Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- ចូរពន្យល់ទស្សនៈទូទៅនៃការជំរុញទឹកចិត្ត ?

២៧- ហេតុអ្វីបានជាអង្គភាពព្យាយាមជំរុញទឹកចិត្តនិយោជិតនៅក្នុងអង្គភាពរបស់ខ្លួន ?

២៨- ចូរពន្យល់ទ្រឹស្តីចាស់នៃការជំរុញទឹកចិត្ត ដូចជា ឋានានុក្រមនៃតម្រូវការ ម៉ាស្រ្ត ទ្រឹស្តី អ៊ុច និង វ៉ាយ ព្រមទាំងទ្រឹស្ដីកត្តា២យ៉ាង ?

២៩- ចូរពន្យល់ទ្រឹស្ដីថ្មីនៃការជំរុញទឹកចិត្ត ដូចជាទ្រឹស្តី E RG របស់ ក្លាយតុន អាឌ័រហ្វ័រ និងទ្រឹស្តីតម្រូវការរបស់ ម៉ាក់ក្លឺ ឡេន ។

៣០- តើអ្វីទៅជាទ្រឹស្ដីពង្រឹង ទ្រឹស្តីសិលធម៌ និងទ្រឹស្ដីនៃសេចក្តីសង្ឃឹម ?

ចម្លើយ

២៦- ការជុំរុញទឹកចិត្តពាក់ព័ន្ធទៅរកគោលបំណងណាមួយ ហើយយើងផ្តោតទៅលើគោលបំណងរបស់អង្គភាព ដោយមានធាតុសំខាន់ៗ ៣គឺ ៖

  • ប្រពលភាព ៖ គឺពាក់ពន្ធទៅនឹងការខំព្យាយាមធ្វើការយ៉ាងខ្លាំងរបស់បុគ្គល ។
  • ទិសដៅ ៖ គឺជាគោលដៅបញ្ចប់ដែលគេហៅថាគោលបំណង ។
  • ការតស៊ូ ៖ ការជុំរុញលើកទឹកចិត្ត គឺជាការតស៊ូរ ។ មានន័យថា ជាការវាស់វែងដែលបុគ្គលម្នាក់ៗអាចរក្សាការខំប្រឹងប្រែងរបស់ខ្លួនបាន ។

២៧- បានជាអង្គភាពព្យាយាមជំរុញទឹកចិត្តនិយោជិតនៅក្នុងអង្គភាពរបស់ខ្លួន ព្រោះដើម្បីជំរុញនិយោជិតខិតខំធ្វើការឲ្យមានប្រសិទ្ធិភាពខ្ពស់ ហើយការជំរុញទឹកចិត្តគឺដើម្បីទទួលបាន ៖

  • បង្កើនការផលិត
  • បង្កើនក្រមសីលធម៌
  • មានការរីករាយក្នុងការចូលរួម
  • មានឆន្ទៈក្នុងការឆ្ពោះទៅរក
  • ធ្វើឱ្យនិយោជិតមានភក្តីភាព
  • គោលដៅចំពោះអង្គភាព
  • មានឆន្ទៈក្នុងការធ្វើការថែមម៉ោង
  • មានឆន្ទៈក្នុងការចូលរួមវាយតម្លៃពិសេសៗ

២៨- ការពន្យល់ទ្រឹស្តីចាស់នៃការជំរុញទឹកចិត្ត ដូចជាឋានានុក្រមនៃតម្រូវការ ម៉ាស្រ្ត ទ្រឹស្តី អ៊ុច និង វ៉ាយ ព្រមទាំងទ្រឹស្ដីកត្តា២យ៉ាង ។

ក- ទ្រឹសី្តនៃការជំរុញទឹកចិត្តរបស់លោក Maslow : លោកបានបែងចែកតម្រូវការរបស់មនុស្សជា ៥យ៉ាង ដោយគិតចាប់ពីតម្រូវការស្មុកស្មាញរហូតដល់តម្រូវការពេញលេញមានដូជា ៖

