Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦១- តើកញ្ចក់បង្អួចរថយន្តអាចជាកម្មវត្ថុនៃកម្មសិទ្ធិដាច់ដោយឡែកពីរថយន្តបានដែរឬទេ ?

៦២- តើសមាសភាគនៃដីគឺជាអ្វី ?

៦៣- តើអ្វីទៅហៅថាកាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ ?

៦៤- តើកាតព្វកិច្ចធ្វើគឺជាអ្វី ?

៦៥- តើផលចែកចេញប៉ុន្មាន ?

ចម្លើយ

៦១- កញ្ចក់បង្អួចរថយន្ត មិនអាចបែងចែកពីរថយន្តដោយមិនបំផ្លាញ ឬដោយមិនផ្លាស់ប្តូរលក្ខណៈដើមនៃវត្ថុនោះ ។ ដូច្នេះ កញ្ចក់បង្អួចរថយន្តមិនអាចក្លាយជាកម្មវត្ថុនៃកម្មសិទ្ធិដាច់ដោយឡែកពីកម្មសិទ្ធិរថយន្តបានទេ ។

៦២- សមាសភាគនៃដី ជាគោលការណ៍វត្ថុនៅជាប់នឹងដី ឬវត្ថុដែលក្លាយជាភាគមួយនៃដី ពិសេសអគារ ឬសំណង់ ដែលសង់នៅលើដី ហើយមិនអាចប្តូរកន្លែងបាន ឬពូជដែលសាបនៅលើដី ដំណាំដែលបានដាំ រុក្ខជាតិដែលដុះនៅលើដី គឺជាសមាសភាគនៃដីលុះត្រាតែមិនបំបែកចេញពីដី​ ហើយមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធី ឯករាជ្យឡើយលើកលែងតែមានបញ្ញាត្តិផ្សេងៗ (មាត្រា ១២២) ។ បើផ្អែកតាមមាត្រា ១២២ នៃក្រមនេះ មានន័យថា​ (ក)ជាកម្មសិទ្ធិករលើដី ដូចជាអគារ សំណង់ ដំណាំ រុក្ខជាតិ ដែលនៅលើជាប់នឹងដី គឺជាសមាសភាគនៃដី និងជាកម្មវត្ថុនៃកម្មសិទ្ធិរបស់​ (ក) នៅលើដីនោះ ។ ប៉ុន្តែក៏មានករណីលើកលែងផងដែរ​ ចំពោះសមាសភាគនៃដី ។

៦៣- កាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ គឺជាកាតព្វកិច្ចដែលមានគោលបំណងប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ ។ វត្ថុដែលបានកំណត់ជាក់លាក់ សំដៅទៅលើវត្ថុដែលគូភាគីបានកំណត់ដោយផ្តោតសំខាន់ទៅលើសារធាតុនៃវត្ថុនោះ នៅពេលធ្វើប្រតិបត្តិការជាក់លាក់ណាមួយ ។ ដី អគារ វត្ថុសិល្បៈ រថយន្តជជុស ជាអាទិ៍ គឺជាឧទាហរណ៍ ។

៦៤-​ កាតព្វកិច្ចធ្វើ គឺជាកាតព្វកិច្ចដែលយកសកម្មភាពសកម្មរបស់កូនបំណុលធ្វើជាខ្លឹមសារ ។ ឧទាហរណ៍ នៅក្នុងកិច្ចសន្យាម៉ៅការដែលយកការសាងសង់អគារធ្វើជាខ្លឹមសារ អ្នកម៉ៅការមានកាតព្វកិច្ចដែលមានខ្លឹមសារជាការសាងសង់អគារ ដែលជាសកម្មភាពសកម្ម ។ កាតព្វកិច្ចដែលមានខ្លឹមសារជាពលកម្ម ការធ្វើបទឧទ្ទេសនាម ការសម្តែងជាអាទិ៍ ក៏ជាកាតព្វកិច្ចធ្វើដែរ ។

៦៥-​​ ផល បានបែងចែកចេញជាពីរប្រភេទមានដូចជា ៖

  • ផល ធម្មជាតិ ។
  • ផល ស៊ីវិល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login