Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                             សេចក្តីអធិប្បាយ

                 គ្រប់ស្នាដៃអក្សរសិល្ប៍ទាំងពួង រមែងតែងតេបានផ្តល់នូវតម្លៃអប់រំជាពុទ្ធិជាច្រើន ឥតគណនាដល់អ្នកអានក៏ដូចជាអ្នកសិក្សាគ្រប់លំដាប់ថ្នាក់ ។ អក្សរសិល្ប៍គ្រប់ចលនាទាំងពុទ្ធនិយម ព្រាហ្មនិយម ខេមរនិយមនិងបរទេសនិយម សុទ្ធតែបានផ្តល់នូវតម្លៃអប់រំដល់មនុស្សនូវគ្រប់ទិដ្ឋភាពនិងស្ថានភាពទាំងអស់ ។ ដោយហេតុនេះហើយទើបបានជាមានទស្សនៈមួយចែងថា « មុខងារអប់រំ ជាមុខងារពិសេសរបស់អក្សរសិល្ប៍ » ។

                 តើប្រធានខាងលើមានអត្ថន័យដូចម្តេចខ្លះ ?

                 ដើម្បីបានជាត្រីវិស័យឈានឆ្ពោះទៅរកមុខងារអប់រំរបស់អក្សរសិល្ប៍អោយបានគ្រប់ជ្រុងជ្រោយ មានអត្ថន័យពោរពេញល្អ យើងគួរគប្បីសិក្សាស្វែងយល់ពាក្យគន្លឹះរបស់ប្រធានជាមុនសិន ។ ពាក្យ « អប់រំ » មានន័យថាការទូន្មានប្រៀនប្រដៅមនុស្សដើរផ្លូវល្អ ។​ឯពាក្យ « អក្សរសិល្ប៍ » គឺជាកម្រងអត្ថបទដែលតាក់តែងតាម សិល្ប៍វិធីរបស់អ្នកនិពន្ធធ្វើអោយអ្នកអាន អ្នកស្តាប់ ជាប់ចិត្ត ជក់អារម្មណ៍និងបានលើកបញ្ហាមនុស្ស និងសង្គមមកចោទ និងស្រាយដើម្បីអប់រំមនុស្សទៅតាមឧត្តមគតិអ្នកនិពន្ធ ។ តាមរយៈន័យនេះប្រធានមានន័យថា ការសិក្សាចលនាអក្សរសិល្ប៍ គឺពិតជាបាន​បណ្តុះបណ្តាលមនុស្សអោយទទួលបាននូវគោលគំនិតសំខាន់ល្អៗសម្រាប់អោយយើងយកទៅអនុវត្តតាមក្នុងជីវីតរស់នៅប្រចាំថ្ងៃ ។

