ប្រភេទគ្រឿងញៀនមាន ៖ “ហិត ចាក់ លេប ជក់” ដូចជា ៖
- អាភៀន ៖ ឥទ្ធិពលវាគឺ កាត់បន្ថយការឈឺចាប់ទាំងរាងកាយ និងបង្កើតអារម្មណ៍វើរវាយ ។ អ្នកប្រើចង់ក្អូតងងុយដេក ទល់លាមក និងធ្វើឱ្យប្រសើភ្នែកតូច ។
- កញ្ឆា ៖ បាត់បង់ទំនុកចិត្ត ធ្វើឱ្យនិយាយហើយសើចច្រើន ។ ជីពចរ និងបេះដូងដើរលឿន ភ្នែកក្រហម និងបង្កើនចំណង់ក្នុងការបរិភោគ ។ ប្រើកញ្ឆាច្រើនបណ្តាលឱ្យឆាប់ស្លន់ស្លោ អន្ទះអន្ទែង កើតជម្ញឺសរសៃប្រសាទ ។
- អំហ្វេតាមីន (យ៉ាម៉ា ថ្នាំឆ្កួត) ៖ បង្កើតភាពរំភើប ពង្រីករន្ធប្រស្រីភ្នែក បន្ថយការបរិភោគ ដេកមិនលក់ ដំណើរញ័រ ដកដង្ហើមមិនទៀងទាត់ ថប់អារម្មណ៍ស្លន់ស្លោបេះដងគាំងមួយភ្លែតៗ ដួលប្រកាច់ និងសម្ពាធឈាមឡើងខ្ពស់ ខ្លះកឃ្លើនហើយវង្វេង់
- ហេរ៉ូអ៊ីន ៖ បង្កើតភាពរីករាយ ចង់ក្អួត ងងុយដេក ទល់លាមក រន្ធប្រស្រីរួមតូច សម្ពាធឈាមថយយចុះបេះដូងលោតយឺត ស្រូបខ្យល់បានតិច ។
- អេក្សតាស៊ី (គ្រឿងញៀនស្នេហា) ៖ ស្រវឺងតិចតួរំភើបរីករាយ ផ្លាស់ប្តូរចក្ខុវិញ្ញាណ បាក់ទឹកចិត្ត ឬថប់អារម្មណ៍ ស្លន់ស្លោនិងស្និទ្ធិស្នាលជាមួយអ្នកដទៃ ។ ប្រើថ្នាំនេះច្រើនបណ្តាលឱ្យខូចថ្លើម និងកើតជម្ងឺខាន់ស្លាក់លឿន ។
- សារធាតុរំលាយហើរ (សារធាតុហិត) មានដូចជា ៖ ថ្នាំបាញ់កំប៉ុង ឧស្ម័នប៊ូតាន សាំង កាវ ថ្នាំពណ៍ សារធាតុពង្រាវ អាមីលនីទ្រីដ ។ វាមានឥទ្ធិពលធ្វើឱ្យអារម្មណ៍រីករាយ ធូរស្រាលក្នុងចិត្ត ងុយដេក និយាយឡុលៗ ឆាប់ខឹងថប់អារម្មណ៍ អន្ទះអន្ទែងចង់វាយតប់គេឯង ។ មមើលមមាល និងការស្លាប់កើតឡើងធម្មតា ។
- កូតាអ៊ីន ៖ ធ្វើឱ្យរំភើបរីករាយ និងរំជួលចិត្តជាខ្លាំង ។ ថប់អារម្មណ៍គំនិតស្រមើលស្រមៃច្រើន រហ័សមានអារម្មណ៍ថាខ្លួនខ្លាំងអសា្ចរ្យ គិតផ្តេសផ្តាស បញ្ចេញអាកប្បកិរិយាច្រំដែលគ្មានន័យ ។ ប្រើច្រើនកើតរោគចិត្ត ។
- អែលអេសឌី ៖ ជាគ្រឿងញៀនមមាលខ្លាំងបំផុតគឺឃើញភ្លើង ពណ៍ រូបភាព ហើយអារម្មណ៍ដឹងថា មានអ្វីៗកើតឡើងនៅក្នុង និងក្រៅខ្លួន ។ ស្ពឹកសាច់ដុំកន្ត្រាក់ មានរេផ្លិក និងញ័រ ធ្វើឱ្យការគ្រប់គ្រងចលនាខ្លួនចុះខ្សោយ ។ អ្នកប្រើមានអារម្មណ៍ភ័យខ្លាច និងស្លន់ស្លោ ។