  • តម្រូវការជីវសាស្ត្រ រួមាន អាហារ ទឹក ខ្យល់ដកដង្ហើម ជំរក សម្លៀកបំពាក់ -ល-។
  • តម្រូវការសុវត្ថិភាព សន្តិសុខ សុវត្ថិភាព ការរួចផុតពីការឈឺចាប់
  • តម្រូវការសង្គមរួមមានមិត្តភាព កម្មសិទ្ធិ ទំនាក់ទំនងសង្គម...
  • តម្រូវការកិត្តយសរួមាន ការគោរព ការតម្លើតឋានៈ ការទទួលស្គាល់ស្នាដៃ -ល-។
  • តម្រូវការពេញលេញ មានសត្ថភាពពេញលេញ ការអភិវឌ្ឍ ការលើងឋានៈ ការសម្រេចស្នាដៃនិងភាពលេចធ្លោ។

ខ- ទ្រឹស្តី X និង ទ្រឹស្តី Y មានដូចតទៅ

  • ទ្រឹស្តី X មានន័យថានិយោជិតមិនចូលចិត្តការងារ និងមានបំណងគេចពីការងារ ។ ចំពោះនិយោជិតបែបនេះ អ្នក គ្រប់គ្រងត្រូវបង្កើនការត្រួតពិនិត្យ ឬគម្រាបគម្ហែងដាក់ទណ្ឌកម្ម ដើម្បីសម្រេចនូវគោលបំណង ។
  • ទ្រឹស្តី Y មានន័យថាមនុស្សខំប្រឹងធ្វើការងារ ដោយស្វ័យទិសដៅ និងស្វ័យត្រួតពិនិត្យ ហើយមានការប្តេជ្ញាចិត្តចំពោះទិសដៅ មនុស្សបែបនេះមានការទទួលខុសត្រូវ មានសមត្ថភាពអាចសម្រេចចិត្តបានល្អ ។

គ- ទ្រឹស្តីកត្តា២យ៉ាង

  • លក្ខណ្ឌខាងក្រៅ ៖ មានន័យថា ប្រាក់ខែ សន្តិសុខការងារ ស្ថានភាពការងារ ឋានៈ គោលនយោបាយ និតីវិធីក្រុមហ៊ុន គុណភាពនៃទំនាក់ទំនងអន្តរបុគ្គល ក្នុងចំណោមមិត្តរួមការងារជាមួយថ្នាក់ដឹកនាំ និងជាមួយអ្នកក្រោមបង្គាប់ពោលគឺស្មើនឹងតម្រូវការលំដាប់ទាបរបស់ទ្រឹស្ដី Maslow តែតម្រូវការជីវសាស្ត្រ តម្រូវការសុវត្ថិភាព តម្រូវការ និងតម្រូវការសង្គម ។
  • លក្ខណ្ឌខាងក្នុង ៖ មានន័យថា ស្នាដៃការទទួលស្គាល់ ការទទួលខុសត្រូវ ភាពជឿនលឿន លទ្ធភាពលូតលាស់ ពោលគឺស្មើនឹងតម្រូវការលំដាប់ខ្ពស់របស់លោក Maslow គឺតម្រូវការកិត្តិយស និងតម្រូវការពេញលេញ ។

២៩- ការពន្យល់ទ្រឹស្ដីថ្មីនៃការជំរុញទឹកចិត្ត ដូចជាទ្រឹស្តី E RG របស់ ក្លាយតុន អាឌ័រហ្វ័រ និងទ្រឹស្តីតម្រូវការរបស់ ម៉ាក់ក្លឺ ឡេន គឺ ៖

ក- ទ្រឹស្តី ERG របស់កា្លយតុន អាឌ័រហើរ គឺអាទិភាពទំនាក់ទំនងភាពលូតលាស់ គេហៅថាទ្រឹស្តីERG រួមមាន៖

