Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥៦- ដូចម្តេចដែលហៅថាវត្ថុ ?

៥៧- តើវត្ថុបែងចែកជាប៉ុន្មានប្រភេទ ?

៥៨- តើចលនវត្ថុគឺជាអ្វី ?

៥៩- តើអចលនវត្ថុគឺជាអ្វី ?

៦០- តើកាតព្វកិច្ចកំណត់ប្រភេទគឺជាអ្វី ?

ចម្លើយ

៥៦- ដែលហៅថាវត្ថុ គឺសំដៅទៅលើរបស់ដែលមានរូបរាង សារធាតុឧស្ម័ន ជាធាតុរាវ ជាសារធាតុរឹង (មាត្រា១១៩ ក្រម ២០០៧) ។

៥៧- វត្ថុ ត្រូវបានបែងចែកជាពីរប្រភេទមានដូចជា ៖

  • ចលនវត្ថុ
  • អចលនវត្ថុ ។

៥៨- ចលនវត្ថុ គឺសំដៅទៅលើវត្ថុដែលអាចផ្លាស់ទីបាន ឬអាចដកចេញបានដោយមិនធ្វើឲ្យខូចទ្រង់ទ្រាយដើមរបស់វត្ថុអ្វីមួយ ។ ឧទាហរណ៍ តុ ទូរ កៅអី ទោចក្រយានយន្ត ត្រីចក្រយានយន្ត...។​ ចំពោះវត្ថុដែលគ្មានរូបរាង ហើយអាចប្រើគ្រប់គ្រងបានក៏ត្រូវបានចាត់ជាចលនវត្ថុផងដែរ (មាត្រា ១២០​ កថាខណ្ឌទី៤) ។ ឧទាហរណ៍ ចរន្តអគ្គីសនី ឧស្ម័នហ្គាស... ។

៥៩- អចលនវត្ថុ គឺសំដៅទៅលើ និងវត្ថុជាប់លើដីហើយមិនអាចផ្លាស់ទីកន្លែងបាន ដូចជាអគារ ដំណង់ ដំណាំ រុក្ខជាតិ (មាត្រា ១២០ កថាខណ្ឌទី២) ។

៦០- កាតព្វកិច្ចកំណត់ប្រភេទ គឺជាកាតព្វកិច្ចដែលកំណត់ដោយផ្អែកលើប្រភេទ គុណភាព និងបរិមាណ ។ ឧទាហរណ៍ ក្នុងករណីអ្នកទិញ បានទិញម៉ាស៊ីនត្រជាក់កំណត់ប្រភេទជាក់លាក់ ១គ្រឿង ពីហាងលក់អគ្គិសនី អ្វីដែលហាងអគ្គិសនីត្រូវទទួលខុសត្រូវ គឺជាកាតព្វកិច្ចកំណត់ប្រភេទ ។ ហាងអគ្គិសនី ត្រូវជ្រើសរើសម៉ាស៊ីនត្រជាក់ដែលដូចគ្នាទៅនឹងប្រភេទ ដែលបានកំណត់នៅក្នុងកិច្ចសន្យាពីក្នុងឃ្លាំង រួចធ្វើការកំណត់ជាក់លាក់ ហើយត្រូវមានកាតព្វកិច្ចក្នុងការប្រគល់ម៉ាស៊ីនត្រជាក់នោះឲ្យទៅអ្នកទិញ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login