មូលហេតុដែលបណ្តាលឲ្យកម្ពុជាទទូលយកអាណានិគមបារាំង៖
មូលហេតុនយោបាយ
- សៀម យួន គាប សង្កត់និងឈ្លានពានកម្ពុជា
- ខ្មែរយកមហាអំណាចអឺរ៉ុបជាបង្អែកការពារប្រទេស ពូជសាសន៍ខ្មែរ
- ធ្វើឲ្យមានឯកភាពអំណាចរាជបល្ល័ង្គ
មូលហេតុសេដ្ឋកិច្ច
- បារាំងបើកប្រាក់បៀវត្សរ៍ឲ្យមន្រ្តីរាជការ រាជវង្សានុវង្ស ព្រះមហាក្សត្រខ្ពស់
- បារាំងជាអ្នកពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសជាអ្នកកាន់កាប់ពន្ធដារ
- សេដ្ឋកិច្ចខ្មែរធ្លាក់ចុះខ្សោយ និងឋិតនៅក្រោមការគាបសង្កត់របស់សៀម និងយួន
មូលហេតុសង្គម
- រៀបចំប្រព័ន្ធតុលាការថ្នាក់មូលដ្ឋាន ខេត្ត ក្រុង
- រៀបចំប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋានខេត្តក្រុង
- ធ្វើឲ្យសង្គមខ្មែរមានស្ថេរភាព ។