ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើកត្តាអ្វីខ្លះបានគ្របដណ្តបគ្រប់គ្រងលើបុគ្គលិកលក្ខណៈរបស់បុគ្គល ?
២២- តើអារម្មណ៍ជាអ្វី ? តើអារម្មណ៍បុរសនិងស្ត្រីខុសគ្នាដូចម្តេចខ្លះ ? ចូរពន្យល់ ។
២៣- តើអ្នកគ្រប់គ្រងអាចត្រួតពិនិត្យអារម្មណ៍របស់និយោជិតខ្លួនបានដែរឬទេ ? ហេតុអ្វី ?
២៤- តើអ្វីទៅជាទស្សនៈ នៃការយល់ដឹង ?
២៥- អ្វីទៅជាការជំរុញទឹកចិត្ត ?
ចម្លើយ
២១- កត្តាដែលគ្រប់គ្រងលើបុគ្គលិកលក្ខណៈមាន ៣គឺ ៖
២២- អារម្មណ៍ គឺជាការទទួលដឹងដោយញាណរបស់មនុស្ស ដូចជា ការស្រឡាញ់ ស្អប់ ភ័យខ្លាច រំភើប -ល- ។ ហើយភាពខុសគ្នារវាងអារម្មណ៍របស់បុរសនិងស្ត្រី គឺការបញ្ចេញប្រតិកម្មខាងអារម្មណ៍ដូចជា ៖
២៣- អ្នកគ្រប់គ្រងអាចត្រួតពិនិត្យអារម្មរបស់និយោជិតរបស់ខ្លួនបាន ព្រោះអារម្មណ៍របស់និយោជិតម្នាក់ នឹងសម្តែងទាញមកខាងក្រៅតាមរយៈការប្រព្រឹត្តរបស់ពួកគេ ឧទាហរណ៍ ការសម្តែងចេញនូវទឹកមុខ បង្ហាញអំពីអារម្មណ៏ធម្មតា ភ័យខ្លាច ទុក្ខព្រួយ រំភើប រីករាយ ឬការការខឹង -ល-។
២៤- ទស្សនៈនៃការយល់ដឹង គឺសំដៅទៅលើវិធីដែលបុគ្គលម្នាក់ៗ ផ្តល់នូវអត្ថន័យសម្រាប់បរិយាកាស ហើយធ្វើការបកស្រាយវា ហើយជាពិសេសទាក់ទងទៅនិងញ្ញាណរបស់មនុស្ស ។
២៥- ការជំរុញទឹកចិត្ត គឺជាដំណើរការនៃការពន្យល់ពីប្រពលភាពទិសទៅ និងការតស៊ូរបស់បុគ្គលម្នាក់ ដោយប្រឹងប្រែងដើម្បីសម្រេចគោលបំណង ។