Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                   សេចក្តីអធិប្បាយ

                 នៅក្នុងសង្គមខ្មែរជាសង្គមមួយដែលត្រូវបានការប្រកាន់យក នូវរបបមាតាធិបតេយ្យជាធំនៅក្នុងប្រទេស ។ របបមួយនេះត្រូវបានគេឲ្យតម្លៃជាធំទៅលើស្រ្តី ទោះបីជាស្រ្តីមានកម្លាំងទន់ខ្សោយជាងបុរសយ៉ាងណាក្តីក៏ស្រ្តីនៅតែមានសិទ្ធិស្មើបុរសផងដែរ ។ ពាក់ព័ន្ធនិងចំណុចនេះទើបមានទស្សនៈមួយលើកឡើងថា « របបមាតាធិបតេយ្យ បានចាកឫសយ៉ាងជ្រាលជ្រៅក្នុងផ្នត់គំនិតខ្មែរ »  ។

                 តើរបបមាតាធិបតេយ្យត្រូវបានជះនូវឥទ្ធិពលអ្វីខ្លះមកលើផ្នត់គំនិតខ្មែរ ?

                 ដើម្បីជាគន្លឹះនៅក្នុងការស្រាយរាល់ចម្ងល់ដែលមាននៅក្នុងទស្សនៈរបស់ប្រធានខាងលើឲ្យកាន់តែមានអត្ថន័យក្បោះក្បាយនិងស៊ីជម្រៅថែមទៀតនោះយើងគួរយល់នូវពាក្យ « របបមាតាធិបតេយ្យ » មានន័យថាជារបបមួយដែលបានឲ្យតម្លៃស្រ្តីជាធំ ក្នុងភាពជាអ្នកដឹកនាំ ។ ឯពាក្យ « ចាក់តម្លៃស្រ្តីជាធំក្នុងភាពជាអ្នកដឹកនាំ ។ ឯពាក្យ «ចាក់ឫស » បានសេចក្តីថាការនិយមទទួលយកចូលចិត្តធ្វើតាម ។ រីឯពាក្យ «​ ផ្នត់គំនិតខ្មែរ » សំដៅលើជំនឿជឿជាក់យ៉ាងមុតមាំ របស់ប្រជាជនខ្មែរដែលប្រកាន់យកមកអនុវត្តក្នុងវប្បធម៌និងអរិយធម៌ ។ តាមន័យនេះប្រធានលើចង់បង្ហាញពីរបបមួយត្រូវបានលើកកម្ពស់ដល់ស្រ្តីនិងមានភាពជឿជាក់ទៅលើស្រ្តីឥតប្រកាន់វណ្ណៈ ។

                 តាមការសង្កេតពិនិត្យមើលទៅលើទស្សនៈរបស់ប្រធានដែលលើកឡើងខាងលើចង់បង្ហាញឲ្យឃើញថា «​របបមាតាធិបតេយ្យ បានចាក់ឫសយ៉ាងជ្រាលជ្រៅក្នុងផ្នត់គំនិតខ្មែរ » ព្រោះថាការឲ្យតម្លៃទៅលើស្រ្តីគឺមានការនិយមជាច្រើនទោះបីជាស្រ្តីមិនកម្លាំងខ្លាំងក្លាដូចជាបុរសយ៉ាងណាក្តីប៉ុន្តែស្រ្តីក៏ជាកម្លាំងមួយជាស្ពានមួយនៅក្នុងចូលរូមអភិវឌ្ឍន៍គ្រប់វិស័យផងដែរ ។ វិស័យមួយនេះមិនត្រឹមតែមាននៅក្នុងពេលបច្ចុប្បន្នតែប៉ុណ្ណោះទេគឹមានតាំងតែពីបុរាណកាល មកម្លេះ ។ ការប្រកាន់យ៉ាងជាប់លាប់បែបនេះក៏ព្រោះតែនៅសម័យកាលរបស់វីរក្សត្រខ្មែរដែលជាក្សត្រីមួយអង្គយ៉ាង​ឆ្នើមដែលបានដឹកនាំប្រទេសកម្ពុជាមានការរិកចម្រើនមុនគេ​ហើយក៏ជាមេទ័ពស្រ្តីមួយរូបដែលបានធ្វើសឹកសង្គ្រាមឈ្នះលើក្រុមបុរសក្នុងការពង្វាត់ទឹកដីផងដែរ ។ ដោយសារតែព្រះនាងលីវយីជាក្សត្រដំបូងគេនៅក្នុងប្រវត្តិសាស្រ្តខ្មែរទើបរបបមាតាធិបតេយ្យមានតាំងពីពេលនោះមក ។ ចំពោះរបបមាតាធិបតេយ្យមួយនេះគេ ។ ច្រើនតែប្រើភាសាពាក្យថា « មេ » ជាដរាបទោះបីជាអ្នកដឹកនាំនោះភេទជាបុរសក៏ដោយហើយពាក្យទាំងនោះមានដូចជា មេទ័ព មេកន្ទ្រាញ មេធ្មប់ជាដើម ។ តែបើតាមការសិក្សាកន្លងមកយើងឃើញថារបបមាតាធិបតេយ្យនេះមានឥទ្ធិពលទៅលើផ្នែកដូចជាផ្នែកមួយនៃវិស័យ គ្រួសារ វិស័យសង្គម វិស័យរដ្ឋបាល ជាដើម ។ បើយើងក្រលេកមើលទៅលើជ្រុងមួយនៃវិស័យគ្រួសារ​ គឹបុរសត្រូវបានផ្តល់តម្លៃឲ្យស្រីជាធំគឹបុរស ។ ទាំងឡាយត្រូវតែទៅចូលស្តីដណ្តឹងស្រ្តីយកមកធ្វើជាភរិយាស្របតាមទំនៀមទម្លាប់ប្រពៃណីដែលបុរាណលោកតែងតែធ្វើកន្លងមក ។ ក្រោយពេលដែលស្តីដណ្តឹងរួចហើយគេមិនដែលឃើញមានកូនស្រីណាទៅដៅបម្រើនៅផ្ទះឪពុកម្តាយខាងស្រីដើម្បីបម្រើឪពុកក្មេកម្តាយក្មេកព្រមទាំងបានឲ្យឪពុកម្តាយខាងស្រ្តីលោកបានដឹង និងវាស់ស្ទង់ពីទឹកចិត្តកូនប្រសារប្រុសរបស់ខ្លួនបានកាន់តែច្បាស់មួយកម្រិតទៀត ។ មិនតែប៉ុណ្ណោះស្រ្តីក៏ជាអ្នកដឹកនាំ មើលការខុសត្រូវដៅក្នុងក្រុមគ្រួសាររៀបចំសណ្តាប់ធ្នាប់គ្រួសារ ជាអ្នកចូលរួមចំណែក នៅក្នងការពិភាក្សាស្វែងរកខុសត្រូវ និងរៀបចំផែនការគ្រួសារផងដែរ ។ ពេលខ្លះទៅក្នុងការប្រើប្រាស់ពាក្យពេចន៍ ការសររសេរ គេច្រើនប្រើដូចជាម្តាយឪពុក ជីដូនជីតា ឫលោកយាយលោកតា យាយធីតាជាដើម ។ ការឲ្យតម្លៃលើស្រ្តឬការប្រើប្រាស់ពាក្យមេនេះចំពោះវិស័យរដ្ឋបាលវិញយើងឃើញមានពាក្យដូចជាមេបញ្ជូនការ មេឃុំ មេទ័ពមេចោរ មេស្រុក មេភូមិ មេក្រុម  ជាដើម ដែលពាក្យទាំងនោះបង្ហាញពីការគោរពនូវស្រ្តី នូវមាតាត្រួវតែប្រកាន់ភ្ជាប់ជានិច្ចទោះបីជាការធ្វើការនៅក្នុងផ្នែករដ្ឋបាលនោះពុំមានស្រីធ្វើការច្រើនដូចជាបុរសក៏ដោយក៏គេនៅតែប្រើពាក្យថា « មេ » នាំមុខជានិច្ច ។ នៅក្នុងវិស័យរដ្ឋបាលនេះស្រ្តូក៏មានសិទ្ធិនៅក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតបានផងដែរព្រោះគេលែងមានការប្រកាន់រើសអើងវណ្ណដូចមុនទៀតហើយពោលគឹ បុរសអាចធ្វើជាអ្នកដឹកនាំបានស្រ្តីក៏អាចធ្វើជាអ្នកដឹកនាំបានដូចគ្នា​ ។ លើសពីនេះទៀតស្រ្តីក៏កាន់តែមានសិទ្ធិនៅក្នុងការចូលរួមលើឆាកនយោបាយរួមទាំងការបញ្ចេញមតិផ្សេងៗ នៅពេលមានកម្មវិធីសន្និបាទឬកិច្ចការប្រជុំផ្សេងជាច្រើនក្នុងការស្វែងរកចំណុចរួមល្អមួយនៅការរួមចំណែកអភិវឌ្ឍន៍ ។ បើនិយាយពីការគ្រប់គ្រងនៅតាមស្ថាប័នឬការធ្វើការតាមក្រុមហ៊ុនគណនេយ្យផ្សេងៗគឺថាស្រ្តីមានភាពស្វាហាប់ជាងបុរសចំពោះការរួសរាយរាក់ទាក់វិញស្រ្តីមានលក្ខណៈទន់ភ្លន់ជាងបុរសដែលទាំងនេះហើយទើបធ្វើឲ្យគេមានការឲ្យតម្លៃលើស្រ្តីកាន់តែខ្លាំងៗឡើង ។ មួយវិញទៀតយើងក៏បានដឹងបានឃើញពីពាក្យ « មេ » នៅក្នុងទម្រង់សិល្បៈរបស់ខ្មែរផងដែរនោះគឺបញ្ជាក់ពីប្រាសាទរបស់ខ្មែរដូចជាប្រាសាទនាងខ្មៅនៅខេត្តតាកែវ និងព្រះវិហារប្រាសាទមេបុណ្យខាងកើតប្រាសាទ មេបុណ្យខាងលិចនៅខេត្តសៀមរាបប្រាសាទយាយព័ន្ធនៅខេត្តកំពង់ធំ ប្រាសាទយាយពៅនៅខេត្តតាកែវជាដើម ទោះបីជាមិនបាបង្ហាញពីពាក្យផ្សេងទៀតបញ្ជាក់ពីការលើកកម្ពស់ឲ្យស្រ្តីផងដែរ ។ ជាតឹកតាងបន្ថែមនៅក្នុងវិស័យស្ថាបត្យកម្មក៏គេប្រើពាក្យមេក្នុងការលើកទឹកចិត្តដល់ស្រ្តីភេទផងដែរនោះគឺពាក្យថាមេជាង មេដំបូល មេបង្អួច មេទ្វារ មេដែក ជាដើម ដែលពាក្យទាំងនេះត្រូវបានក្រមវិស្វករប្រើប៉ុណ្ណោះទេតែក៏នៅមានបងប្អូនប្រជាពលរដ្ឋប្រើផងដែរ  ។ ចំពោះវិស័យអប់រំវិញស្រ្តីក៏ទទួលបាននូវការអប់រំខ្ពស់លើកទឹកចិត្តដល់គាត់មិនរើសអើងហើយបើមើលទៅលើការផ្សព្វផ្សាយវិញស្រ្តីគាត់មានភាពប៉ិនប្រសព្វជាងបុរសនៅក្នុងការទាក់ទងទៅកាន់ដៃគូសហការ ហើយស្រ្តីគាត់ជាអ្នកផ្សព្វផ្សាយនូវវប្បធម៌អរិយធម៌របស់ខ្មែរទៅកាន់ពិភពលោកផងដែរ តាមរយៈចំណេះដឹងចំណេះធ្វើលក្ខណៈសុភាពរម្យទុំរបស់ស្រ្តីខ្មែរ ការស្លៀកពាក់ការនិយាយស្តីជាដើម ។ បន្ថែមពីនេះទៅទៀតស្រ្តីត្រូវបានបុរសភេទធ្វើការលើកទឹកចិត្តិនៅក្នុងការឲ្យចូលបម្រើលើការងារផ្សេងៗ ជួយណែនាំជួយពន្យល់រាល់ចំណេះជំនាញដែលត្រូវធ្វើទៅដល់ស្រ្តីហើយក៏ជាកម្លាំងចលករមួយសំខាន់បំផុតផងដែរ នៅក្នុងការជួយចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខផងដែរ ។ ក្រៅពីការងាររទាំងនោះស្រ្តីក៏ជាមនុស្សសំខាន់បំផុត នៅការបង្កើតនូវធនធានមនុស្សឲ្យមានកាន់តែច្រើន និងជួយបណ្តុះបណ្តាលលើគ្រប់មធ្យោបាយនៅក្នុងការសាបព្រោះនូវចំណេះដឹងស្របតាមលទ្ធភាព សមត្ថភាពរបស់ខ្លួន ។ ក្រោយពេលដែលប្រជាជនខ្មែរជាពិសេសបុរសភេទមានការយល់ដឹងពីសារសំខាន់ នៃរបបមាតាធិបតេយ្យកាន់តែច្បាប់គាត់ក៏បានចូលរួមកផ្សព្វផ្សាយពីតម្លៃរបស់ស្រ្តីឲ្យអ្នកដទៃបានដឹងថាពិសេសការប្រើអំពើហិង្សាលើស្រ្តី ការជួញដូរស្រ្តី ការចាប់បង្ខំស្រ្តីឲ្យធ្វើកិច្ចការងារផ្សេងៗត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ផងដែរ ។ ប្រើតាមការសិក្សាស្រាវជ្រាវឲ្យបានដឹងថា នៅក្នុងផ្នែកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីមួយនេះគេមានការលើកកម្ពស់ស្រ្តីតាមរយៈដួចជាការរៀបអាពាហ៍ពិពាហ៍រួចហើយនៅគេហដ្ឋានខាងស្រីជាពិសេសនៅក្នុងពិធីមង្គលនេះទៀតសោត គេបានឲ្យកូនកំលោះតោងស្បៃកូនក្រមុំ ចូលទៅក្នុងបន្ទប់ដែលជាទំនៀមមួយយកគំរូតាមរឿងព្រេងខ្មែរគឺរឿងព្រះថោងនាងនាគព្រោះព្រះថោងបានតោងស្បៃរបស់នាងនាគចុះទៅកាន់ឋានភុជង្គនាគ ។ ចំណែកឯនៅក្នុងពិធីបញ្ចូលម្លប់កូនស្រីវិញបានសរឲ្យឃើញថាកាលពីសម័យមុនកូនស្រីមិនសូវបានរៀនខ្ពង់ខ្ពស់ដូចកូនប្រុសនោះទេម្លោះហើយទើបគេឲ្យកូនស្រីចូលម្លប់វិញនៅពេលពេញវ័យគ្រប់ការ ។ តាមរយៈពិធីនេះគេឲ្យតម្លៃស្រ្តីថាជាស្រីល្អគ្រប់លក្ខណ៍ព្រោះកាលបើបានចូលម្លប់ហើយគឺទទួលបាននូវការអប់រំខ្ពស់ទាំងផ្នែកស្មារតីនិងបញ្ញាកាយាជាដើម ។ កូនស្រីដែលបានចូលម្លប់គឺទទួលបានការអប់រំនូវផ្នែកវិជ្ជាជីវៈ ការកាត់ដេរ ការដាំស្ល ធ្វើម្ហូប ជាពិសេសគឺការត្រូវត្រង់ត្រាប់ស្តាប់នូវច្បាប់ស្រីនឹងត្រវព្យាយាមអនុវត្ត ។ បើយើងក្រលេកមើលទៅក្នុងប្រវត្តិសាស្រ្តវិញយើងឃើញថានៅក្នុងសម័យនគរភ្នំគឹជាសម័យកាលមួយដែលធ្លាប់មានព្រះរាជាជាស្រីនៅក្នុងការគ្រប់គ្រងដឹកនាំប្រទេស