Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                 សេចក្តីអធិប្បាយ

                 ក្រោយបានជួបប្រទះព្រឹត្តការណ៍សំខាន់ៗ​ក្នុងសង្គមមនុស្សសម័យណាមួយមក វត្តមាននៃអក្សរសិល្ប៍បានកត់ត្រាទុកតាមរយៈស្នាដៃអ្នកនិពន្ឌប្រកបដោយទេពកោសល្យខ្ពស់ ដើម្បីបង្ហាញនូវភាពអប់រំ  ណែនាំសំរាប់បំផុសនិងពង្រឹកស្មារតីជឿនលឿនដល់មនុស្សគ្រប់ៗរូប ក្នុងសង្គមខ្លួន ។ បណ្តារឿងជាអត្ថបទអក្សរសិល្ប៍មានលក្ខណៈពិតជាក់ស្តែងរឺក៏មានបញ្ចូលសិល្ប៍វិធីខ្លះៗផងនោះ បានលាតត្រដាងការពីតក្នុងសង្គមមនុស្សសម័យរបស់ខ្លួនពិសេសគឺការលើកឡើងនូវបញ្ហាទំនាស់នៃតួអង្គនីមួយៗក្នុងរឿងតួយ៉ាងរឿងទុំទាវ ជាអក្សរសិល្ប៍ខេមរនិយម បង្កប់ទំនាស់វិវក់ក្នុងរឿងទាំងមូលតែម្តង ។

                 តើតួអង្គមានទំនាស់លើបញ្ហាអ្វីខ្លះទៅ ?

                 នៅក្នុងអត្ថបទអក្សរសិល្ប៍ជាច្រើនដែលចោទនិងដោះស្រាយបញ្ហាមនុស្សក្នុងសង្គម នាំអោយមនុស្សអ្នកអានជក់ចិត្តផង ធ្វើការឆ្លុះបញ្ខាំងពីទំនាក់ទំនងនឹងមនុស្សក្នុងសង្គមនោះផង ឯរឿងទុំទាវកើតចេញពីទំនាស់ដំបូងគឺក្បត់នឹងពាក្យអប់រំទូន្មានរបស់លោកគ្រូដែលលើកឡើងតាមពុទ្ធវិន័យនៃព្រះសម្មាសម្ពុទ្ធបិមរគ្រូដឹកនាំសមណៈសង្ឃចំរើនក្នុងពុទ្ធសាសនាសាមណេរទុំមិនគោរពពាក្យរបស់គ្រូថា​

                 « ទៅចុះគាប់ខុសប្រយ័ត្នណា      កុំវើយអីអាឃើញរូបស្រី

                  បត់បួចឡកលេងមិនគប្បី         ដំនៀលអប្រិយដល់មកគ្រូ» ។

សាមណេរទុំយកបញ្ហាស្នេហាធ្វើអំជាងអ្វីៗទាំងអស់សូម្បីកត្តិយសរបស់គ្រូក៏មិនថែរក្សាអោយបានល្អដែរដូចមានលើកថា

                 « ចូលជិតទុំគិតនិយាយលេង      អោយពេជ្រឈ្វេងអួតទាវឆ្នើម

                   ថានេនពេជ្រប្រុសថ្លៃថ្លើម        ទុំផ្តើមប្តេជ្ញាសិកាទាវ ។

                 ណាល្អណាស់ណាប្អូនសំលាញ់   ឥឡូវបងចាញ់គិតចង់ទាវ

                 ស្តីគេទៅសួរតូព្រាងព្រាវ             អោយដឹងសុំជាអ្វីបញ្ចាំ » ។

ដូចនេះនេនទុំទៅលក់តោក ​បែរជាជំពាក់ក្តីស្នេហាប្រើស្នេហ៍សិល្ប៍មន្តអាគមសូត្រឡែបខាយឌឺដងដាក់នាងទាវ រឿងអូនបងក្នុងកណ្ឌជូជក់រឿងព្រះវេស្សន្តតាមការនិមន្តរបស់មា្តយទាវ ។ ម្យ៉ាងទៀតបញ្ហាទំនាស់រវាងទុំនិងក្បួនហោរា​ដែលលោកគ្រូបញ្ជាក់តាមជើងលេខឃើញថា ទុំសឹកទៅពារលើងាប់ គឺជាទំនាស់នឹងបំនងខ្លួនដូចមានសេចក្តីថា

                 « អាញវាយលេខលុបត្រប់ជើងហោរ                 លេខឆ្លើយឡើងថាអាកំពារ

                 កំពុះទំលុះក្រែងវេទនា                                  ឃើញថានេនពេជ្រគេចគ្រាន់បើ » ។

អបិយជំនឿនេះជាកត្តាមួយរារាំងសេចក្តីប្រាថ្នារបស់នេនទុំមិនបានសឹកខកខានលែងឃើញនាងទាវ  ។

