2018-03-01 11:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វិមានឯករាជ្យ (Independence Monument) ត្រូវបានកសាងនៅឆ្នាំ ១៩៥៨ ក្នុងរាជ្យ ព្រះបាទនរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជានិមិត្តរូបបញ្ចក់ថា កម្ពុជាបានទទួលឯករាជ្យពីបារាំង នៅឆ្នាំ១៩៥៣។ វិមានឯករាជ្យមានទីតាំងស្ថិតនៅផ្លូវប្រសព្វគ្នារវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ចំកណ្តាលទីក្រុងភ្នំពេញ។
វិមានឯករាជ្យមានកំពស់ ២០ម៉ែត្រ ៥ជាន់ លម្អដោយក្បាលពស់នាគរាជចំនួន ១០០ សង់តាមគំរូរចនាបរបស់ទអង្គរ រចនាប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺ លោក វណ្ណ មូលីវណ្ណ (Vann Molyvann)។ នៅចុងឆ្នាំ២០០៧ សាលាក្រុងភ្នំពេញ បានស្ថាបនាកែលម្អរវិមានឯករាជ្យឲ្យមានសម្រស់កាន់តែប្រសើរឡើងថែមមួយកំរិតទៀត គួរជាទីទាកទាញ ដែលការកែលំអរនេះចំនាយថវិការអស់ប្រហែល ៥០០លានរៀល។ សំណង់ដ៏ល្បីល្បាញនេះ គឺតំណាងឱ្យការទាមទារសេរីភាព និងឯករាជ្យជាតិពីបារាំងវិញ នៅឆ្នាំ ១៩៤៩ និងដើម្បីឧទ្ទិសដល់បុព្វបុរសខ្មែរ និងអ្នកស្នេហាជាតិជាច្រើនបានពលីជីវិតដើម្បីទាមទារឯករាជ្យជាតិ ជូនដល់កម្ពុជា។