  • អាទិភាព ៖ មានន័យតម្រូវការទាំងឡាយមានដូចជា គំនិតរបស់លោក Maslow គឺស្ថិតនៅក្នុងតម្រូវការជីវសាស្ត្រ និងតម្រូវការសុវត្ថិភាព ។
  • ការទំនាក់ទំនង ៖ គឺភាពរក្សាទំនាក់ទំនងបុគ្គលមានសារៈសំខាន់វាត្រូវនឹងតម្រូវការ Maslow គឺតម្រូវការសង្គម និតតម្រូវការកិត្តយស ។
  • ភាពលូតលាស់ ៖ គឺជាសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍបុគ្គល វាចេញមកពីលក្ខណៈនៃតម្រូវការ Maslow តម្រូវការកិត្តយស និង តម្រូវការពេញលេញ ។

ខ- ទ្រឹស្តីតម្រូវការរបស់ម៉ាក់ក្លឺឡេនផ្តោតទៅលើតម្រូវការ ៣គឺ ៖

  • តម្រូវការសម្រេចស្នាដៃ ៖ គឺផ្តាជ្ញាចិត្ត ដើម្បីជោគជ័យការសម្រេចគោលបំណង និងស្នាដៃ ។
  • តម្រូវការអំណាច ៖ គឺតម្រូវការដើម្បីធ្វើឱ្យអ្នកដទៃព្រឹត្ត ឬធ្វើតាមវិធីដែលគេប្រាប់ ហើយធ្វើឱ្យមានឥទ្ធិពលលើអ្នកដទៃ ។
  • តម្រូវការសម្របសម្រួល ៖ គឺសេចក្តីប្រាថ្នាចំពោះមិត្តភាព និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអន្តរបុគ្គល ។

៣០- ទ្រឹស្ដីពង្រឹង ទ្រឹស្តីសិលធម៌ និងទ្រឹស្ដីនៃសេចក្តីសង្ឃឹមមានដូចតទៅ ៖ 

  • ទ្រឹសី្តពង្រឹងអ្នកអប្បកិរិយា ៖ អ្នកគ្រប់គ្រប់គ្រងបានប្រើប្រាស់នូវការពី្រងតម្លៃជាវិជ្ជមាន ដើម្បីធ្វើការផ្លាស់ប្តូរអប្បកិរិយារបស់មនុស្ស ដូចថាជាការដាក់ទណ្ឌកម្ម រួមមានការប្រមានផ្ទាល់មាត់ និងការសរសេរជាលាយលក្ខណ៍អក្ស ការបញ្ជុះឋានៈ ការផ្លាស់ផ្ទេ ផាកពិន័យ បញ្ឈរជើង ឬបណ្ដេញចោល វិន័យរដ្ឋបាលបែបនេះ គឺដើម្បីឱ្យការប្រតិបត្តរបស់ និយោជិតមានការកើនឡើង ។
  • ទី្រសី្តសិលធម៌ ៖ បុគ្គលម្នាក់ៗធ្វើការប្រៀបធៀបនូវអ្វីដែលពួកគេខំប្រឹងប្រែងធ្វើការងារ និងការតបស្នងលទ្ធិផលការងាររបស់ខ្លួន ដោយធៀបជាមួយអ្នកដទៃទៀត ហើយឆ្លើយតបដើម្បីកាត់បន្ថយនូវភាពមិនមានសមភាពណាមួយ ។
  • ទ្រឹស្តីថ្មីនៃសេចក្តីសង្ឃឹម ៖ មានន័យថា មានទំនោរភាពខ្លាំង ដើម្បីធ្វើសកម្មភាពនៅក្នុងមធ្យោបាយជាក់លាក់មួយដោយឈរលើសេចក្តីសង្ឃឹយ៉ាងខ្លាំង ដែលនឹងធ្វើសកម្មភាពទៅតាមលិទ្ធិផលដែលបានផ្តាល់ឱ្យនឹងទាក់ទាញ ដែលលទ្ធិផលផ្តល់ដល់បុគ្គល ។ ទ្រឹស្ដីនៃសេចក្តីសង្ឃឹមផ្តោតលើការទំនាក់ទំនងបីគឺ ៖ ១- ការទំនាក់ទំនងរវាងការប្រតិបត្តិ និងការខំប្រឹងប្រែង។ ២- ការទំនាក់ទំនងរវាងរង្វាន់ និងការប្រតិបត្តិ។ ៣- ការទំនាក់ទំនងរវាង គោលបំណងបុគ្គលនិងរង្វាន់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login