                 ជាការពិតណាស់ ស្នាដៃអក្សរសិល្ប៍ទាំងអស់តែងបង្កប់នូវមុខងារពិសេសរបស់ខ្លួនយ៉ាងពិតប្រាកដ ​។ អក្សរសិល្ប៍ខេមរនិយមក្តី ពុទ្ធនិយមក្តី ឬព្រាហ្មនិយមក្តី ព្រាហ្មណ៍និយមក្តីគឺមិនសម្រាប់តែអ្នកអានកែកំសាន្តពេលអផ្សុកឬអានលាយទទូលបានចំណេះដឹងប៉ុណ្ណោះទេ​ប៉ុន្តែវាបង្កប់នូវមុខងារពិសេសមួយគឹមុខងារអប់រំដល់មនុស្សគ្រប់រូប ។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អក្សរសិល្ប៍វិទូបានធ្វើការបែងចែកអក្សរសិល្ប៍ជាច្រើនមុខងារ ក្នុងនោះមានដូចជាមុខងារពុទ្ធ ឬចំណេះដឹងមុខងារ អប់រំជាដើម ។ តម្លៃអប់រំទី១ដែលយើងទាញបានពីការសិក្សាលើអក្សរសិល្ប៍គឺបណ្តុំពុទ្ធិជាច្រើន ដែលបង្កប់និងបង្ហាញពាសពេញផ្ទៃនៃអត្ថបទអក្សរសិល្ប៍ទាំងឡាយនោះ  ។ អក្សរសិល្ប៍បានផ្តល់ទៅអ្នកអាន អ្នកស្តាប់នូវបញ្ញត្តិចំណេះដឹងស្តីពីជីវភាព ក៏ដូចជាឆ្លុះបញ្ចាំងនូវលក្ខណៈសច្ចៈនិងក្រឹត្យក្រមចាំបាច់ទាំងឡាយនៃជីវភាពរបស់សង្គមមនុស្ស  ពីចំណេះដឹងជ្រៅជ្រះជាច្រើនពីរបាតុភូតនានាពីវិធីសាស្រ្តនិងដំណោះស្រាយច្រើនអនេក ដែលជាក់ស្តែងក្នុងជីវភាពរបស់មនុស្សហើយត្រូវបានអ្នកនិពន្ធលើកជាប្រធានបទមកធ្វើការតាក់តែង និពន្ធជាមួយនិងសិល្ប៍វិធីដ៏ប៉ិនប្រសប់ ។ ម្យ៉ាងទៀតអក្សរសិល្ប៍ប្រៀនបានមណ្ឌលប្រមូលផ្តុំនូវវិស័យផ្សេងខុសគ្នា ក្នុងធម្មជាតិក្នុងសង្គមក៏ដូចក្នុងខ្លួនរបស់មនុស្សយើងដែរ ។ ជាងនេះទៅទៀត អក្សរសិល្ប៍បានបង្ហាញប្រាប់យើងនូវទម្រង់គ្រប់បែបយ៉ាងនៃជីវភាព ក៏ដូចជាការធ្វើអោយយើងយល់នូវអ្វីដែលជាកំលាំងព្រលឹងរបស់មនុស្ស ជាយុត្តិធម៌ជាសុភមង្គលជាសោភណ្ឌនិងសេចក្តីស្នេហាជាដើម ។ តួយ៉ាងដូចជាស្នាដៃជាច្រើនរបស់ខ្មែរដូចជារឿងទុំទាវ រឿងផ្កាស្រពោន រឿងកុលានប៉ៃលិន រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ជាដើម ។ ដែលបណ្តាស្នាដៃទាំងនេះបានផ្តល់ដល់អ្នកសិក្សានូវពុទ្ធិ ឬចំណេះដឹងថាច្រើនស្របជាមួយគ្នានេះនៅក្នុងរឿងទុំទាវស្នាដៃនិពន្ធមួយរបស់ភិក្ខុសោម បានឆ្លុះបញ្ចាំងនូវទិភាពពុទ្ធិ ឬចំណេះដឹងស្តីពីបញ្ហាជីវភាព ទំនៀមទម្លាប់ក៏ដូចជាបញ្ហាស្នេហារវាងតួអង្គទុំទាវ និងតួអង្គពាក់ព័ន្ធទាំងឡាយ ។ រីឯបញ្ហាជីវភាពវិញអ្នកនិពន្ធក៏បានបង្ហាញអោយឃើញថានៅជំនាន់នោះព្រះសង្ឃក៏មានការចេញប្រកបការងារដើម្បីផ្គត់ផ្គង់ជីវភាពផងដែរ ។ នៅក្នុងបញ្ហាទំនៀមទម្លាប់នេះទិញអ្នកនិពន្ធបានបង្ហាញពីទិដ្ឋភាពទំនៀមទម្លាប់មួយចំនួនដែលប្រជាជនខ្មែរនៃសម័យនោះបានគោរពប្រតិបត្តិដូចជាកូនប្រុសត្រូវបួសកូនស្រីពេញវ័យត្រូវចូលម្លប់  ។ ពិសេសជាងនេះទៀត អកស្សសិល្ប៍ក៏បានផ្តលើតម្លៃអប់រំដល់អ្នកសិក្សាលើទិដ្ឋភាពអប់រំព្រោះថាពេលនេះម្តាយទាវបានសម្លឹងឃើញថា ម៉ឺន នួន ជាអ្នកមានស្តុកស្តម្ភមានទាំងអំណាចនិងបុណ្យសក្តិខ្ពស់ទៀតផងទើបម្តាយទាវអោយទៅម៉ឺននួន ធ្វើជាគូស្វាមីភរិយានិងគ្នា ។ តែគាត់ពុំគិតដល់វាសនាជីវីតរបស់កូនស្រី និងសភាពនៃសេចក្តីស្រឡាញ់របស់កូនស្រីនោះទេ ។ ជារួមុំរឿងទុំទាវបានអប់រំមិនអោយកូនខ្មែរលរួកវង្វេងនិងស្នេហាកុំទុំមុនស្រគាលពិសេសអោយចេះរើបំរាស់ពីរបបសក្តិភូមិ ពីការជិះជាន់គាមសង្កត់ពីទំនៀមទម្លាប់ចាស់កំរិល « នំមិនធំជាងនាឡិ »  ។ ទន្ទឹមនិងនេះរឿងភូមិតិរិច្ឆានក៏អ្នកនិពន្ធផ្តល់នូវតម្លៃអប់រំល្អៗដូចជាបានបំផុសគំនិត និងឧត្តមគតិស្នេហាជាតិទឹកដីដែលអ្នកអាន អ្នកសិក្សាពិសេសបង្វិកអោយមានគំនិតឈឺចាប់ចំពោះជនបរទេសដែលឈ្លានពាន អធិបតេយ្យរបស់កម្ពុជា ។ លោកក៏បានអប់រំអោយយើងចេះសាមគ្គីរួបរួមគ្នាសហការគ្នាជាធ្លុងមួយក្នុងការបំរបំរះគំនាបសង្កត់របស់ពួកអាណានិគមនិយម ឬបរទេសឈ្លានពាន ។ ដោយឡែករឿងកុលាបប៉ៃលិនដែលជាប្រលោមលោកទំនើបមួយ និពន្ធដោយលោកញ៉ុកថែមក៏បានបង្ហាញនូវខ្លឹមសារអប់រំអោយយើងត្រួវមានទំនុកចិត្តលើខ្លួនឯងពោលគឺ « ខ្លួនទីពឹងខ្លួន » ដែលជាពាក្យបណ្តាផ្ញើរបស់តាចឺម ចុងក្រោយមុនលាចាកចំលាកចំពោះទៅចិត្រសម្រាប់យកទៅលើពិចារណានិងអនុវត្តតាមការទូន្មានរបស់ឪពុក ។

                 សរុបមកសេចក្តីមក អក្សរសិល្ប៍គ្រប់ចលនាពិសេសអក្សរសិល្ប៍ខេមនិយមភាគច្រើនបានអប់រំអ្នកអាន អ្នកសិក្សាអោយកែប្រែសង្គមពោលគឺអោយមានស្មារតីតស៊ូ សាមគ្គី យុត្តិធម៌ រើបំរះពីទំនៀមទម្លាប់  ។

                 ជាបញ្ចប់យើងអាចសន្និដ្ឋានបានថាប្រធានខាងលើពិតជាមានខ្លឹមសារ អត្ថន័យសមស្របត្រឹមត្រូវ ។ ដូចនេះក្នុងនាមយើងកូនខ្មែរ និងជាសិស្សយើងត្រុវព្យាយាមខិតខំបន្តសិក្សាអានរឿងដែលជាស្នាដៃរបស់ខ្មែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login