Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអំពើអនីត្យានុកូលគឺជាអ្វី ?

២- ដូចម្តេចដែលហៅថាកំហុស ?

៣- តើកំហុសចេតនាមានន័យដូចម្តេច ?

៤- តើកំហុសអចេតនាមានន័យដូចម្តេច ?

៥- តើលក្ខខណ្ឌនៃការទទួលខុសត្រូវគឺជាអ្វី ?

ចម្លើយ

១- អំពើអនីត្យានុកូល គឺជាអំពើបំពានដោយខុសច្បាប់នូវសិទ្ធិ ឬផលប្រយោជន៍របស់ជនដទៃ ដោយកំហុសចេតនា ឬដោយកំហុសអចេតនា ហើយជនដែលបានប្រព្រឹត្តអំពើនោះត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលកើតឡើងដោយសារអំពើនោះ ។

២- ដែលហៅថាកំហុស គឺជាស្ថានភាពផ្លូវចិត្តរបស់មនុស្សដែលអាចធ្វើជាម្ចាស់នៃខ្លួន ពោលគឺអា​ចយល់ដឹងបាននូវអំពើ និងលទ្ធផលដែលកើតចេញពីអំពើរបស់ខ្លួន ។

៣- កំហុសចេតនាមានន័យថា នៅពេលដែលប្រព្រឹត្តអំពើអ្វីមួយ ជននោះយល់ដឹង ឬព្យាករបានថាអំពើរបស់ខ្លួននឹងបង្កើតឲ្យមានលទ្ធផល គឺការអន្តរាយដល់ជនដទៃ ហើយខ្លួនព្រមទទួលយកការកើតឡើងនូវលទ្ធផលនោះ ទោះបីជាគោលដៅនៃអំពើមិនប្រាកដថាត្រូវបង្កឲ្យមានអន្តរាយក្តី ។

៤- កំហុសអចេតនាមានន័យថា ជាការបំពានលើករណីយកិច្ចប្រុងប្រយ័ត្ន យកចិត្តទុកដាក់ដែលច្បាប់បានកំណត់ ពោលគឺអំពើដែលតាមប្រក្រតីបុគ្គលិកដែលមានឋានៈនៃការងារ ឬបទពិសោធន៍ស្មើគ្នានឹងអ្នកធ្វើអំពើនោះ នៅតែពុំបានព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលនោះ ដោយសារការធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ហើយទោះបីជាមានករណីយកិច្ចជៀសវាងនូវលទ្ធផលនោះក៏ដោយ ក៏នៅតែប្រព្រឹត្តផ្ទុយនឹងករណីយកិច្ចនេះ ។

៥- លក្ខខណ្ឌនៃការទទួលខុសត្រូវ គឺជាអំពើបំពានសិទ្ធិ ឬផលប្រយោជន៍របស់អ្នកដទៃ ពោគឺអំពើខុសច្បាប់ ។ អំពើខុសច្បាប់នៅទីនេះត្រូវយល់ក្នុងន័យទូលាយ ពោលគឺត្រូវពិនិត្យទាំងចរិតនៃអំពើ និងការអន្តរាយដែលបានកើតឡើងដោយសារំអំពើនោះ ដោយហេតុថា ករណីខ្លះគេអាចកំណត់បានច្បាស់អំពីចរិតផ្ទុយច្បាប់នៃអំពើ ដូចជាអំពើបំពានលើកម្មសិទ្ធិ ឬបណ្តាសិទ្ធិប្រត្យក្សផ្សេងទៀត នោះអំពើនោះជាអំពើផ្ទុយច្បាប់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login