ពណ៌នាអំពីទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមាននៃសកលភាវូបនីយសកម្ម៖
ទិដ្ឋភាពវិជ្ជមាន៖
- ធ្វើឲ្យមានការរីកចចម្រើនផ្នែកសេដ្ឋកិច្ច ( កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍... ) និងសង្គម ( វប្បធម៌ សិល្បៈ ... )
- អភិវឌ្ឍផ្នែកបច្ចេកវិទ្យាទំនើប ( បង្កើតគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិផ្សេងៗ )
- ធ្វើឲ្យមានការរីកចម្រើនផ្នែកគមនាគមន៍អន្តរជាតិ ( ទូរស័ព្ទ ទូរទស្សន៍ អ៊ីនធឺណេត )
- បង្កើតសេដ្ឋកិច្ចទីផ្សារសេរី ( មានការប្រកួតប្រជែង )
- មានទំនាក់ទំនងល្អនៅក្នុងទំនាក់ទំនងការបរទេស
- បង្កើតកិច្ចសហប្រតិបត្តិការល្អ ដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កការគម្រោងកំហែងដល់ពិភពលោកឲ្យទាន់ពេលវេលា (បរិស្ថាន ជំងឺឆ្លង សន្តិសុខ កំណើនប្រជាជន... )
- មានភាពងាយស្រូលក្នុងការធ្វើបម្លាស់ប្តូររបស់ប្រជាជននៅលើសកលលោក
ទិដ្ឋភាពអវិជ្ជមាន
- ប្រទេសតូចតាចត្រូវបាត់បង់អនាធិបតេយ្យរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច( អ៊ុយក្រែន អ៊ឺរ៉ាក់ លីប៊ី ...)
- មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសំណាក់ប្រទេសមហាអំណាចមកលើប្រទេសទន់ខ្សោយ ដែលធ្វើឲ្យមានការផ្លាសប្តូរនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម
- បង្កឲ្យមានសង្គ្រាមរវាងរដ្ឋ និងរដ្ឋ ( អ៊ឺស្រាអែល និងប៉ាលេស្ទីន )
- ធ្វើឲ្យមានការរីកសាយភាយយ៉ាងខ្លាំង នូវបច្ចេកវិទ្យាយោធាទំនើបដែលបង្កការគម្រាមកំហែងដល់ពិភពលោក
- កំណើនប្រជាជនឲ្យមានបញ្ហាចោទដល់សេដ្ឋកិច្ចនិងសង្គម
- ប្រព័ន្ធផ្កាយរណបក៏អាចជាប្រភពបញ្ហាដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ប្រសិទ្ធភាពក្នុងការគ្រប់គ្របប្រព័ន្ធព័ត៌មានទៀត ។