីមួយ ចារកិច្ចជំនួញ គឺជាការប្រមែប្រមូលផ្ទុយពីច្បាប់នូវភាពសម្ងាត់នៃមុខជំនួញ ឬព័ត៌មានដែលមានកម្មសិទ្ធិអំពីដៃគូរប្រជែង ឧទាហរណ៍ បទល្មើស លួច បន្លំខ្លួន បង្ហាញព័ត៌មានមិនពិត....។ ទីពីរ ការស៊ីសំណូក គឺជាឥរិយាបថនៃការប្រកួតប្រជែងគ្មានអភិសមាចារ ។ ដូចជា ក្លែងបន្លំជាការដូរ បង់ថ្លៃប្រឹក្សា ការយកយល់ ជំនួយផ្សេងៗ ជាពិសេសការធ្វើទីផ្សាររបស់រដ្ឋាភិបាល ។
- វប្បធម៌អង្គភាព និងការរំពឹងទុុក (Corporate Culture and Expectations) វប្បធម៌សង្គម ឆ្លុះបញ្ចាំងពីតម្លៃ ជំនឿនិងគោលបំណងរបស់និយោជិតដែលប៉ះទង្គិិចដល់ឥរិយាបថរបស់បុគ្គលនិងក្រុម ។ វប្បធម៌គឺជាការស្តែងឲ្យឃើញនៅក្នុងការរំពឹងទុុកចំពោះឥរិយាបថអភិសមាចារនៃក្រមសិលធម៌ផ្លូវការ និងសកម្មភាពអភិសមាចាររបស់អ្នកគ្រប់គ្រងថ្នាក់កំពូល និងអ្នករួមការងារ ។
- ក្រមអភិសមាចារ (Code of Ethics) វាជាគោលការណ៍អភិសមាចារ និងច្បាប់សិលធម៌ជាផ្លូវការ ។ ក្រុមអភិសមាចារ និងគណៈកម្មាធិការ មានការរួមចំណែកដល់មន្ត្រីរដ្ឋាភិបាល និងគណបក្សនយោបាយ ដែលទាក់ទិនជាមួយអតិថិជន អ្នកផ្គត់ផ្គង់ ។
- ឥរិយាបថអភិសមាចាររបស់អ្នកគ្រប់គ្រង និងអ្នករួមការងារ (Ethical Behavior of Top Management and Co-Workers) ហេតុផលទីពីគឺការបំពានក្រមអភិសមាចារ ដែលកើតមាននៅក្នុងឥរិយាបថរបស់អ្នកគ្រប់គ្រងជាមួយនឹងបុគ្គលិករួមការងារ ។ ការតាមដានអ្នកដឹកនាំ និងអ្នកគ្រប់គ្រង និងវាស់វែងទំនួសខុសត្រូវនៃឥរិយាបថដែលគ្មានក្រមអភិសមាចារ ដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពនីមួយៗ ។
- ទស្សនៈវិជ្ជាសិលធម៌បុគ្គល និងឥរិយាបថអភិសមាចារ (Personal Moral Philosophy and Ethical Behavior) ជាការពិតណាស់ជម្រើសអភិសមាចារវាយោងទៅតាមបុគ្គលដែលធ្វើការសម្រេចចិត្តតាមទស្សនៈវិជ្ជាសិលធម៌ ។ អ្នកអាចសិក្សាទស្សនៈវិជ្ជាសិលធម៌ លុះត្រាតែយល់ដឹងពីដំណើរការវិវត្តន៍នៃសង្គមជាមុនសិន តាមរយៈញាតិមិត្តនិងក្រុមគ្រួសារ និងប្រភពអប់រំផ្លូវការ ។ វាក៏ទទួលឥទ្ធិពលពីសង្គម អាជីវកម្ម និងវប្បធម៌អង្គភាពដែលបុគ្គលម្នាក់ៗស្វែងយល់ដោយខ្លួនឯង ។
- ទស្សនៈសិលធម៌និយម (Moral idealism) គឺជាទស្សនៈវិជ្ជានៃសិលធម៌បុគ្គលដែលពិចារណាឲ្យដឹងជាក់ច្បាស់ពីសិទ្ធិ ឬកាតព្វកិច្ចរបស់មនុស្សម្នាក់ៗជាសកល ចន្លោះខ្វះខាត់លទ្ធផល ។ ទស្សនៈវិជ្ជានេះតែកើតមានឡើងនៅក្នុងសិទិ្ធសេរីភាពរបស់អ្នកប្រើប្រាស់ ហើយត្រូវមានទស្សនៈវិទូខាងចរិយាធម៌សង្គមធ្វើការបកស្រាយ ។
- ទស្សនៈប្រយោជន៍និយម (Utilitarianism) ទស្សនៈរើសអើងលើទស្សនៈសិលធម៌ គឺជាទស្សនៈប្រយោជន៍ដែលទស្សនៈវិជ្ជាសិលធម៌ផ្តោតលើ (ភាពល្អឥតខ្ចោះ និងបរិមាណអស្ចារ្យ) ដោយធ្វើការវាស់ស្ទង់ពីថ្លៃដើម និងអត្ថប្រយោជន៍នៃឥរិយាបថអភិសមាចារ ។