សំណួរ
៦- តើតួនាទី នៃអ្នកគ្រប់គ្រងមានអ្វីខ្លះ ?
៧- តើជំនាញនៃការគ្រប់គ្រងមានប៉ុន្មាន? អ្វីខ្លះ ?
៨- តើដូចម្តេចដែលហៅថា អកប្បកិរិយាអង្គភាព ?
៩- តើមុខវិជ្ជាអ្វីខ្លះដែលបានចូលរួមជាមួយមុខវិជ្ជាអកប្បកិរិយាអង្គភាព ?
១០- ចូរពន្យល់អាកប្បកិរិយាអង្គភាពជាការប្រឈមនិងឱកាស ?
ចម្លើយ
៦- តួនាទីនៃអ្នកគ្រប់គ្រងមាន ៣ គឺ ៖
- តួនាទីអន្តរៈបុគ្គល ៖ ជាអ្នកតំណាង ជាអ្នកដឹកនាំ និងមានតួនាទីទំនាក់ទំនង ។
- តួនាទីព័ត៌មាន ៖ ប្រមូលព័ត៌មានពីស្ថាប័នខាងក្រៅ តាមដានត្រួតពិនិត្យព័ត៌មាន និងធ្វើការផ្សព្វផ្សាយ និងមានតួនាទីជាអ្នកនាំពាក្យ ។
- តួនាទីធ្វើការសម្រេចិត្ត ៖ គឺជាតួនាទីចុងក្រោយរបស់អ្នកគ្រប់គ្រង ដែលបានកំណត់តួនាទីនោះជា៤គឺ តួនាទីជាសហគ្រិន តួនាទីជាអ្នកដោះស្រាយបញ្ហា តួនាទីបែងចែកធនធាន និងតួនាទីចរចារ ។
៧- ជំនាញនៃការគ្រប់គ្រងមានបីគឺ ៖
- ជំនាញប្រជ្ញា ៖ មានសត្ថភាពធ្វើការវិភាគ និងរករោគសញ្ញាស្មុគស្មាញ ។
- ជំនាញមនុស្ស ៖ គឺជាសមត្ថភាពនៃការយល់ចិត្តមនុស្ស និងការលើកទឹកចិត្តអ្នកដទៃ ។
- ជំនាញបច្ចេកទេស ៖ គឺជាសមត្ថភាពក្នុងការអនុវត្តចំណេះដឹង និងបច្ចេកទេស ។
៨- អកប្បកិរិយាអង្គភាព គឺជាជំនាញមួយនៃការសិក្សា ដែលធ្វើការអង្កេតមើលផលប៉ះពាល់ដែលបុគ្គលម្នាក់១ ឬក្រុមទាំងឡាយ និងរចនាសម្ព័នដែលបានប្រព្រឹត្តទៅនៅក្នុងអង្គភាព ក្នុងពេលបំណងអនុវត្តចំណេះដឹង ដើម្បីធ្វើឱ្យអង្គភាពមានភាពប្រសើរឡើង និងមានប្រសិទ្ធភាព ។
៩- មុខវិជ្ជាដែលបានចូលរួមជាមួយមុខវិជ្ជាអកប្បកិរិយាអង្គភាពមានដូចជា ៖
- ចិត្តវិទ្យា ៖ ជាការសិក្សាអំពីការយល់ដឹង ការភ្ញាក់រឭក បុគ្គលិកលក្ខណៈ អារម្មណ៍ ទស្សនៈនៃការយល់ដឹងដោយញាណ ។
- ចិត្តសាស្ត្រ ៖ ជាវិទ្យាសាស្ត្រដែលរកមើលការវាស់វែង ការពន្យល់ ហើយពេលខ្លះការផ្លាស់ប្តូរអាកប្បកិរិយារបស់មនុស្ស និងសត្វទៀតផង ។
- សង្គមវិទ្យា ៖ ជាការសិក្សាអំពីមនុស្សទាក់ទងនឹងទំនាក់ទំនងជាមួយមនុស្សទាំងឡាយ ។
- ចិត្តសង្គមវិទ្យា ៖ ជាជំនាញនៅក្នុងចិត្តសាស្ត្រដែលរួមបញ្ចូលទស្សនៈរបស់ចិត្តវិទ្យា និងសង្គមវិទ្យា ហើយផ្តោត ទៅលើឥទ្ធិពលរបស់មនុស្សទៅលើអ្នកដទៃ ។
- នរវិទ្យា ៖ ជាការសិក្សាអំពីសង្គម ដើម្បីយល់ដឹងអំពីមនុស្ស និងសកម្មភាពរបស់ពួកគេ ឧទាហរណ៍ ប្រៀបធៀបតម្លៃ ការប្រៀបធៀបចរិក ការវិភាគវប្បធម៌ចំរុះ វប្បធម៌អង្គភាព និងបរិយាកាសអង្គភាព ។
- វិទ្យាសាស្ត្រនយោបាយ ៖ ជាការសិក្សាអំពីអាកប្បកិរិយាបុគ្គល និងក្រុមក្នុងបរិយាកាសនយោបាយ ។
១០- ការឆ្លើយតបនឹងសាកលភាវូបណីយកម្ម ៖ មានឥទ្ធិពលមកលើអ្នកគ្រប់គ្រង ២របៀបគឺ ៖
- ការកើនឡើងនៃកិច្ចការបរទេស ៖ គឺអ្នកគ្រប់គ្រងអាចផ្លាស់ផ្ទេរបុគ្គលិកទៅតាមបផ្នែក ឬសាខានៅតាមប្រទេសផ្សេងទៀត ដូចច្នេះអ្នកគ្រប់គ្រងចាត់កម្លាំងពលកម្មដែលបានតម្រូវការផ្សេងគ្នា ចរិក អាកប្បកិរិយា ទស្សនៈ វិប្បធម៌ផ្សេងគ្នា ។
- ទោះបីក្នុងប្រទេសខ្លួនឯងក៏ដោយ យើងត្រូវដឹងថាយើងកំពុងធ្វើការជាមួយចៅហ្វាយនាយ ដែលមានឋានៈធំជាង និងមិត្តរួមការងារដែលមកពីតំបន់ផ្សេងគ្នា ដែលកើតនិងរស់នៅក្នុងវប្បធម៌ផ្សេងគ្នា ដូចនេះយើងត្រូវសម្របសម្រួល ឬកែតម្រូការបស់ខ្លួន ។
ការគ្រប់គ្រងកម្លាំងពលកម្មដែលមានជាតិសាសផ្សេងគ្នា បញ្ហាដែលសំខាន់បំផុតនោះគឺត្រូវធ្វើការសម្របសម្រួលជាមួយមនុស្ស ដែលមកពីវប្បធម៌ផ្សេងគ្នា ដូចនេះអង្គភាពក្លាយជាមានភាពផ្សេងគ្នារវាង ពូជអំបូរ ភេទ ក្រុមជាតិសាសន៍ និងបទដ្ឋាន ។
តភាគ