ជុំវិញបញ្ហាទំនាស់នេះទុំនិងទាវផ្តើមសេចក្តីស្នេហាខុសនិងប្រពៃណីខ្មែរគេអនិវត្តវិធីទុំមុនស្រតាល  គឺមិនគោរពតំលៃខ្លួន យកស្នេហាបរិសុទ្ធពិសេសជាងកត្តិយសនិងបណ្តោយអោយតណ្ហាជិះជាន់បានដូចមានលើកថា

                 « ទុំឱបបីបមថ្នមប្រឡែង            ទាំងពីរឥតប្រកែករួមមេត្រី

                 នៅក្នុងគ្រឹស្ថានក្សាន្តដូចក្តី         ស្រស់ស្រីស្រួលស្រើបដោយតណ្ហា ។

                 ទាវស្រួលទទួលព្រមចូលជិត      ទុំសោតស្នេហ៍សិ្នទ្ធិថើបភត្រា

                 ទាំងពីរហ៊ានស្បថប្រាកដថា       ខ្លាប់ស្លាប្តូរគ្នារួចទាវឆ្លើយ ។

                 អ្នកថ្លៃប្អូនអើយក្រែងអ្នកបង       បានរួមស្នេហ៍ស្នងនៅកៀកកើយ

                 ចេញចាកចោលប្អូនទេដឹងអើយ   អ្នកអើយអាសូរចិត្តប្អូនរ៉ា » ។

ដូចនេះឯកភាពក្នុងរឿងស្នេហាខុសប្រពៃណីជាកំហុសរបស់កំលោះក្រមុំដែលភ្លើតភ្លើនអោយកាមតណ្ហាគ្រប់សង្កត់បានទើបភ្ញាក់ខ្លួននិងភ័យខ្លាចជាក្រោយ ។

                 ម្តាយទាវជាស្រ្តីមេម៉ាយដែលមានទ្រព្យសម្បត្តិនិងជីវភាពសមរម្យក្នុងភូមិរបស់ខ្លួនពិសេសគាត់ស្រឡាញ់កិត្តិយសដែលបានមកអំពីទ្រព្យសម្បត្តិអំណាចម្ល៉ោះហើយទើបគាត់សំរេចចិត្តរកសុភមង្គលអោយកូនស្រីមានប្តីដែលមានទ្រព្យស្តុកស្តម្ភ កិត្តិយសថ្លៃថ្នូរដូចម៉ឺនងួនកូនចៅហ្វាយស្រុកឧកញ៉ាអរជូនរឹលើសពីនេះទៀតនាងទាវក្លាយជាស្នំឯករបស់ស្តេចរាមារឹតតែជាសំណាងល្អដែលគាត់ពេញចិត្តដោយជោគជ័យក្នុងវាសនាខ្លួន ។ ផ្ទុយទៅវិញទឹកចិត្តរបស់នាងទាវស្អប់ខ្ពើមទ្រព្យសម្បត្តិអំណាចនេះណាស់អ្វីដែលនាងចូលចិត្តនោះគឹស្នេហាស្មោះត្រង់និយាយរួមកំលោះទុំនេះជាកំពូលឧត្តមស្វាមីនៃសេចក្តីប្រាថ្នារបស់នាងទៅអនាគត ។ ករណីនេះបញ្ជាក់ថាបំណងម្តាយនិងកូនផ្ទុយគ្នាបង្កើតទំនាស់នឹងគ្នាគឺនាងទាវព្រមយកប្តីតែកំលោះទុំមួយប៉ុណ្ណោះហ៊ានធ្វើការប្រឆាំងគ្រប់អំពើបំផ្លាញបំនងរបស់នាងទោះបីអ្នកប្រឆាំងនោះមានអំណាចបុណ្យសក្តិថ្នាក់ធំត្រឹមណាក៏ដោយដូចហ៊ាននិយាយការពិតទូលព្រះរាមាថា

                 «ទាវទូលអង្គព្រះចក្រី      បពិត្រនរបតីសូមមេត្តា

                 ខ្ញុំនិងទុំពិតទៀងសត្យា    ដូចព្រះករុណាទ្រង់ជ្រាបស្រាប់ » ។

នាងទាវប្តូរផ្តាច់ស្នេហាស្មោះត្រង់និងទុំមិនត្រូវការឋានៈស្នំឯកខុសពីបំណងម្នានាងរួចម្តងហើយក្រោយមកទៀតនិងជាចុងក្រោយធ្វើអត្តឃាតកម្មបញ្ចាប់ទំនាស់រវាងម្តាយនិងខ្លួនហើកយក៏បង្កើតទំនាស់ថ្មីរវាងម្តាយទាវនិងអរជូនម៉ឺនងួនខាងផ្លួវចិត្តដែរពីព្រោះក្រោយទទួលដំណឹងនិងយល់សភាពការណ៍ភ្លាមអាចវាស់តំលៃអាក្រក់របស់ម្តាយទាវដែលលោភលន់ទ្រព្យសម្បត្តិអំនាច ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login