ប្រទេសកូរ៉េទាំងពីរនេះមានគោលនយោបាយ ៖
ក. ប្រទេសកូរ៉េខាងត្បូង (ក្រុងសេអ៊ូល) ប្រទេសកូរ៉េខាងត្បូង ជាសាធារណរដ្ឋដែលមានរដ្ឋាភិបាលឡើងកាន់អំណាចជ្រើសរើសសេរីភាពរបស់ប្រជាពលរដ្ឋ ។
- ប្រធានាធិបតីជាអ្នកដឹកនាំប្រទេសគឺជាប្រមុខរដ្ឋាភិបាលដែលជ្រើសរើសតាំងដោយការបោះឆ្នោតមានអាណត្តិ ៥ឆ្នាំ បុគ្គលិកម្នាក់ពុំអនុញ្ញាតឱ្យឈរឈ្មោះ ២ដងសម្រាប់តំណែងប្រធានាធិបតីឡើយ ។
- ប្រមុខរដ្ឋជាអ្នកតែងតាំងនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីសម្រាប់ដឹកនាំក្រសួងនីមួយៗ ដែលមានសមាជិករហូតដល់ ៣០រូប ។
- សភាជាតិមាន២៩៩រូបដែលជ្រើសតាំងដោយសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋមានអាណត្តិ ៤ឆ្នាំ និងជាអង្គការនីតិប្បញ្ញត្តិដែលជាស្ថាប័នកំពូលសម្រាប់អនុម័តច្បាប់ ។
- តំបន់រដ្ឋភាលកូរ៉េខាងត្បូងបែងចែកជាខេត្ត ៩និងក្រុង ៦គឺ អ៊ិនចុន ក្វាងស៊ូ ពូសាន តេតុ និងសេអ៊ូល ។
ខ. ប្រទេសកូរ៉េខាងជើង (ក្រុងព្យុងយ៉ាង) ប្រទេសកូរ៉េខាងជើងជាប្រទេសប្រកាន់លទ្ធិកុំមុយនីស ឬហៅថាគណបក្សពលករកូរ៉េ ដែលជាអ្នកកាន់អំណាចពុំទាន់បានផ្តល់សិទ្ធិអំណាចគ្រប់បែបយ៉ាងដល់ប្រជាជនកូរ៉េឡើយ ។
- កូរ៉េខាងជើងដឹកនាំដោយលោក គឹម អ៊ីលស៊ុង ជាប្រមុខរដ្ឋ និងជាអគ្គលេខានៃមជ្ឈិមបក្សកុំមុយនីសកូរ៉េ
- គណៈកម្មាធិការមជ្ឈិមបក្សដែលជាមន្ត្រីជាន់ខ្ពស់ និងមានស្នាដៃបដិវត្តន៍ចំនួន ២០រូប ជ្រើសតាំងដោយសភាប្រជាជន ដែលមានសមាជិក ៦៨៧រូប បោះឆ្នោតជ្រើសតាំងដោយប្រជាជនមានអាណត្តិ៤ឆ្នាំ ។
- សភាមានអំណាចតិចតួចហើយកោះប្រជុំតែមួយ ឬ២សប្តាហ៍ ប៉ុណ្ណោះក្នុងមួយឆ្នាំតាមតម្រូវការរបស់គណៈកម្មាធិការមជ្ឈិមបក្ស ។
- កូរ៉េខាងជើងមានខេត្ត ៩ និងក្រុង ៤ គឺចុងសីន ហាំហុង គេសងនិងព្យុងយ៉ាង ។
- កូរ៉េខាងជើងមានទ័ពចំនួនប្រហែល ១លាននាក់ ដែលចែងជា ៣ ប្រភេទ និងកងស្វ័យត្រាណចំនួនប្រហែល ៥លាននាក់ផ្សេងទៀត ។
- កាតព្វកិច្ចយោធាមានរយៈពេល ៣ ទៅ៤ ឆ្នាំសម្រាប់បុរសដែលមានអាយុពី២០ ទៅ ២៥ឆ្នាំ ចំណែកនារីវិញគឺតាមការស្ម័គ្រចិត្ត ។
- សព្វថ្ងៃកូរ៉េខាងជើងដឹកនាំដោយលោក គីម ជុងអ៊ីល ដែលជាកូនប្រុសរបស់លោក គីម អ៊ីលស៊ុង ។