គោលនយោបាយរូបិយវត្ថុគឺជាគោលនយោបាយរបស់ធនាគារកណ្តាលក្នុងការផ្គត់ផ្គង់រូបិយវត្ថុ តាមរយៈការទិញលក់មូលបត្រ និងការបង្កើតរូបិយវត្ថុ។ ដើម្បីអនុវត្តគោលនយោបាយរូបិយវត្ថុ សកម្មភាពសំខាន់ៗមាន ៖
- ប្រតិបត្តិការទីផ្សារចំហ មានន័យថាធនាគារកណ្តាលទិញលក់មូលបត្រ ជាមួយនិងធនាគារពាណិជ្ជកម្ម ក្រុមហ៊ុនឯកជន និងសាធារៈជនទូទៅ។
- កែប្រែសមាសភាគទុនបម្រុង ពោលគឺជាទុនបម្រុងដែលធនាគារពាណិជ្ជត្រូវរក្សាទុកនៅធនាគារកណ្តាលតាមច្បាប់ដែលធនាគារកណ្តាលបានកំណត់។
- កែប្រែអត្រាការប្រាក់ដែលធនាគារកណ្តាលទូទាត់នៅពេលដែលឲ្យធនាគារពាណិជ្ជខ្ចី។
- ផ្សព្វផ្សាយ ណែនាំច្បាប់ សារាចរណែនាំលិខិតបទដ្ឋាន និងប្រកាសឲ្យធនាគារពាណិជ្ជអនុវត្តតាមអនុសាសន៍របស់ធនាគារកណ្តាល។ឯកសារយោង KH Study Online - YouTube