ព្រមទាំងជាក្សត្រដែលមានភាពអង់អាចក្លាហានថែមទៀតផង ។ លុះរហូតមកដល់សម័យអង្គរយើងឃើញថាព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រខ្លាំងពូកែមួយអង្គក៏ប៉ុន្តែអគ្គមហេសីទីពីររបស់ព្រះអង្គក៏ជាវិរៈក្សត្រដ៏ឆ្នើមមិនចាញ់ព្រះអង្គប៉ុន្មានឡើយ នោះគឺព្រះនាងឥន្រ្ទទេវី ។ ព្រះនាងឥន្រ្ទទេវីជាក្សត្រដែល​​​​​​​​​​​​​​​​​​​​​សមានទឹកព្រះទ័យស្រឡាញ់គោរពរាស្រ្តចេះមើលការខុសត្រូវទៅលើរាស្រ្ត ដែលមានជីវភាពក្រក្រីឲ្យមករស់នៅជាមួយ ។ ជាងនេះទៅទៀតទ្រង់ជាស្រ្តី ដែលមានចំណេះដឹងទូលំទូលាយព្រមទាំងបានបង្កើតសាលាបាលីសម្រាប់បង្រៀនដល់ប្រជារាស្រ្តទាំងផ្នែកអក្សរសាស្រ្តអក្សរសិល្ប៍នាសម័យនោះ ។ ក្រៅតែពីប្រវត្តិសាស្រ្តគេក៏ឃើញមាននូវសុភាសិតពាក្យស្លោកដែលមានការពាក់ព័ន្ធ ជាមួយស្រ្តីនៅក្នុងការឲ្យតម្លៃស្រ្តីព្រោះស្រ្តីក៏មានសិទ្ធិស្មើជាមួយនឹងបុរសផងដែរ ។ ចំពោះពាក្យស្លោកឬសុភាសិតដែលពាក់ព័ន្ធនិងស្រ្តីគឺល្បារខ្លះទៀតគេឧស្សាហ៍លើកមកនិយាយជាហូរហែរហើយល្បារទាំងនោះមានដូចជា ត្រូវធ្វើចិត្តដាច់ឲ្យដូចនិងស្រ្តី ស្រ្តីជាបេះដូងនៃសង្គម ស្រ្តីជាមាតាពិភពលោកស៊ូស្លាប់បាកុំឲ្យស្លាប់មេ សំណាបយោងដីស្រ្តីយោងបុរសសម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររងរឿងដោយសារស្រី មានស្រីដូចមានអ្វីៗទាំងអស់ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ស្រ្តីជាពន្លឺនៃគ្រួសារជាដើម ។ ជាភស្តុតាងស្រាប់ជារៀងរាល់ឆ្នាំនៅលើសកលលោកគេតែងតែប្រារម្ភនូវពិធីមួយដើម្បីលើកតម្កើងចំពោះស្រ្តីនិងការលើកទឹកចិត្តដល់ស្រ្តីគឹពិធី  « ៨មីនាសិទ្ធិនារីអន្តរជាតិ » ។ ជាសក្ខីភាពនៅក្នុងចលនាអក្សរ សិល្ប៍មួយចំនួនអ្នកនិពន្ធលោកក៏បានដាក់បញ្ចូលនូវភាពឆ្នើមអស្ចារ្យរបស់ស្រ្តីតាមរយៈសាច់រឿងរបស់ខ្លួន ។ តួយ៉ាងនៅក្នុងរឿងមាយើង ដែលជាចលនាអក្សរសិល្ប៍ប្រជាប្រិយ ដែលអ្នកនិពន្ធបានឲ្យតម្លៃទៅស្រីគ្រប់លក្ខណ៍ដែលជាប្រពន្ធដោយសំពៅនិងចៅមាណពព្រោះថាកាលគ្រាហ៍ដែលស្រីគ្រប់លក្ខណ៍នៅជាប្រពន្ធនាយភេត្រានាងមេគ្រួសារមួយរូបដែលចេះរៀបចំទុកដាក់ លុយកាក់នាយភេត្រារកមកបានយ៉ាងល្អ រហូតបានក្លាយជាអ្នកមានខាងការជួញដូរ ។ លុះក្រោយមកនាយភេត្រានិងចៅមាណពមានការ ដូរប្រពន្ធគ្នាហើយស្រីគ្រប់លក្ខណ៍បានជាប្រពន្ធទីពីរ របស់មាណពហើយនាងនៅតែជាមនុស្សស្រីមានភាពវៃឆ្លាតនៅក្នុងកាតរកស៊ីនាងបានជួយឲ្យចៅមាណពមានកម្លាំងនៅក្នុងការធ្វើកិច្ចការផ្សេងៗ ណែនាំពន្យល់ដល់ចៅមាណពនាងបានជួយក្នុងគ្រួសារពីភាពក្រលំបាកតោកយ៉ាងឲ្យក្លាយជាអ្នកមានស្តុកស្តមនៅក្នុងសង្គមមានអ្នករាប់អានច្រើន ។ ចំណែកនៅក្នុងរឿងភូមិតិរច្ឆានដែលជាស្នាដៃនិពន្ធរបស់ លោក ឌឹក គាម និងឌឿក អ៊ំបានបង្ហាញពីភាពក្លាហានរបស់នាង នី នាង ប៊ី និងនាង តន់ ព្រោះបានជួយដល់ក្រុមបាតករនៅក្នុងសម្លាប់រេស៊ីដង់បាដេស ដើម្បីគំរាមដល់ជនជាតិបារាំងកុំឲ្យមានការរិតបន្តឹងលើផ្នែកពន្ធដារជាបន្តទៀត ។នារីទាំងបីនាក់ជានារីដែលមានការស្រឡាញ់ស្វាមីរបស់ខ្លួនជាស្រ្តីមានប្រាជ្ញាខ្ពស់នៅក្នុងការរកមធ្យោបាយជួយស្វាមីខ្លួន ។ នៅក្នុងរឿងមាយាស្រ្តី វិញយើងឃើញថាទោះបីជានាងមានមាយាទមិនល្អយ៉ាងណាក្តីក៏នាងនៅតែជាស្រ្តីដែលមានប្រជា្ញឈ្លាសវៃនៅក្នុងការដោះស្រាយបញ្ហាផ្សេងពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតបានយ៉ាងល្អឥតខ្ចោះ ។

                 សរុបសេចក្តីមកយើងឃើញថារបបមាតាធិបតេយ្យបានស្ថិតស្ថេរដក់ជាប់នៅក្នុងទឹកចិត្តកូនខ្មែរដែលគោរពនិងលើកតម្កើងស្រ្តីជាដរាប និងមិនរើសអើងប្រកាន់វណ្ណៈ ។​

                 ឆ្លងតាមការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើរួចមកយើងអាចវាយតម្លៃប្រធានបានថា​ពិតជាមានខ្លឹមសារបង្គប់យ៉ាងជ្រាលជ្រៅព្រមទាំងជួយបង្ហាញពីរបបមាតាធិបតេយ្យដែលឲ្យតម្លៃលើស្រ្តីជាធំមានសារសំខាន់យ៉ាងណាស់សម្រាប់ការចូលរួមអភិវឌ្ឍន៍ ។ ដូចនេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយត្រូវស្វែងយល់ឲ្យបានច្បាស់ពីតម្លៃរបស់ស្រ្តីមិនត្រូវរើសអើងប្រកាន់វណ្ណៈត្រូវរួមកម្លាំងសាមគ្គីគ្នាទាំងប្រុសទាំងស្រីដើម្បីអភិវឌ្ឍប្រទេសជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login