ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣យ៉ាងគឹពេលសិលាទទួលរងកម្តៅ ពេលសម្ពាធថយចុះ និងសិលាផ្លាស់ប្តូរសមាសធាតុផ្សំ ។
- សីតុណ្ហភាពៈ កំណើនសីតុណ្ហភាពនៅក្នុងសំបកផែនដីអាចបណ្តាលឲ្យរ៉ែក្នុងសិលារលាយ ។ រ៉ែផ្សងគ្នារលាយនៅសីតុណ្ហភាពខុសគ្នាដូច្នេះរ៉ែខ្លះអាចរលាយ រ៉ែខ្លះទៀតមិនរលាយ ។
- សម្ពាធៈ សម្ពាធខ្លាំងក្នុងផែនដីធ្វើឲ្យរ៉ែស្ថិតក្នុងលក្ខណៈរឹងបើគ្មានសម្ពាធក្តៅរុលឡើងមកជីតផ្ទៃលើសម្ពាធត្រូវបានថយចុះហើយរ៉ែអាចរលាយបាន ។
- សមាសធាតុផ្សំៈ ពេលខ្លះសារធាតុរាវ ដូចជាទឹកនិងឧស្ម័នកាបូនិចជ្រៀតចូលក្នុងសិលាកំពុងជិតរលាយ ។ សារធាតុទាំងនោះបញ្ចុះចំណុចរលាយនៃសិលាហើយកកើតជាម៉ាក់ម៉ា ។