បដិវត្តន៍បៃតងគឺជាបំលែងលក្ខខណ្ឌផលិតកម្មកសិកម្មក្នុងន័យធ្វើអតិផលកម្មដែលកើតមានឡើងនៅប្រទេសកំពុងអភិវឌ្ឍនៅបណ្តាឆ្នាំ ១៩៦០ និង១៩៧០ ។
ឥទ្ធិពលវិជ្ជមាននៃបដិវត្តន៍បៃតង ៖ 
	- បដិវត្តន៍បៃតងបង្កើនផលិតកម្មអាហារក្នុងកម្រិតមួយខ្ពស់អាចបំពេញតម្រូវការស្រូវនៅលើពិភពលោក អាចរត់ទាន់ល្បឿនកំណើនប្រជាជន ។
 
	- បដិវត្តន៍បៃតងអាចបដិសេធចំពោះគំនិតទុទិដ្ឋនិយមដែលថាទុរ្ភិក្សជាបញ្ហាមិនអាចបញ្ចៀសបាន ។
 
ឥទ្ធិពលអវិជ្ជមាននៃបដិវត្តន៍បៃតង ៖
	- បង្កើនឱ្យមានវិសមភាពរវាងកសិករមាននិងកសិករក្រីក្រ
 
	- បង្កើនផលប៉ះពាល់ដល់តុល្យភាពចំណាយ ព្រោះថាដើម្បី ទទួលបានទិន្នផលខ្ពស់ប្រចាំនោះ ពួកកសិករត្រូវប្រើជីរក្សាគុណភាពដីទោះបីជីមាននៅក្នុងស្រុក ឬនាំចូលក៏ដោយ
 
	- យន្តូបនីយកម្មការងារកសិកម្មនាំឱ្យមានតំហាយចំនួនកសិករច្រើន
 
	- បច្ចេកទេសកសិកម្មទំនើបដូចជាការប្រើជីគីមី ថ្នាំសម្លាប់ សត្វល្អិតនាំឱ្យមានជាតិពុលដល់ទឹកទាំងលើដី និងក្រោមដី ។ ម៉្យាងទៀតការបញ្ចូលទឹកជាប្រចាំធ្វើឱ្យជាតិអំបិលដែលមាននៅក្នុងដីឡើងមកផ្នែកខាងលើនៃដីដែលធ្វើឱ្យដីខូចគុណភាព ។