Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើអំពើផ្ទុយច្បាប់អាចបែងចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៧- តើអំពើរំលោភបំពានត្រូវបែងចែកជាអ្វីខ្លះ ?

៨- តើអំពើការពារជាធម្មានុរូបគឺជាអ្វី ?

៩- តើអំពើដោយសារស្ថានភាពចាំបាច់គឺសំដៅលើអ្វី ?

១០- តើការទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើយដោយសារអំពើអនីត្យានុកូលត្រូវបានបែងចែកជាប៉ុន្មានរូបភាព ? អ្វីខ្លះ ?

ចម្លើយ

៦- អំពើផ្ទុយច្បាប់អាចបែងចែកជា២ប្រភេទ ៖

  • អំពើបំពានលើសិទ្ធិប្រត្យក្ស
  • សិទ្ធិមិនមែនជាទ្រព្យសម្បត្តិ ។

៧- អំពើរំលោភបំពានត្រូវបែងចែកដូចជា ៖

  • អំពើបំពានលើបញ្ញត្តិច្បាប់
  • អំពើបំពានលើសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គម
  • ការប្រើប្រាស់សិទ្ធិដោយបំពាន
  • ការអន្តរាយដល់គតិយជនបង្កឡើងដោយវិការៈនៃវត្ថុ ។

៨- អំពើការពារជាធម្មានុរូប គឺសំដៅទៅលើអំពើរំលោភដែលពុំអាចជៀសវាងបាន ដើម្បីការពាររូបកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬរបស់អ្នកដទៃ ចំពោះអំពើបំពានដោយមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើរំលោភនោះស្ថិតនៅជិតគ្នា និងមានតុល្យភាពរវាង ការការពារ និងកម្រិតនៃអំពើបំពាននោះ ។ អំពើការពារជាធម្មានុរូប ពុំត្រូវបានចាត់ទុកថាជាអំពើបំពាន ដោយផ្ទុយច្បាប់ឡើយ ដោយហេតុថាបុគ្គលដែលបានប្រព្រឹត្តអំពើនេះ ត្រូវបានអនុញ្ញាត្តឲ្យប្រព្រឹត្តអំពើរំលោភបំពានដែលមិនអាចជៀសវាងបានដើម្បីការពារផលប្រយោជន៍ (រូបកាយ ទ្រព្យសម្បត្តិ) របស់ខ្លួន ឬអ្នកដទៃ ដោយតទល់មិនត្រឹមតែចំពោះអ្នកដែលបានរំលោភបំពានដោយមិនត្រឹមត្រូវ គឺថែមទាំងគតិយជនផ្សេងទៀតផងដែរ ។

៩- អំពើដោយសារស្ថានភាពចាំបាច់ គឺសំដៅលើអំពើដែលពុំអាចជៀសវាងបានដើម្បីការពាររូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃចំពោះគ្រោះថ្នាក់បច្ចុប្បន្ន ឬអាច្ចាសន្ន ហើយដែលស្ថិតក្នុងករណីមានតុល្យភាពរវាងវិធីការពារ និងកម្រិតគ្រោះថ្នាក់នេះ ។ អំពើដោយសារស្ថានភាពចាំបាច់ ពុំចាត់បានចាត់ទុកថាជាអំពើបំពានដោយខុសច្បាប់ឡើយ (មាត្រា៧៥៦ វាក្យខណ្ឌទី១​ កថាខណ្ឌទី១​ ក្រមរដ្ឋប្បវេណី) ។

១០- ការទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើយដោយសារអំពើអនីត្យានុកូលត្រូវបានបែងចែកជាពីររូបភាពគឺ ៖

  • ទីមួយ ៖ ការទទួលខុសត្រូវក្នុងការសងការខូចខាតដែលបង្កឡើងដោយអំពើអនីត្យានុកូលរបស់តតិយជន ។
  • ទីពីរ ៖  - ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ (មាត្រា ៧៥០ ក្រមរដ្ឋប្បវេណី)

- ការទទួលខុសត្រូវរបស់អ្នកផលិតវត្ថុ (មាត្រា ៧៥១ ក្រមរដ្ឋប្បវេណី)

- ការទទួលខុសត្រូវរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងវត្ថុគ្រោះថ្នាក់ (មាត្រា ៧៥២ ក្រមរដ្ឋប្បវេណី)

- ការទទួលខុសត្រូវរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងសំណង់ (មាត្រា ៧៥៣ ក្រមរដ្ឋប្បវេណី)

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login