Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦៦- តើអ្វីហៅថាផលធម្មជាតិ ?

៦៧- តើសកម្មភាពឯកតោភាគីគឺជាអ្វី ? ចូរឲ្យឧទាហរណ៍ ?

៦៨- តើអ្វីទៅហៅថាផលធម្មជាតិ ? ចូរឲ្យឧទាហរណ៍ ?

៦៩- តើកិច្ចសន្យាគ្មានឈ្មោះគឺជាអ្វី ?

៧០- តើកិច្ចសន្យាមានឈ្មោះគឺជាអ្វី ? ចូរឲ្យឧទាហរណ៍ ?

ចម្លើយ

៦៦- ផលធម្មជាតិ គឺវត្ថុដែលកើតឡើង ហើយត្រូវបានធ្វើលទ្ធកម្ម តាមវិធីប្រើធម្មតា ។ ឧទាហរណ៍ កូនសត្វដែលបានកើត ផលដំណាំ​ និងរ៉ែ ។

៦៧- សកម្មភាពឯកតោភាគី គឺជាសកម្មភាពដែលបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច ដោយបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យដោយភាគីម្ខាង ឬដោយអនុវត្តសិទ្ធិដែលបានទទួលតាមកិច្ចសន្យា ឬតាមបញ្ញត្តិនៃច្បាប់ ។ ឧទាហរណ៍ មតកសាសន៍ អច្ច័យទាន ការលើកលែងកាតព្វកិច្ច ការបោះបង់កម្មសិទ្ធិ ។

៦៨- ផលធម្មជាតិ គឺជាកម្មសិទ្ធិរបស់អ្នកដែលមានសិទ្ធិទទួលផលនោះ នៅពេលដែលផលធម្មជាតិនោះ បានបំបែកពីវត្ថុដើម ។ ឧទាហរណ៍ ប្រសិនបើសេះដែលផើមត្រូវបានគេយកទៅលក់ កូនសេះដែលកើតមកនោះ គឺជាកម្មសិទ្ធិរបស់អ្នកដែលមានកម្មសិទ្ធិលើសេះញីដែលបានបង្កើតកូនសេះនោះ ។

៦៩- កិច្ចសន្យាគ្មានឈ្មោះ គឺជាកិច្ចសន្យាដែលមិនមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី ។ ជាគោលការណ៍ បុគ្គលមានសេរីភាពក្នុងការធ្វើកិច្ចសន្យា ហេតុនេះបុគ្គលអាចធ្វើកិច្ចសន្យាដែលពុំមានចែងនៅក្នុងក្រមរដ្ឋប្បវេណីបាន កុំឲ្យតែផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ ។

៧០- កិច្ចសន្យាមានឈ្មោះ គឺជាកិច្ចសន្យាដែលមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី ។ ឧទាហរណ៍ កិច្ចសន្យាលក់ទិញ កិច្ចសន្យាជួល កិច្ចសន្យាខ្ចីបរិភោគ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login