Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើផែនការអភិវឌ្ឍទេសចរណ៍រួមមានអ្វីខ្លះ ?

២- តើផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិត្រូវធ្វើអ្វីខ្លះ ?

៣- តើផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់ និងផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើអ្វីខ្លះ ?

៤- ក្រសួងទេសចរណ៍ ត្រូវទទួលខុសត្រូវជាចម្បងក្នុងការចេញបទប្បញ្ញត្តិសំខាន់ៗផ្នែកឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ឲ្យមានប្រសិទ្ធភាព ។ តើផ្នែកសំខាន់ៗទាំងនោះរួមមានអ្វីខ្លះ ?

៥- ក្រសួងទេសចរណ៍ត្រូវមានការទទួលខុសត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ក្នុងការចេញបទប្បញ្ញត្តិសំខាន់ៗដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍ ។ តើផ្នែកសំខាន់ៗទាំងនោះរួមមានអ្វីខ្លះ ?

ចម្លើយ

១- ផែនការអភិវឌ្ឍទេសចរណ៍រួមមាន ៖

  • ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិ
  • ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់
  • ផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

២- ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិត្រូវ ៖

  • កំណត់គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការជាតិសម្រាប់ការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជា​ ។
  • លើកឡើងរាល់វិធានការ ដើម្បីកាត់បន្ថយភាពក្រីក្រ និងធានាឲ្យបាននូវនិរន្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ថ្នាក់ជាតិ ។
  • ធ្វើសមាហរណកម្មជាមួយផែនការទេសចរណ៍អាស៊ាននិងផែនការទេសចរណ៍អន្តរជាតិនានា​។

៣- ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់ និងផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ ៖

  • កំណត់យុទ្ធសាស្រ្តអភិវឌ្ឍវិស័យទេសចរណ៍តាមតំបន់ និងនៅថ្នាក់រដ្ឋបាលរបស់ខ្លួន ។
  • លើកឡើងនូវវិធានការនានាដើម្បីកាត់បន្ថយភាពក្រីក្រ និងដើម្បីធានាឲ្យបាននូវនិរន្តភាពនៃការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យទេសចរណ៍នៅតាមតំបន់ និងនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ។

៤- ក្រសួងទេសចរណ៍ ត្រូវទទួលខុសត្រូវជាចម្បងក្នុងការចេញបទប្បញ្ញត្តិសំខាន់ៗផ្នែកឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ឲ្យមានប្រសិទ្ធភាព ។ ផ្នែកសំខាន់ៗទាំងនោះរួមមាន ៖

  • ការផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុង​ និងក្រៅព្រះរាជាណាចក្រកម្ពុជា
  • ការធានាគុណភាពនៅក្នុងវិស័យទេសចរណ៍
  • ស្តង់ដារនានានៃវិស័យទេសចរណ៍
  • អាជ្ញាបណ្ណទេសចរណ៍
  • សកម្មភាពអាជីវកម្មទេសចរណ៍
  • ការណែនាំភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍
  • ការគ្រប់គ្រង និងការត្រួតពិនិត្យពត៌មានទេសចរណ៍
  • សហប្រតិបត្តិការអន្តរជាតិក្នុងវិស័យទេសចរណ៍ ជាមួយប្រទេសជិតខាង និងពិភពលោក ។

៥- ក្រសួងទេសចរណ៍ត្រូវមានការទទួលខុសត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ក្នុងការចេញបទប្បញ្ញត្តិសំខាន់ៗដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍ ។ ផ្នែកសំខាន់ៗទាំងនោះរួមមាន ៖

  • សមាគមឧស្សាហកម្មទេសចរណ៍
  • ការការពារបរិស្ថាន
  • ការការពារ និងការបង្ហាញពីមរតកធម្មជាតិ
  • ការការពារ និងការបង្ហាញពីមរតកវប្បធម៌
  • ការវិនិយោគវិស័យទេសចរណ៍ និងការលើកទឹកចិត្ត
  • ការគ្រប់គ្រង និងឯកជនភាវូបនីយកម្មនៃសហគ្រាសទេសចរណ៍របស់រដ្ឋ
  • ការគ្រប់គ្រងដីធ្លីរបស់រដ្ឋដែលបានជួលសម្រាប់គោលបំណងទេសចរណ៍
  • ការទប់ស្កាត់ការធ្វើអាជីវកម្មផ្លូវភេទ
  • ការអភិវឌ្ឍផលិតផលទេសចរណ៍
  • អេកូទេសចរណ៍
  • សហគមន៍ទេសចរណ៍មូលដ្ឋាន
  • ការកាត់បន្ថយភាពក្រីក្រ
  • អនាម័យ និងសុវត្ថិភាពចំណីអាហារ
  • សន្តិសុខ និងសុវត្ថិភាពទេសចរណ៍
  • នគរបាលទេសចរណ៍ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login